29.6 C
Phnom Penh

សាលា​រាជធានី​​បង្កើន​យុទ្ធនាការ​​​បោសសម្អាត​អ្នក​សុំទាន​តាម​ផ្លូវ​សម្រាប់​ពិធី​បុណ្យភ្ជុំបិណ្ឌ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​យុទ្ធនាការ​របស់​សាលា​រាជ​ធានី​ភ្នំពេញ ដែល​​ត្រូវ​បោស​សម្អាត​អ្នក​លក់​ដូរ​តាម​ចិញ្ចើម​ផ្លូវ និង​អ្នក​សុំទាន​ត្រូវ​​​​បានបង្កើន​​កាលពី​ចុង​សប្ដាហ៍ ទោះ​បី​ជា​សាលា​រាជធានី​គ្មាន​ប្រព័ន្ធ​ត្រឹម​ត្រូវ​​​ ដើម្បី​មើល​ថែទាំ​អ្នក​​ដែល​ត្រូវ​បាន​ប្រមូលទាំង​នោះ​ក៏ដោយ។

កាលពី​ខែ​មិថុនា ​សាលា​រាជធានី​​បាន​លើក​ឡើង​ថា ​ការ​បោស​សម្អាត​ជន​អនាថា​​នឹង​មិន​ត្រូវ​ធ្វើ​ឡើង​​​នោះ​ទេ រហូត​ដល់​​មាន​ផែន​ការ​​ដែល​​​គួរ​ឲ្យ​ទុក​ចិត្ត​ និង​ដែល​អាច​ផ្ដល់​កន្លែង​ស្នាក់​នៅ​សម្រាប់​អ្នក​ដែល​គេ​​ប្រមូល​ទាំង​នោះ​ជាមុនសិន​។

សេចក្ដី​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​ពីរ ដែល​យល់​ព្រម​ជួយ​​​​​​សាលា​រាជ​ធានី​បាន​តវ៉ា​ចំពោះ​វិធីសាស្ត្រ​​របស់​សាលា​រាជ​ធានី​​​ ដែល​រួម​មាន​ការ​ប្រមូល​ក្មេងៗ និង​មនុស្ស​ចាស់​រួច​ដឹក​តាម​​រថយន្ត​​​ទ្រុង​​ជា​ដើម​។

ចាប់​តាំង​ពី​​ពេល​នោះ​មក​មាន​ការ​ព្យាយាម​ម្ដង​ម្កាល​ ដើម្បី​បោសសម្អាត​អ្នក​សុំទាន​ និង​អ្នក​លក់​ដូរ​តាម​ចិញ្ចើម​ផ្លូវ ប៉ុន្តែ​ការ​ខំប្រឹង​ប្រែង​នេះ​​ត្រូវ​បាន​បង្កើន​បន្ថែម​​កាលពី​ថ្ងៃ​អាទិត្យ ​នៅ​​ពេល​​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​​ ដែល​បាន​ចុះ​ឈ្មោះ​​ដើម្បី​ជួយ​បោស​​​សម្អាត​​​ជន​អនាថា​​ចេញ​ពី​ផ្លូវ​នានា​ បាន​ប្រមូល​មនុស្ស​ចំនួន​២៧​នាក់​។

លោក គឹម វុត្ថា ​ប្រធាន​សន្តិសុខ​ខណ្ឌ​បាន​​លើក​ឡើង​ថា សន្តិសុខ​របស​់​លោក​នឹង​បន្ត​ប្រមូល​ជនអនាថា​មុន​​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ ដើម្បី​រក្សា “​សន្តិសុខ​សាធារណៈ និង​សុវត្ថិភាព​”។ ប៉ុន្តែ​វា​មិន​ច្បាស់​ទេថា តើ​មនុស្ស​ទាំង​នោះ​នឹង​​ត្រូវ​យ​ក​ទៅ​ទីណា។

លោក សន សុផល ប្រធាន​មន្ទីរ​សង្គម​កិច្ច​រាជធានី​​​បាន​លើក​ឡើង​ថា អ្នក​ដែល​ត្រូវ​បាន​ប្រមូល​ទាំង​នោះ ” ត្រូវ​បាន​អប់រំ​សាជា​​​ថ្មី​”​ ហើយ​មិន​​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​​​របស់​អាជ្ញាធរ​ទៀត​នោះ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​បាន​បញ្ជូន​ពួកគេ​ទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​រួច​ហើយ ដើម្បី​​ឲ្យ​ពួកគេ​ទទួល​បាន​ការ​អប់រំ និង​ការ​​​​បណ្ដុះ​បណ្ដាល។ ខ្ញុំ​មិន​ចាំ​ឈ្មោះ​អង្គការ​នោះ​ទេ”។

ទោះ​ជាយ៉ាង​ណា ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​ពីរ​ គឺ​អង្គការ​​ដើម្បី​ភាព​​​ញញឹម​​​នៃ​​​កុមារ និងអង្គការ​មិត្ត​សំឡាញ់ ដែល​ចាប់​ដៃ​គូ​ជាមួយ​សាលារាជ​ធានី​​ ដើម្បី​ជួយអ្នក​ដែល​គេ​ប្រមូល​ទាំង​នោះ ​បាន​លើក​ឡើង​ថា ខ្លួន​មិន​បាន​ដឹង​​រឿង​ដែល​កើត​ឡើង​​កាលពី​ម្សិលមិញ​ឡើយ​​​។

លោក JemesSutherland អ្នក​សម្របសម្រួល​​ទំនាក់​ទំនង​អន្តរជាតិ​​នៅ​អង្គការ​ FriendInternational ដែល​ជា​អង្គការ​ដៃគូ​ជាមួយ​អង្គការ​មិត្ត​សំឡាញ់​​បាន​លើក​ឡើង​ថា ​​មាន​ការ​ខ្វះ​ទំនាក់​​ទំនង​រវាង​អាជ្ញាធរ​ និង​អង្គការ​។

លោក​បាន​​​មាន​ប្រសាសន៍​ថា ” អង្គការ​មិត្ត​សំឡាញ់ ​និង​អង្គការ​​ដើម្បី​​​​ភាព​​​ញញឹម​​​នៃ​​​កុមារ ត្រូវ​ធ្វើ​ការ​រួម​គ្នា [ជាមួយ​រដ្ឋាភិបាល​] លើ​បញ្ហា​នេះ​ ហើយ​យើង​នឹង​បន្ត​ធ្វើ​ការ​ជាមួយ​ពួកគេ​ ប៉ុន្តែ​វា​គឺ​ជា​ការ​ស្ទាក់​ស្ទើរ​”។

​លោក ពិន សារពេជ ប្រធាន​កម្មវិធី​នៅ​អង្គការ​ដើម្បី​ភាព​​​ញញឹម​​​នៃ​​​កុមារ​បាន​លើក​ឡើង​ថា នគរ​បាល​​គួរ​តែ​អនុវត្ត​យុទ្ធនាការ​នេះ​ គឺ​មិន​មែន​សន្តិសុខ​ខណ្ឌ​នោះ​ទេ​។

លោក​បាន​​​មាន​ប្រសាសន៍​ថា ” យើង​ចង់​ធ្វើ​ការ​ជាមួយ​សាលា​រាជ​ធានី ហើយ​យើង​មិន​ចង់​ឲ្យ​នរណា​ម្នាក់​រង​ការ​ឈឺចាប់​ទេ ឬ​​​គ្រាន់​តែ​ចាប់​ខ្លួន​ដោយសារ​តែ​ពួកគាត់​នៅ​តាម​ផ្លូវ​តែ​ប៉ុណ្ណោះ​”៕ ស៊ុយឈាង​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស