30.4 C
Phnom Penh

ក្រុម​​​ហ៊ុន​​​សម្លៀក​​​បំពាក់​​​ធំៗ​​​ចៀស​​​វាង​​​ការ​​​សន្យា​​​ដំឡើង​​​ថ្លៃ​​​ទិញ​​​សម្លៀក​​​បំពាក់​​​ពី​​​កម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​​​សប្ដាហ៍​​​នេះ ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​ដែល​​​មាន​​​ឥទ្ធិពល​​​បំផុត​​​មួយ​​​ចំនួន​​​នៅ​​​ក្នុង​​​ឧស្សាហកម្ម​​​កាត់​​​ដេរ​​​ក្នុង​​​ប្រទេស​​​កម្ពុជា រួម​​​ទាំង​​​ក្រុម​​​ហ៊ុន​​​សម្លៀក​​​បំពាក់​​​ធំៗ​​​របស់​​​សហរដ្ឋ​​​អាមេរិក  ដូចជា​​​ក្រុម​​​ហ៊ុន Gap និង​​​ក្រុម​​​ហ៊ុន​​​ Levi’sជា​​​ដើម​​​ផង​​​ បាន​​​ចៀស​​​វាង​​​ការសន្យា​​​របស់​​​ក្រុមហ៊ុន​​​ប្រកួត​​​ប្រជែង​​​ចំនួន​​​ប្រាំ​​​បី​​​ថា នឹង​​​ដំឡើង​​​ថ្លៃ​​​ទិញ​​​សម្លៀក​​​បំពាក់​​​ពី​​​កម្ពុជា។

បន្ទាប់​​​ពី​​​ទិវា​​​សកម្ម​​​ភាព​​​ ដែល​​​ត្រូវ​​​បាន​​​ប្រារព្ធ​​​ឡើង​​​នៅ​​​ទូទាំង​​​ពិភព​​​លោក​​​កាល​​​ពី​​​សប្ដាហ៍​​​មុន ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​នានា​​​រួម​​​ទាំង​​​ក្រុមហ៊ុន H&M ក្រុមហ៊ុន New Look ក្រុម​​​ហ៊ុន Next ក្រុមហ៊ុន Primark ក្រម​​​ហ៊ុន Zara​​​ និ​​​ង​​​ក្រុម​​​ហ៊ុន C&A ផង បាន​​​សរសេរ​​​នៅ​​​ក្នុង​​​លិខិត​​​ផ្ញើ​​​ទៅ​​​រដ្ឋាភិបាល​​​ និង​​​សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា (GMAG) ថា “ការ​​​អនុវត្ត​​​ការទិញ​​​របស់​​​ពួក​​​គេ​​​​​​​​​​​​​​​​​​​​​​​​នឹង​​​អាច​​​ផ្តល់​​​ប្រាក់​​​ខែ​​​សម​​​រម្យ​​​អាច​​​រស់​​​បាន​​​” នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា។

ការ​​​ប្តេជ្ញា​​​ចិត្ត​​​ដែល​​​មិន​​​ធ្លាប់​​​មាន​​​ពី​​​មុន​​​មក​​​នេះ បាន​​​កើត​​​ឡើង​​​ចំ​​​ពេល​​​ការ​​​ចរចា​​​​​​ចុង​​​ក្រោយ​​​រវាង​​​រោង​​​ចក្រ និង​​​​​​សហជីព​​​ជុំវិញ​​​ប្រាក​​​់​​​ខែ​​​គោល​​​ថ្មី​​​ដែល​​​គ្រោង​​​នឹង​​​ចូល​​​ជាធរមាន​​​នៅ​​​ខែ​​​មករា​​​។ សហជីព​​​ចំនួន​​​ប្រាំ​​​បី​​​របស់​​​កម្ពុជា​​​ ដែល​​​ទទួល​​​បាន​​​ការ​​​គាំទ្រ​​​ពី​​​សកម្មជន​​​ការងារ​​​ទូទាំង​​​ពិភព​​​លោក​​​ បាន​​​និង​​​កំពុង​​​ធ្វើ​​​យុទ្ធ​​​នាការ​​​នៅ​​​ខែ​​​នេះ​​​ ដើម្បី​​​ដាក់​​​សម្ពាធ​​​លើ​​​ក្រុមហ៊ុន​​​​​​បញ្ជា​​​ទិញ​​​ធំ​​​ៗ​​​ឲ្យ​​​គាំទ្រ​​​ប្រាក់​​​ខែ​​​គោល​​​ថ្មី​​​១៧៧​​​ដុល្លារ​​​ ដែល​​​ឡើង​​​ពី​​​ប្រាក់​​​ខែ​​​គោល​​​១០០​​​ដុល្លារ​​​នា​​​ពេល​​​បច្ចុប្បន្ន។

ទោះ​​​បី​​​ជា​​​មាន​​​ការ​​​ប្តេជ្ញា​​​ចិត្ត​​​ពី​​​ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​មួយ​​​ចំនួន​​​ថា នឹង​​​ដំឡើង​​​ថ្លៃ​​​ទិញ​​​សម្លៀក​​​បំពាក់​​​​​​​​​ពី​​​ប្រទេស​​​កម្ពុជា​​​ក្តី​​​ ក៏​​​ក្រុម​​​ហ៊ុន Walmart ក្រុមហ៊ុន Gap ក្រុមហ៊ុន Levi’s​​​​​​​​​​​​ និង​​​ក្រុមហ៊ុន M&S មិន​​​បាន​​​សន្យា​​​បែប​​​នេះ​​​ឡើយ​​​​​​ ​​​នៅ​​​ពេល​​​ទាក់​​​ទង​​​នៅ​​​សប្តាហ៍​​​នេះ​​​ ដោយ​​​គ្រាន​​​់​​​តែ​​​ប្តេជ្ញា​​​មិន​​​ច្បាស់​​​លាស់​​​នៅ​​​ក្នុង​​​ការ​​​គាំទ្រ​​​ការ​​​បន្ត​​​​​​ចរចា​​​ជុំវិញ​​​បញ្ហា​​​​​​ប្រាក់​​​ខែ​​​គោល​​​​​​​​​ និង​​​គោល​​​ការណ៍​​​​​​ប្រាក់ខែ​​​សម​​​រម្យ​​​ប៉ុណ្ណោះ។

អ្នក​​​នាំពាក្យ​​​ក្រុមហ៊ុន Puma ជា​​​ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​កីឡា​​​របស់​​​អាល្លឺម៉ង់​​​​​​ ដែល​​​កន្លង​​​មក​​​ធ្លាប់​​​បាន​​​ជួប​​​ជាមួយ​​​មន្ត្រី​​​រដ្ឋាភិបាល​​​កម្ពុជា ដើម្បី​​​សម្តែង​​​ក្តី​​​បារម្ភ​​​អំពី​​​បញ្ហា​​​សិទ្ធិ​​​ការ​​​ងារ ​​​បាន​​​លើក​​​ឡើង​​​ថា “បច្ចុប្បន្ន​​​ក្រុមហ៊ុន​​​មិន​​​ធ្វើ​​​អត្ថាធិប្បាបាយ​​​អំពី​​​បញ្ហា​​​នេះ​​​ទេ​​​”។

ក្រុមហ៊ុន​​​ផលិត​​​ខោខូវ​​​ប៊យ Levi’s របស់​​​សហរដ្ឋ​​​អាមេរិក​​​បាន​​​និយាយ​​​ថា ក្រុមហ៊ុន​​​នេះ​​​ “ជំរុញ​​​ឲ្យ​​​រដ្ឋាភិបាល​​​បង្កើត​​​ដំណើរ​​​ការ​​​គ្រប់​​​ជ្រុង​​​ជ្រោយ​​​ និង​​​មាន​​​តម្លាភាព​​​សម្រាប់​​​ការ​​​កំណត់​​​ប្រាក់​​​ខែ​​​គោល​​​​​​ទៀង​​​ទាត់” ដើម្បី​​​ឲ្យ​​​កម្មករ​​​នៅ​​​ក្នុង​​​បណ្តា​​​ប្រទេស​​​កំពុង​​​អភិវឌ្ឍន៍​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​សម​​​រម្យ។

អ្នក​​​នាំ​​​ពាក្យ​​​ក្រុមហ៊ុន​​​នេះ​​​បាន​​​លើក​​​ឡើង​​​ក្នុង​​​អីុម៉េល​​​មួយ​​​ថា “នេះ​​​គឺ​​​ជា​​​តួនាទី​​​ស័ក្ដិសម​​​​​​សម្រាប់​​​ក្រុមហ៊ុន​​​បញ្ជា​​​ទិញ​​​នៅ​​​ក្នុង​​​ការ​​​កំណត់​​​ប្រាក​​​់ខែ ហើយ​​​យើង​​​នឹង​​​មិន​​​អាច​​​កំណត់​​​កម្រិត​​​ប្រាក់ខែ​​​សម្រាប់​​​ក្រុមហ៊ុន​​​ផ្គត់​​​ផ្គង់​​​ជាប់​​​កិច្ច​​​សន្យា​​​របស់​​​យើង​​​ និង​​​កម្មករ​​​របស់​​​ក្រុមហ៊ុន​​​ទាំង​​​នោះ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ឬ​​​​​​​​​កន្លែង​​​ផ្សេង​​​ទៀត​​​បាន​​​ឡើយ​​​”។

លោក​​​ស្រី ឡូរ៉ា វីល​​​ឃីន​​​សុន (Laura Wilkinson) អ្នក​​​នាំ​​​ពាក្យ​​​ក្រុមហ៊ុន Gap បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​ក្រុម​​​ហ៊ុន​​​នេះ​​​ធ្លាប់​​​បាន​​​លើក​​​ឡើង​​​​​​រួច​​​មក​​​ហើយ​​​​​​ជា​​​មួយ​​​រដ្ឋាភិបាល​​​ពី​​​បំណង​​​របស់​​​ខ្លួន​​​ដែល​​​ចង់​​​ឲ្យ​​​មាន​​​លក្ខខណ្ឌ​​​ល្អ​​​ប្រសើរ។

លោក​​ស្រី​​​បាន​​​លើក​​​ឡើង​​​តាម​​​អីុ​​​ម៉េល​​​មួយ​​​ថា “យើង​​​បាន​​​ជំរុញ​​​ឲ្យ​​​រដ្ឋាភិបាល​​​កម្ពុជា​​​ដោះ​​​ស្រាយ​​​ស្ថាន​​​ភាព​​​ចលាចល​​​របស់​​​កម្មករ​​​ និង​​​ក្តី​​​បារម្ភ​​​អំពី​​​ប្រាក់ខែ ព្រម​​​ទាំង​​​ការ​​​ចរចា​​​ជា​​​ប្រចាំ​​​រវាង​​​កម្មករ​​​កាត់​​​ដេរ ម្ចាស់​​​រោង​​​ចក្រ​​​ និង​​​រដ្ឋាភិបាល​​​កម្ពុជា​​​ផង​​​ដែរ​​​ ដើម្បី​​​ដោះ​​​ស្រាយ​​​វិវាទ​​​ប្រាក់​​​ខែ​​​នា​​​ពេល​​​អនាគត”។

លោក​​​ស្រី​​​ ចូ ញូវ​​​បូល (Jo Newbould) នាយក​​​ជាន់​​​ខ្ពស់​​​ផ្នែក​​​ទំនាក់​​​ទំនង​​​នៅ​​​ក្រុមហ៊ុន Walmart បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុមហ៊ុន​​​លក់​​​រាយ​​​ដ៏​​​ធំ​​​នេះ​​​កំពុង​​​សហការ​​​ជាមួយ​​បណ្តា​​​សហជីព​​​ និង​​​អង្គការ​​​ពល​​​កម្ម​​​អន្តរជាតិ ILO ដើម្បី​​​កែ​​​លម្អ​​​លក្ខខណ្ឌ​​​ការ​​​ងារ​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ​​​។

លោក​​​ស្រី​​​បាន​​​លើក​​​ឡើង​​​តាម​​​អីុម៉េល​​​ថា “ទោះ​​​ជា​​​យ៉ាង​​​ណា​​​ ទី​​​បំផុត​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​បង្កើត​​​យន្តការ​​​​​​ប្រាក់​​​ខែ​​​គោល និង​​​យន្ត​​​ការ​​​ពិនិត្យ​​​ផ្ទៀង​​​ផ្ទាត់​​​ជា​​​ប្រចាំ​​​ គឺ​​​ធ្លាក់​​​លើ​​​រដ្ឋាភិបាល​​​កម្ពុជា​​​”។

លោកស្រី​​​  Katja Schreiber នាយក​​​ផ្នែក​​​ទំនាក់​​​ទំនង​​​សាជីវកម្ម​​​នៅ​​​ក្រុម​​​ហ៊ុន​​​សម្លៀក​​​បំពាក់​​​កីឡា Adidas បាន​​​លើក​​​ឡើង​​​បន្ថែម​​​ថា ប្រាក់ខែ​​​គោល​​​ “ត្រូវ​​​​​​ទទួល​​​ស្គាល់​​​​​​តម្រូវ​​​ការ​​​របស់​​​កម្មករ​​​ និង​​​សម្ពាធ​​​អតិផរណា​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ​​​”។ ​​​លោក​​​ស្រី​​​បាន​​​អះ​​​អាង​​​ថា ​​​ប្រាក់​​​ខែ​​​ជា​​​មធ្យម​​​សម្រាប់​​​កម្មករ​​​ធ្វើ​​​ការ​​​នៅ​​​តាម​​​រោង​​​ចក្រ​​​ដែល​​​ក្រុមហ៊ុន Adidas​​​ ទទួល​​​ទិញ គឺ​​​មាន​​​ចំនួន​​​១៨៧​​​ដុល្លារ​​​រួច​​​ទៅ​​​ហើយ​​​ រួ​​​ម​​​ទាំង​​​ប្រាក់​​​បន្ថែម​​​ម៉ោង​​​ផង​​​។

លោក​​​ ចូអែល ប្រេស្តុន (Joel Preston) អ្នក​​​ប្រឹក្សា​​​ផ្នែក​​​ច្បាប់​​​នៅ​​​មជ្ឈមណ្ឌល​​​អប់​​​រំ​​​ច្បាប់​​​សម្រាប់​​​សហគមន៍​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​​នានា​​​មាន​​​ឥទ្ធិពល​​​​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​ពិត​​​ប្រាកដ​​​នៅ​​​ក្នុង​​​ឧស្សាហកម្ម​​​កាត់​​​ដេរ​​​ ប៉ុន្តែ ជា​​​ញឹក​​​ញាប់​​​ពួក​​​គេ​​​បាន​​​ត្រឹម​​​តែ​​​បញ្ចេញ​​​វោហា​​​សាស្ត្រ​​​ឥត​​​ប្រយោជន៍​​​ប៉ុណ្ណោះ​​​។

លោក​​​មាន​​​ប្រសាសន៍​​​ថា “ពាក្យ​​​សម្ដី​​​គ្មាន​​​ន័យ​​​អ្វី​​​ឡើយ​​​សម្រាប់​​​កម្មករ​​​កម្ពុជា ប៉ុន្តែ ពួក​​​គេ​​​ត្រូវ​​​ការ​​​ប្រាក់​​​ក្នុង​​​ហោប៉ៅ​​​បន្ថែម​​​ទៀត​​​ ដើម្បី​​​ឲ្យ​​​ពួកគេ​​​អាច​​​រស់​​​បាន​​​នា​​​ពេល​​​បច្ចុប្បន្ន​​​”។ លោក​​​ក៏​​​បាន​​​រិះ​​​គន់​​​ក្រុមហ៊ុន Adidas​​​ ដែរ​​​ចំពោះ​​​ការ​​​រាប់​​​បញ្ចូល​​​ប្រាក់​​​បន្ថែម​​​ម៉ោង​​​​​​នៅ​​​ក្នុង​​​ការ​​​ប៉ាន់​​​ប្រមាណ​​​​​​របស់​​​ខ្លួន​​​អំពី​​​ប្រាក​​់ខែ​​​របស់​​​កម្មករ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ប្រសិន​​​បើ​​​យើង​​​ចង់​​​និយាយ​​​អំពី​​​ច្បាប់​​​​​​ វា​​​​​​មិន​​​​ទាន់​​​ល្អ​​​​​គ្រប់​​​គ្រាន់​​​ទេ​​​។ ចំណូល​​​របស់​​​កម្មករ​​​​​​មាន​​​ន័យ​​​ថា ពួក​​​គេ​​​ត្រូវ​​​ពឹង​​​ផ្អែក​​​លើ​​​ប្រាក់​​​បន្ថែម​​​ម៉ោង​​​ដើម្បី​​​រស់​​​រាន​​​ ហើយ​​​ច្បាប់​​​ចែង​​​ថា ​​​ពួក​​​គេ​​​មិន​​​គួរ​​​ពឹង​​​ផ្អែក​​​លើ​​​ប្រាក់​​​បន្ថែម​​​ម៉ោង​​​នោះ​​​ទេ​​​”។

លោក​​​ កែន លូ អគ្គលេខាធិការ​​​របស់ GMAG ដែល​​​តំណាង​​​ឲ្យ​​​រោង​​​ចក្រ​​​ទទួល​​​បាន​​​អាជ្ញាប័ណ្ណ​​​នាំចេញ​​​ប្រហែល​​​៥០០​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ បាន​​​មានប្រសាសន៍​​​ថា ​​​តាម​​​ការ​​​រំពឹង​​​ទុក​​​ ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​ទាំង​​​នេះ​​​នឹង​​​បញ្ហា​​​នូវ​​​ឥរិយាបថ​​​​​គ្មាន​​​ការ​​​ប្តេជ្ញា​​​ចិត្ត។

​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា​​​ “សារ​​​ដ៏​​​សំខាន់​​​​​​នេះ​​​គឺ​​​ថា លិខិត​​​នេះ​​​មិន​​​អាច​​​ផ្លាស់​​​ប្តូរ​​​ស្ថាន​​​ភាព​​​នៃ​​​ការ​​​ចរចា​​​ជុំ​​​វិញ​​​ប្រាក់ខែ​​​គោល​​​បាន​​​​​​ទាល់​​​តែ​​​សោះ។​​​ វា​​​នឹង​​​បង្ក​​​ផល​​​ប៉ះពាល់​​​ទៅ​​​វិញ​​​ទេ​​​ ប្រសិនបើ​​​​​​ក្រុមហ៊ុន​​​​​​បញ្ជា​​​ទិញ​​​ទាំង​​​អស់​​​ដំឡើង​​​​​​ថ្លៃ​​​​​​ ដែល​​​ពួកគេ​​​ផ្ដល់​​​ឲ្យ​​​រោង​​​ចក្រ​​​ទាំង​​​នោះ​​​”។

ក្រុម​​​ប្រឹក្សា​​​ការ​​​ងារ​​​ដែល​​​មាន​​​សមាសភាព​​​តំណាង​​​មក​​​ពី​​​រដ្ឋាភិបាល​​​ សហជីព​​​ និង​​​ GMAG គ្រោង​​​នឹង​​​ជួប​​​ប្រជុំ​​​នៅ​​​ថ្ងៃ​​​នេះ​​​ដើម្បី​​​បន្ត​​​ការ​​​ចរចា​​​​​កំណត់​​​​​​ប្រាក់​​​ខែ​​​គោល​​​នៅ​​​ឆ្នាំ​​​ក្រោយ​​​ ដោយ​​​​​​សេចក្ដី​​​សម្រេច​​​ចុង​​​ក្រោយ​​​របស់​​​រដ្ឋាភិបាល​​​ត្រូវ​​​បាន​​​​​​រំពឹង​​​ថា​​​នឹង​​​ធ្វើ​​​ឡើង​​​​​​នៅ​​​ខែ​​​តុលា៕ សុខុម​​​​​​​​​​​​

​​​​​​​​

​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស