28.5 C
Phnom Penh

ពីរឆ្នាំ បន្ទាប់ពី​​​យាង​​​ចូល​​​ទិវង្គត​​​ សម្តេច​​​ឪ​​​ត្រូវ​​​បាន​​​គេ​​​ថ្វាយ​​​ការ​​​គោរពនៅ​​​ទូទាំង​​​ប្រទេស​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ ពល​​​រដ្ឋ​​​ខ្មែរ​​​នៅ​​​ទូទាំង​​​ប្រទេស​​​បាន​​​នាំ​​​គ្នា​​​ថ្វាយ​​​ការ​​​គោរ​​​ព​​​ដល់​​​សម្តេច​​​ឪ​​​ នរោត្តម សីហនុ នៅក្នុងថ្ងៃ​​​​​គម្រប់ខួប​​​​២​​​ឆ្នាំ​​​នៃ​​​ការ​​​យាង​​​ចូល​​​ទិវង្គត​​​របស់​​​ព្រះ​​​អង្គ។Siv-channa05

មន្ត្រី​​​ជាន់​​​ខ្ពស់​​​មក​​​ពី​​​ក្រសួង​ និង​​​ស្ថាន​​​ប័ន​​​រដ្ឋ​​​​ចំនួន​​​៤៦​​​​​​​​​​​​បាន​​​មក​​​ចូល​​​រួម​​​ក្នុង​ពិធី​​​ប្រារព្ធ​​​ខួប​​​គម្រប់​២​​​ឆ្នាំ​​​នេះ​​​ដោយ​​​ដាក់​​​​​​កម្រង​​​​​​​​​ផ្កា​​​ថ្វាយ​​​ព្រះ​​​បរម​​​រូប​​សម្តេចឪ​​​​ ដែល​​​គេ​​​សាង​​​សង់​​​ឡើង​​​ដើម្បី​ថ្វាយ​ការ​គោរព​ដល់​ព្រះអង្គ​នៅ​​​តាម​​​បណ្តោយ​​​​​​មហាវិថី​​​ព្រះ​​​សីហនុ ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​។

នៅ​​​ខាង​​​មុខ​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​ ពល​​​រដ្ឋ​​​ប្រហែល​​​១.០០០​​​នាក់​​​បាន​នាំ​​​គ្នា​​​តម្រង់​​​ជួរ​​​ដើម្បី​​​រាប​់បាត​​​​​​ដល់​​​ព្រះ​​​សង្ឃ​​​ប្រមាណ​​​៥០០​​​អង្គ​​​ជា​​​ផ្នែក​​​នៃ​​​ពិធី​​​បុណ្យ​​​ក្នុង​ព្រះ​​​ពុទ្ធ​​​សាសនា​​​ដើម្បី​​​ប្រារព្ធ​​​ខួប​​​គម្រប់​​​២​​​ឆ្នាំ​​​នេះ។

លោក ស ខេង រដ្ឋមន្ត្រី​​​ក្រសួង​​​​​​មហាផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​ បន្ទាប់​​​ពី​​​ថ្វាយ​​​កម្រង​​​ផ្កា​​​នៅខាង​​​​មុខ​​​ព្រះ​​​បរម​​​រូប​​​សម្តេច​​​ឪ នរោត្តម សីហនុ  ដែល​​​ដណ្តើម​​​បាន​​​ឯករាជ្យ​​​ពី​​​ប្រទេស​​​បារាំង​​​ក្នុង​​​ឆ្នាំ​​​១៩៥៣​​​ដោយ​​​សន្តិ​​​វិធីថា​ “នេះ​​​គឺ​​​ជា​​​ការ​​​ថ្វាយ​​​ការ​​​គោរព​​​ដល់​​​ព្រះ​​​មហាក្សត្រ​​​របស់​​​យើង​​​ដែល​​​បាន​​​យាង​​​ចូល​​​ទិវង្គត​​​ ព្រោះ​​​ព្រះ​​​អង្គ​​​មាន​​​ស្នាដៃ​​​ជា​​​ប្រវត្តិសាស្ត្រ​​​ក្នុង​​​ការ​​​ការពារ​​​ និ​​​ងកសាង​​​ប្រទេស​​​ជាតិ​​​”។

នាយឧត្តម​​​សេនីយ៍​​​ ទៀ បាញ់ រដ្ឋ​​​​​​​​​​​​​​​មន្ត្រី​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​​​​ ក៏បាន​​​ចូល​​​រួម​​​ថ្វាយ​​​ការ​​​គោរព​​​ដល់​​​សម្តេច​​​ឪ ដែល​​​បាន​​​យាង​​​ចូល​​​ទិវង្គត​​​ដោយសារ​​​រោគាពាធ​​​​​​នៅ​​​​​​មន្ទីរ​​​ពេទ្យ​​​មួយ​​​ក្នុងទី​​​ក្រុង​​​បេ៉កាំង ក្នុង​​​ព្រះជន្មាយុ​​​៩០​​​ព្រះ​​​វង្សា​​​ ហើយ​​​ព្រះបរម​​​អដ្ឋិ​​​​​​របស់​​​ព្រះ​​​អង្គ​​​ត្រូវ​​​បាន​​​ដង្ហែ​​​ចូល​​​​​​ព្រះ​​​វិហារ​​​ព្រះ​​​កែវ​​​មរកត​​​ក្នុង​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​កាល​​​ពី​​​ខែ​​​កក្កដា។

នាយ​​​ឧត្តម​​​សេនីយ៍ ទៀ បាញ់ បាន​​​មាន​​​ប្រសាសន៍​​​ថា “ព្រះ​​​អង្គ​​​បាន​​​ទាម​​​ទារ​​​ឯករាជ្យ​​​សម្រាប់​​​ព្រះ​​​រាជា​​​​ណា​​​ចក្រ​​​កម្ពុជា ហើយ​​​តាម​​​រយៈ​​​នេះ​​​ព្រះ​​​អង្គ​​​បាន​​​កសាង​​​ជាតិ​​​ ហើយ​​​ទី​​​បំផុត​​​ព្រះ​​​អង្គ​​​បាន​​​សង្គ្រោះ​​​ប្រទេស​​​របស់​​​យើង​​​ពី​​​ការ​​​ឈឺចាប់”។

cam-photo-kingនៅ​​​ម៉ោង​​​ជាង​​​៨​​​បន្តិច​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន និង​​​លោក​​​ស្រី ប៊ុន រ៉ានី បាន​​​ទៅដល់​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​ ​​​ដោយ​​​មាន​​​ការ​​​ទទួល​​​ស្វាគមន៍​​​ពី​​​លោក គង់ សំអុល រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ព្រះ​​​បរម​​​រាជ​​​វាំង ហើយ​​​បន្ទាប់មក​​​​​​​​​ពួកគាត់​បាន​​​ចូល​​​ក្នុង​ព្រះ​​បរម​​​រាជ​​​វាំង។

ដោយ​​​ឈរ​​​ក្នុង​​​ចំណោម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មនុស្ស​​​យ៉ាង​​​ច្រើន​​​នៅ​​​ខាង​​​ក្រៅ​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​ អ្នក​​​ស្រី ពឿន អិុញ អាយុ​​​៧៥​​​ឆ្នាំ​​​បាន​​​លើក​​​ឡើង​​​ថា គាត់​​​បាន​​​ឃើញ​​សម្ដេច​​​ឪ​​​ជា​​​លើក​​​ដំបូង​​​នៅ​​​ពេល​​​ដែល​​​គាត់​​​មាន​​​អាយុ​​​ទើប​​​តែ​​​១០​​​ឆ្នាំ អំឡុង​​​ពេល​​​ព្រះអង្គ​​​យាង​​​ទៅសួរ​​​សុខ​​​ទុក្ខ​​​ប្រជា​​​រាស្ត្រ​​​ក្នុង​​​ខេត្ត​​​កណ្តាល​​​ដែល​​​ជា​​​ស្រុក​​​កំណើត​​​របស់​​​អ្នកស្រី។

អ្នកស្រី​​​បាន​​​មាន​​​​​​ប្រសាសន៍​​​ថា “ទោះ​​​បី​​​ជា​​​ព្រះ​​​អង្គ​​​បាន​​​យាង​​​ចូល​​​ទិវង្គត​​​ក៏​​​ដោយ​​​ ក៏​​​ខ្ញុំ​​​នៅ​​​តែ​​​ចង​​​ចាំ​​​ និង​​​ស្រឡាញ​​់ព្រះ​​​អង្គ​​​ដដែល ព្រោះ​​​ព្រះ​​​អង្គ​​​គឺ​​​ជា​​​ព្រះ​​​មហាក្សត្រ​​​ដ៏​​​ល្អ​​​ និង​​​ស្រឡាញ​​​់​​​ប្រជារាស្ត្រ​​​ខ្មែរ​​​”។

លោក​​​ កឹម សុខា សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ និង​​​ជា​​​អនុ​​​ប្រធាន​​​ទី១​​​​​​រដ្ឋសភា​​​​​​បាន​​​លើក​​​ឡើង​​​ថា គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​មិន​បាន​អញ្ជើញ​​​​គណបក្ស​​​របស់​​​លោក​​​​​ឲ្យ​​​មក​ដាក់​​​កម្រង​​​ផ្កា​​​ថ្វាយ​​​ព្រះ​​​អង្គ​​​​​​​ក្នុង​​​ពិធី​​​នេះ​ឡើយ​​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​យើង​​​អាច​​​ទៅ​​​បាន​​​ក្នុង​​​នាម​​​ជា​​​ពល​​​រដ្ឋ​​​សាមញ្ញ ព្រោះ​​​យើង​​​​​​មិន​​​​​​ត្រូវ​​​បាន​​​អញ្ជើញ​​​ឡើយ​​​។ លោក​​​បាន​​​បន្ថែម​​​ថា មន្ត្រី​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​​​​ប្រារព្ធ​​​ខួប​គម្រប់​​​​២ឆ្នាំ​​​នេះ​​​នៅ​​​ទី​​​ស្នាក់​​​ការ​​​កណ្តាល​​​របស់​​​ខ្លួន”៕ស៊ុយ​​​ឈាង​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស