29.6 C
Phnom Penh

​មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​​​​​​ទាក់​​​ទាញ​​​សន្លឹក​​​ឆ្នោត​​​​​​ខ្មែរ​​​ឥស្លាម​​​នៅ​​​ក្នុង​​​ខេត្តភាគ​​​បូព៌ា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​ថ្លែង​​​លើក​​​ឡើង​​​ពី​​​ប្រទេស​​​ឥណ្ឌូនេស៊ី និង​​​ម៉ាឡេស៊ី​​​ ដែល​​​​​​ជា​​​ប្រទេស​​​មូស្លីម​​​​​​ យក​​​ជា​​​ឧទាហរណ៍​​​សម្រាប់​​​កម្ពុជា​​​នោះ មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​ លោក​​​ សម រង្ស៊ី​​​​​​ បាន​​​ដឹក​​​នាំ​​​អ្នក​​​តំណាង​​​រាស្ត្រ​​​មួយ​​​ក្រុម​​​ ដើម្បី​​​កៀង​​​គរ​​​សន្លឹក​​​ឆ្នោត​​​នៅ​​​ក្នុង​​​ភូមិ​​​ខ្មែរ​​​ឥស្លាម​​​​​​ក្នុង​​​ខេត្ត​ត្បូង​​​ឃ្មុំ​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍។cam-photo-cham

គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​ដែល​​​កំពុង​​​កាន់​​​អំ​​​ណាច​​​ មាន​​​ឥទ្ធិពល​​​យ៉ាង​​​ខ្លាំងទៅ​​​លើ​​​សន្លឹក​​​ឆ្នោត​​​ខ្មែរ​​​ឥស្លាម​​​ ដោយ​​​​​​មាន​​​ចាស់ព្រឹទ្ធាចារ្យ​​​ សហគមន៍​​​ដ៏​​​មាន​​​ឥទ្ធិ​​​ពល​​​ ដែល​​​នៅ​​​តែ​​​មាន​​​ភក្តីភាព​​​ចំពោះ​​​គណបក្សកាន់អំណាច​​​​​​​​​នេះ​​​ ដោយ​​​សារ​​​តែ​​​មាន​​​​​​ការ​​​ស្រឡាញ់​​​រាប់អានចំពោះ​​​​​​ឥស្លាម​​​ ក្រោយ​​​ពី​​​ការ​​​ដួល​​​រលំ​​​នៃ​​​របប​​​ខ្មែរ​​​ក្រហម។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ក៏​​​ដោយ ខ្មែរ​​​ឥស្លាម​​​ពីរបី​​​រយ​​​នាក់ បាន​​​មក​​​​​​ស្តាប់​​​​​​​​​លោក សម រង្ស៊ី​​​ មាន​​​ប្រសាសន៍​​​នៅ​​​ក្នុងឃុំ​​​ សេដា ស្រុក​​​ តំបែរ​​​ កាលពី​​​ថ្ងៃ​​​សៅរ៍​​​ ដោយ​​​មេដឹកនាំ​​​គណ​​​បក្ស​​​ប្រឆាំង​​​រូប​​​នេះ​​​​​​បាន​​​កោត​​​សរសើរ​​​​​​ប្រព័ន្ធ​​​នយោបាយ​​​របស់​​​ប្រទេស​​​ឥណ្ឌូនេស៊ី​​​ និង​ប្រទេស​​ម៉ាឡេស៊ី​​​។

លោក សម​​​ រង្ស៊ី បាន​​​មាន​​​ប្រ​​​សាសន៍​​​មុន​​​នឹង​​​លើក​​​ឡើង​​​អំពី​​​មេ​​​រៀន ​​​ដែលលោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រទេស​​​កម្ពុជាគួរ​​​​​​​​​រៀន​​ពី​​​ប្រទេស​​​ជិត​​​ខាង​​​របស់​​​ខ្លួន​​​ថា “ខ្ញុំ​​​គោរព​​​ប្រទេស​​​ទាំង​​​ពីរ​​​ ដែល​​​យើង​​​អាច​​​យក​​​ជា​​​គំរូសម្រាប់​​​ប្រទេស​​​កម្ពុជា​​​នា​​​ពេល​​​នេះ ​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​​​ស្អាត​​​ស្អំ”។

លោក​​​ រង្ស៊ី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ “កំុ​​​ប្រព្រឹត្ត​​​អំពើ​​​ពុករលួយ ដូច​​​សព្វ​​​ថ្ងៃ​​​នេះ។ កុំ​​​បំផ្លាញ​​​ជាតិ ដូចសព្វ​​​ថ្ងៃ​​​នេះ។ កុំ​​​បំផ្លាញ​​​ជីវភាព​​​រស់​​​នៅរបស់​​​ប្រជារាស្ត្រ ដូច​​​សព្វ​​​ថ្ងៃ​​​នេះ។ កុំ​​​បំផ្លាញអនាគត​​​កូន​​​ចៅរបស់​​​យើង​​​ ដូច​​​សព្វ​​​ថ្ងៃ​​​នេះ”។

លោក រង្ស៊ី​​​ បាន​​​មាន​​​ប្រសាសន៍​​​​​​ដោយ​​​រិះគន់​​​ចំពោះ​​​ការ​​​​​​រឹប​​​អូស​​​យក​​​ដី​​​ធ្លី​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​ថាជា “អំពើ​​​អា​​​ក្រក់​​​ ដោយ​​​មិន​​​គិតពី​​​សាសនា​​​ដែល​​​យើង​​​កាន់” ថា​​ ​​​”ក្រឡេក​​​មើល​​​ប្រទេស​​​ឥណ្ឌូនេស៊ី និង​​​ម៉ាឡេស៊ី។ មិនមាន​​​ការ​​​បំផ្លិច​​​បំផ្លាញបែបនេះ នៅទី​​​នោះ​​​ទេ”។

លោក សុខ ឥសាន អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​មាន​​​ការ​​​ព្រួយ​​​បារម្ភអំពី​​​ការ​​​និយាយ​​​រឿង​​​នយោ​​​បាយ​កាល​​​ពី​​​ចុង​​​សប្តាហ៍​​​​​របស់​​​លោក​​​ រង្ស៊ី ទេ ​​​ដោយ​​​​​​ចោទ​​​​​​មេដឹកនាំ​​​គណបក្ស​​​សង្គ្រោះ​ជាតិ​​​រូប​​​នេះ​​​ ថា​​​និយាយ​​​បំផ្លើស។

លោក ឥសាន​​​ បាន​​​មាន​​​ប្រសាសន៍ថា  “​​អ្វី​​​ដែល​​​គាត់​​​និយាយ​​​ គឺ​​​ជា​​​សកម្មភាព​​​ប្រចាំ​​​ថ្ងៃ​​​​​​របស់​​​គណបក្ស​​​ប្រឆាំង។ ប្រសិន​​​បើ​​​គាត់​​​មិន​​​បាន​​​និយាយ​​​ដូច្នេះ​​​ទេ តើ​​​គាត់​​​ធ្វើ​​​ជា​​​គណបក្សប្រឆាំង​​​ម្តេ៉ច​​​កើត”?

អ្នក​​​នាំ​​​ពាក្យ​គណ​​​បក្យ​​​ប្រជា​​​ជន​​​កម្ពុជា​​​រូប​​​នេះ បាន​​​មាន​​​ប្រសាសន៍​​​ថា “​យើង​​​មិន​​​មាន​​​កង្វល់​​​ទេ។ ប្រជាពលរដ្ឋ​​​ មិន​​​អាច​ចាញ់​​​បោក​​​គេ​​​ងាយៗ​​​ទេ​​​ ឥ​​​ឡូវ​​​នេះ ពី​​​ព្រោះ​​​គេ​​​គិត​​​ពិចារណា​​​ចំពោះ​​​អ្វី​​​ ដែល​​​គេ​​​ឮ។ រដ្ឋាភិបាល​​​ កំពុងប្រឹង​​​​​​ប្រែង​​​រាល់ថ្ងៃ​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​​​​ក្លាយ​​​ជា​​​នីតិរដ្ឋ​​​ និង​​​ប្រជាធិបតេយ្យ​​​”។

ទាក់ទង​​​កាល​​​ពី​​​ម្សិល​​​មិញ លោក រង្ស៊ី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ភក្តីភាព​​​របស់​​​សហគមន៍​​​ខ្មែរ​​​ឥស្លាម​​​ កំពុង​​​តែ​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរ ដោយ​​​សារ​​​តែ​​​​​​មាន​​​យុវជន​កាន់តែ​​​ច្រើន​​​ឡើង​​​​​​ទៅ​​​សិក្សា​​​នៅ​​​ក្រៅ​​​ប្រទេស​​​”។

លោក រង្ស៊ី​​​ បាន​​​មាន​​​ប្រសាសន៍​​​​​​ថា “ចាម​​​ភាគ​​​ច្រើន​​​ទៅ​​​ប្រទេស​​​ម៉ាឡេស៊ី​​​ ឬ កំពុង​​​នៅ​​​​​​ក្នុង​ប្រទេស​​​ម៉ាឡេស៊ី​​​នៅ​​​ឡើយ ហើយ​​​នៅក្នុង​​​ប្រទេស​ម៉ាឡេស៊ី ពួកគេ​​​មើល​​​ឃើញ​​​ប្រទេស​​​ខុស​​​គ្នា។ ប្រទេស​គេ​សំបូរ​​​សប្បាយ​​​  ហើយ​​​មាន​​​ការងារ​​​ធ្វើ​​​ច្រើន​​​ ហើយ​​​ពួក​​​គេ​​​ចង់​​​ឲ្យ​​​ប្រទេស​​​កម្ពុជា​សំបូរ​​​សប្បាយ​​​និង​​​ អភិវឌ្ឍ​​​ដូច​​​ប្រទេស​​​ម៉ាឡេស៊ី​​​ដែរ”។

លោក រង្ស៊ី​​​ បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “កត្តា​​​ផ្សេង​​​ទៀត​​​ ត្រង់ថា​​​ ចាម​​​គឺ​​​ជា​​​ជន​​​រង​​​គ្រោះ​​​នៃ ការ​​​រំលោភ​​​ដីធ្លី​​​ និង​​​សម្រប​​​សម្រួល​​​ខ្លួន​​​រស់​​​នៅ​​​ជាមួយ​​​សហគមន៍​​​ផ្សេង​​​ទៀត ដែល​​​ចង់​​​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរនៅ​​​ក្នុង​​​ប្រព័ន្ធ​​​ដឹកនាំ ដែល​​​មាន​​​​​អំពើ​​​​ពុករលួយ​​​តិចតួច។ ជា​​​រឿង​​​គួរ​​​ឲ្យ​​​ចាប់ អារម្មណ៍ និង​​​​​​ជាការ​​​ប្រកួត​​​ប្រជែង​​​សម្រាប់​​​គណបក្ស​​​សង្គ្រោះជាតិ​​​ ដើម្បី​​​ចូល​​​ទៅ​​​ក្នុង​​​សហគមន៍​​​របស់​​​ពួកគេ”៕ រើន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស