29.6 C
Phnom Penh

អគ្គស្នងការ​​​នគរបាល​​​ជាតិ​​​បន្ទោស​​​​​​កម្លាំង​​​នគរបាល​​​ខេត្ត​​​កំពង់ស្ពឺ​​​ជុំវិញ​​​ ការ​​​បាញ់​​​បោះ​​​របស់​​​ម្ចាស់​​​រថយន្ត​​​ម៉ាក​​​សឺ​​​ដេស​​​ម្នាក់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​​​ម្សិលមិញ លោក នេត​​​ សាវឿន អគ្គ​​​ស្នង​​​ការ​​​នគរបាល​​​ជាតិ​​​​​​បាន​​​បន្ទោស​​​នគរបាល​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​​​​យ៉ាង​​​ខ្លាំង​​​ថា​​​បាន​​​​​​បណ្តោយ​​​ឲ្យ​​​បុរស​​​ម្នាក់​​​ជិះ​​​រថយន្ត​​​ ម៉ាកសឺ​​​ដេស​​​ រត់​​​គេ​​​ច​​​ខ្លួន​​​បន្ទាប់​​​​​​ពី​​​​​ជន​​​នេះ​​​បាន​​​បាញ់​​​កាំភ្លើង​​​ខ្លី​​​៣៣គ្រាប់​​​​​​ឡើង​​​លើ​​​​​​ក្នុង​​​ការ​​​តវ៉ា​​​ទៅ​​​នឹង​​ការ​​​ផាក​​​​​​ពិន័យ​​​ជា​​​ប្រាក់​​​ចំនួន​​​៣ដុល្លារ​​​ចំពោះ​​​ការ​​​បើក​​​បរ​​​ក្នុង​​​ល្បឿន​​​លឿន។

យោង​​​តាម​​​នគរបាល​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា ជន​​​សង្ស័យ​​​បាន​​​បាញ់​​​កាំភ្លើង​​​ខ្លី​​​ម៉ាក​​​ឡុក​​​​​​បន្ទាប់ពី​​អ្នក​​​បើក​​​បរ​​​​​​រថយន្ត​​​ម៉ាក​​​សឺ​​​ដេស​​​​​​ GL320រូប​​​នេះ​​​​​​ត្រូវ​​​បាន​​​ហៅ​​​ឲ្យ​​​អែប​​​មក​​​ខាង​​​ផ្លូវ​​​​​​នៅ​​​ក្នុង​​​ក្រុង​​​ច្បារ​​​មន​​​កាលពី​​​ថ្ងៃ​​​សៅរ៍​​​ចំពោះ​​​ការ​​​បើក​​​បរ​​​ក្នុង​​​ល្បឿន​​​​​​៩៥គីឡូម៉ែត្រ/​​​ម៉ោង​​​កាត់​​​តាម​​​តំបន់​​​ដែល​​​មាន​​​មនុស្ស​​​ច្រើន​​​ដែល​​​ល្បឿន​​​កំណត់​​​ត្រឹមតែ​​​​​​៤០គីឡូម៉ែត្រ​​​/ម៉ោង​​​នោះ​​​។

ថ្លែង​​​នៅ​​​អគ្គស្នងការ​​​ដ្ឋាន​​​នគរបាល​​​ជាតិ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ឧត្តម​​​សេនីយ៍ នេត​​​ សាវឿន បាន​​​បន្ទោស​​​​​​​​ កែវ ពិសី ស្នងការ​​​នគរបាល​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​​​​ចំពោះ​​​ការ​​គ្រប់គ្រង​​​​​​កម្លាំង​​​ដ៏​​​កម្សោយ​​​នេះ​​​។

ឧត្តម​​​សេនីយ៍ នេត សាវឿន បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ខ្ញុំ​​​មិន​​​ចាំបាច់​​​សួរ​​​ហេតុផល​​​​​​ថា តើ​​​ហេតុអ្វី​​​បាន​​​ជា​​​ពួកគេ​​​​​​បណ្តោយ​​​ឲ្យ​​​ជន​​​ល្មើស​​​រត់​​​គេច​​​ខ្លួន​​​រួច​​​នោះ​​​ឡើយ  ប៉ុន្តែ​​​​​​ខ្ញុំ​​​សន្និដ្ឋាន​​​ថា
ការ​​​គ្រប់គ្រង​​​របស់​​​ស្នងការ​​​នគរបាល​​​ខេត្ត​​​​​​គឺ​​​ខ្សោយ​​​ណាស់”។

លោក​​​បាន​​​បន្ថែម​​​ថា “​​​ខ្ញុំ​​​ចាត់​​​ទុក​​​​​​ស្នងការ​​​នគរ​​​បាល​​​ខេត្ត​​​ អធិការ​​​នគរបាល​​​ស្រុក និង​​​នាយ​​​ប៉ុស្តិ៍​​​ឃុំ​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​ថា​​​ខ្សោយ​​​ណាស់។ ពួកគេ​​​មិន​​​មាន​​​អំណាច​​​ក្នុង​​​ការ​​​ធ្វើ​​​អន្តរាគមន៍​​​ឡើយ”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ខ្ញុំ​​​បាន​​​បញ្ជា​​​ឲ្យ​​​​​​​​​ កែវ ពិសី​​ បញ្ជូន​​​​​​ករណី​​​បាញ់​​​បោះ​​​នេះ​​​ទៅ​​​តុលា​​​ការ​​​​​​ដើម្បី​​​ឲ្យ​​​តុលាការ​​​​​​ចាត់ការ​​​រឿង​​​នេះ​​​តាម​​​ច្បាប់ ពីព្រោះ​​​យើង​​​បាន​​​ស្គាល់​​​អត្ត​​​សញ្ញាណ​​​ជន​​​ល្មើស​​​ហើយ”។

កាលពី​​​ម្សិលមិញ នគរបាល​​​បាន​​​ចែក​​​ចាយ​​​​​​អត្ត​​​សញ្ញាណ​​​ប័ណ្ណ​​​របស់​​​ម្ចាស់​​​​​​រថយន្ត​​​ម៉ាកសឺ​​​ដេស​​​​​​ ដែល​​​មាន​​​ឈ្មោះថា ជឹង ស៊ីណាត អាយុ​​​៤០​​​មាន​​​ស្រុក​​​ជា​​​អ្នក​​​ស្រុក​​​ក្រូច​​​ឆ្មារ​​​ ខេត្ត​​​កំពង់​​​ចាម​​​ ហើយ​​​មាន​​​ទាំង​​​អាសយដ្ឋាន​​​របស់​​​គាត់​​​ទៀត។

លោម សួម បូរ៉ា ​​​ស្នងការ​​​រង​​​នគរបាល​​​ខេត្ត​​​​​​កំពង់​​​ស្ពឺ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​រសៀល​​​ម្សិល​​​មិញ​​​ថា ​​​​​​​​​​​​​​​លោក​​បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ខេត្ត​​​កំពង់ស្ពឺ​​​​​​ស៊ើប​​​អង្កេត​​​រក​​​តម្រុយ​​​​​​ដើម្បី​​​ឈាន​​​ទៅ​​​ចាប់ខ្លួន​​​ បុរស​​​ឈ្មោះ​​​ ស៊ីណាត ដែល​​​យើង​​​សន្និដ្ឋាន​​​ថា​​​ កំពុង​​​លាក់ខ្លួន។

លោក បូរ៉ា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ឥឡូវនេះ ខ្ញុំ​​​កំពុង​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ខេត្ត​​​កំពង់ស្ពឺ​​​​​​ដើម្បី​​​ស៊ើប​​​អង្កេត​​​​​​ និង​​​ស្វែង​​​រក​​​ជន​​​ល្មើស​​​រូប​​​នេះ ពីព្រោះ ​​​យើង​​​សង្ស័​​យ​​​ថា ម្ចាស់​​​រថយន្ត​​​ម៉ាក​​​សឺដេស​​​នេះ​​​ជាប់ពាក់ព័ន្ធ​​​នឹង​​​ការ​​​បាញ់​​​បោះ​​​នេះ ពីព្រោះ​​​ជន​​​នេះ​​​បាន​​​គេច​​​ខ្លួន​​​ទៅ​​​ខេត្ត​​​ផ្សេង​​​ៗ​​​បន្ទាប់ពី​​​​​​គេ​​​បាន​​​បាញ់​​​គំរាម​​​នគរបាល”៕សារុន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស