30.4 C
Phnom Penh

​​​​​​​លោក សម រង្ស៊ី​​​ និង​​​ លោក​​​ កឹម សុខា ជួប​​​ជាមួយ​​​សកម្មជន​​​និង​​​មន្ត្រី​​​បក្ស​​​នៅ​​​សៀមរាប​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​​​និង​​​មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ប្រហែល​​​៣០០​​​នាក់​​​​​​ បាន​​​ជួប​​​ជាមួយ​​​​​​ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ លោក​​​ សម​​​ រង្ស៊ី​​​ និងអនុ​​​ប្រធាន​​​ លោក​​​ កឹម សុខា​​​ ក្នុង​​​ខេត្ត​​​សៀមរាប​​​ដើម្បី​​​ដោះ​​​ស្រាយបញ្ហាទាក់​​​ទិន​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់ ​​​លោកស្រី កែ សុវណ្ណ​​​រតន៍ ​​​​​​​​ប្រធាន​​​ក្រុម​​​ការងារ​​​បក្ស​​​ខេត្តថា បក្ខពួក​​​និយម និង​​​ចាយវាយ​​​​​​ថវិកា​​​​​​មិន​​​មាន​​​តម្លា​​​ភាព។

លោក ឈួន វិទ្យា សមាជិក​​​ក្រុម​​​សម្រប​​​សម្រួលគណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ស្រុក​​​ក្រឡាញ់ ដែល​​​​​​បាន​​​ចូលរួម​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​រយៈពេល​​​៣​​​ម៉ោងនោះ បាន​​​និយាយ​​​ថា លោក​​​ រង្ស៊ីបាន​​​មាន​​​ប្រសាសន៍​​​​​​នៅ​​​ក្នុង​​​អង្គ​​​ប្រជុំ​​​ថា លោក​​​នឹងយក​​​ការ​​​អះអាង​​​របស់​​​ក្រុម​​​អ្នក​​​គាំ​​​ទ្រ​​​និង​​​អ្នក​​​ប្រឆាំង​​​នឹង​​​អ្នក​​​ស្រី សុវណ្ណរតន៍​​​ ទៅ​​​ពិចារណ​​ា​​​​​​ជា​​​មុន​​​សិន​​​ មុន​​​នឹង​​​​​ធ្វើការ​​​សម្រេច​​​ចិត្ត​​​បែប​​​ណា​​​នោះ។

លោក វិទ្យា បាន​​​និយាយ​​​​​​ដក​​​ស្រង់​​​សំដី​​​របស់​​​លោក រង្ស៊ី​​​ថា “ឯក​​​ឧត្តម​​​ រង្ស៊ី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ ភាគី​​​ទាំង​​​សង​​​ខាង​​​មាន​​​ហេតុ​​​ផលរៀងៗ​​​ខ្លួន​​​ ដូច្នេះ គាត់​​​នឹង​​​យក​​​ហេតុ​​​ផល​​​ទៅ​​​ពិចារណា។ យើង​​​នឹង​​​ជួប​​​គ្នា​​​​​​នៅ​​​លើក​​​ទី​​​ពីរ​​​ទៀត”។

លោក វិទ្យា​​​បាន​​​និយាយ​​​ថា “ប្រសិន​​​បើ​​​មិន​​​មាន​​​ការ​​​ប្តូរ​​​ កែ សុវណ្ណរតន៍​​​ទេ យើង​​​នឹង​​​តវ៉ា​​​កាន់​​​តែ​​​ខ្លាំង​​​ឡើង”។​

លោកស្រី សុវណ្ណរតន៍ ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្រី​​​ មិន​​​​​​បាន​​​​​​ប្រព្រឹត្ត​​​កំហុស​​​អ្វីឡើយ។​ លោកស្រី សុវណ្ណរតន៍ ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “តើ​​​គាត់​​​មាន​​​ឯកសារ​​​ ឬ​​​ភ័ស្តុតាងឬ​​​អត់? បើ​​​មាន​​​ឯកសារ​​​ និង​​​ភ័ស្តុតាង​​​ ហើយ​​​បើ​​​ខ្ញុំ​​​​​មាន​​​កំ​​​ហុស អាស្រ័យ​​​លើ​​​ថ្នាក់​​​ដឹក​​​នាំជា​​​អ្នក​​​សម្រេច” ។

​​​​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ជាង​​​៥០​​​នាក់​​​មក​​​ពី​​​ខេត្ត​​​សៀម​​​រាប បាន​​​​​​តវ៉ា​​​​​​នៅ​​​ខាងក្រៅ​​​​​​ទី​​​ស្នាក់​​​ការ​​​កណ្តាល​​​គណបក្ស​​​​​​​​ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ​​​ ដើម្បីសុំឲ្យ​​​​​ដក​​​លោកស្រី សុវណ្ណរតន៍​​​​​​​​​​​​​​​​​។រើន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស