38.8 C
Phnom Penh

លោក​​​ ជួន ណារិន ក្លាយ​​​​​ជា​​​ស្នង​​​ការ​​​ខេត្ត​​​ព្រះ​​​សីហនុ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​ ជួន ណារិន ស្នង​​​ការរងក្រុង​​​ភ្នំពេញ​​​​​​ បាន​​​​​​ក្លាយ​​​ជា​​​ស្នងការ​​​ខេត្ត​​​ព្រះ​​​សីហនុ​​​ក្នុង​​​ពិធី​​​ផ្ទេរ​​​តំណែង​​​មួយ​​​កាល​​​ពី​​​ព្រឹក​​​មិញ​​​នេះ ដោយ​​​ជំនួស​​​អតីត​​​ស្នងការ​​​ខេត្ត​​​ព្រះ​​​សី​​​ហនុ ​​​លោក​​​ ​​​ស៊ាង កុសល​​​ ដែលត្រូវ​​​​​​ផ្លាស់​​​ប្តូរ​​​មក​​​​ក្រសួង​​​មហា​​​ផ្ទៃ។​​​

លោក​​​ ណារិន បាន​​​ប្តេជ្ញា​​​​​​​​​រៀប​​​ចំ​​​ការ​​​ពារ​​​សន្តិសុខ​​​​​​ឲ្យ​​​បាន​​​ល្អ​​​ប្រសើរ​​​ ដោយ​​​បង្រ្កាប​​​រាល់​​​បទ​​​ល្មើស​​​​​​ទាំង​​​ឡាយ ដែល​​​នឹង​​​កើត​​​ឡើង​​​​​​នៅ​​​​​​ក្នុង​​​ខេត្ត​​​ព្រះ​​​សី​​​ហនុ។​​​

លោក​​​ឧត្តម​​​សេនីយ៍ត្រី ណារិ​​​ន​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​​​​ យើង​​​​​​រៀប​​​ចំ​​​កម្លាំង​​​ ដើម្បី​​​ការពារ​​​សន្តិសុខ​​​សម្រាប់​​​ប្រជាពលរដ្ឋ​​​ ភ្ញៀវទេសចរ​​​ និង​​​ជន​​​បរទេស”។​​​​​​

លោក បាន​​​បន្ត​​​ថា “យើង​​​នឹង​​​ទប់​​​ស្កាត់​​​ បង្ការ​​​និង​​​ការ​​​ពារសុវត្ថិភាព​​​ដល់​​​ភ្ញៀវ​​​ទេសចរនិង​​​ជន​​​បរទេស។​​​ អ្នក​​​វិនិយោគ​​​និង​​​ភ្ញៀវ​​​ទេសចរបរទេស​​​ទាំង​​​ឡាយ​​​ ត្រូវ​​​បាន​​​ការពារ​​​សុវត្ថិភាព​​​ ប៉ុន្តែ​​​អ្នក​​​ទាំង​​​អស់​​​នោះ​​​ធ្វើ​​​ខុស យើង​​​នឹង​​​ចាត់​​​វិធានការតាម​​​ច្បាប់​​​”។

ការតែង​​​តាំង​​​លោក​​​ ជួន ណារិន ជា​​​ស្នង​​​ការ​​​ខេត្ត​​​ព្រះ​​​សីហនុ​​​ បាន​​​ធ្វើ​​​ឡើង​​​បន្ទាប់​​​ពី​​​លោក​​​ ស ខេង​​​ រដ្ឋមន្ត្រី​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ បាន​​​បន្ទោស​​​មន្ត្រី​​​ក្រុង​​​ព្រះ​​​សីហនុ​​​​​​កាល​​​ពី​​​​​​សប្តាហ៍​​​មុន​​​ថា ​​​ខកខាន​​​មិន​​​បាន​​​បំពេញ​​​ភារកិច្ច​​​របស់​​​គេ ​​​ដោយ​​​លើក​​​ឡើង​​​អំពីការ​​​វាយ​​​ប្រហារ​​​​​ និង​​​អំពើ​​​ប្លន់​​​លើ​​​ជន​​​បរទេស​​​ពីរ​​​នាក់​​​​​​នៅ​​​លើ​​​កោះ​​​រ៉ុងកាលពី​​​ខែ​​​មុន​​​។ 

អំពើ​​​ប្លន់​​​កាលពី​​​ថ្ងៃ​​​ទី​​​១៩ ខែមីនា​​​នៅ​​​លើ​​​កោះ​​​រ៉ុង បាន​​​កើត​​​ឡើង​​​ បន្ទាប់​​​ពី​​​មាន​​​បទល្មើស​​​ជាច្រើន​​​កើត​​​ឡើង​​​នៅ​​​ក្នុង​​​ក្រុង​​​ឆ្នេរ​​​សមុទ្រ​​​នេះ​​​ ដែល​​​មាន​​​ការ​​​ជាប់​​​ទាក់​​​ទងនឹង​​​​​​ជន​​​បរទេស រួមមាន​​​ការ​​​វាយ​​​តប់​​​គ្នា​​​ ការ​​​ចាក់​​​នឹង​​​កាំបិត​​​ និង​​​ការ​​​បើក​​​​​រថយន្ត​​​បាញ់​​​​​​ជា​​​ដើម​​​៕​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស