39.4 C
Phnom Penh

​​​អ្នកនាំពាក្យ​​​គ.ជ.ប.​​​​​​និយាយ​​​ថា​​​ អ្នក​​​ជំនាញ​​​​​​នឹង​​​មក​​​សិក្សា​​​ការ​​​បោះ​​​ឆ្នោតបន្ថែម​​​​​​​​​នៅខែ​​​ក្រោយ​​​នេះ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​នាំពាក្យ​​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.)​​​បាន​​​មាន​​​ប្រសាសន៍​​​ថ្ងៃ​​​នេះ​​​ថា អ្នក​​​ជំនាញ​​​ផ្នែក​​​ការ​​​បោះ​​​ឆ្នោត​​​​​​​​​ពី​ប្រទេស​ជប៉ុន និង​សហគមន៍​​​​អឺរ៉ុប ដែល​​​ជា​អ្នក​ឧបត្ថម្ភ​ពីរ​ក្នុង​ចំណោម​អ្នក​ឧបត្ថម្ភ​ធំបំផុត​កន្លង​មក​ដល់​​​​កំណែទម្រង់​បោះ​ឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​​​​ នឹង​​​មក​​​សិក្សា​​​បន្ថែម​​​អំពី​​​ការ​​​បោះ​​​ឆ្នោត​​​​​​​​​នៅ​​​ខែ​​​ក្រោយ​​​នេះ។​​​

ក្រោយ​​​ពី​​​កិច្ច​​​ប្រជុំ​​​រយៈ​​​ពេល​​​​​​ប្រហែល​​​២​​​ម៉ោង​​​រវាង​​​គ.ជ.ប.​​​ និង​​​ប្រតិភូ​​​ជប៉ុន​​​និង​​​សហគមន៍​​​អឺ​​​រ៉ុបនៅ​​​ឯ​​​ទី​​​ស្នាក់ការគ.ជ.ប.​​​​​​ក្នុង​​​ក្រុង​​​​​​ភ្នំ​​​ពេញ​​​ លោក ហង្ស ពុទ្ធា សមាជិកគ.ជ.ប. និង​​​ជា​​​អ្នក​​​នាំ​​​ពាក្យ​​​គ.ជ.ប. បាន​មាន​ប្រសាសន៍​ថា ភាគី​​​ជប៉ុន​​​​​​និង​​​អឺរ៉ុប​​​ បាន​​​បញ្ជាក់​​​​​​ថា ខ្លួន​​​​​នឹង​​​បញ្ជូន​​​អ្នក​​​ជំនាញ​​​មក​​​ប្រទេស​​​កម្ពុជានៅ​​​ខែ​​​ក្រោយ​​​នេះ​​​​​​ ដើម្ប​​​ី​​​សិក្សា​​​បន្ថែម​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​បោះ​​​ឆ្នោត។​​​

លោក ពុទ្ធា​​​ បានមាន​​​ប្រសាសន៍​​​ថា “អ្វី​​​ដែល​​​យើង​​​ចង់ឲ្យ​​​ចាប់​​​ផ្តើម​​​ គឺ​​​អប់រំ​​​អ្នក​​​បោះ​​​ឆ្នោត​​​ និង​​​ធ្វើ​​​បញ្ជី​​​បោះ​​​ឆ្នោត​​​ថ្មី”។​​​

លោក ហ្សង់​​​ ហ្វ្រង់​​​ស្វ័រ​​​ កូតាំង​​​ ឯកអគ្គ​​​រដ្ឋទូត​​​​​​ប្រតិភូ​​​​​​សហគមន៍​​​អឺរ៉ុប បាន​​​​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌មាន​​​ថា ប្រទេស​​​ជប៉ុន និង​​​សហគមន៍​​​អឺរ៉ុប​​​ នឹង​​​គាំទ្រ​​​និង​​​ចូល​​​រួម​​​ចំណែក​​​ក្នុង​​​ដំណើរការ​​​កំណែ​​​ទម្រង​​​់​​​ការ​​​បោះ​​​ឆ្នោត។​​​​​​​​​​​​

គ.ជ.ប.​ថ្មី​នេះ ​​​បាន​បង្កើត​ឡើង​កាលពី​ថ្ងៃទី​១៣ ខែ​មេសា គឺ​​​រយៈ​ពេល​ជិត​៩​ខែ​បន្ទាប់​ពី​​​​មាន​​​កិច្ច​ព្រមព្រៀងផ្នែក​​​នយោបាយ​​​​កាលពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ដែល​បាន​បញ្ចប់​​ការ​ធ្វើ​ពហិការ​ក្រោយ​ការ​បោះ​ឆ្នោត​​របស់​គណបក្ស​​​​សង្គ្រោះ​ជាតិ ហើយ​​​ស្ថាប័ន​​​នេះ ​ត្រូវ​បាន​ចាត់ទុក​​​​ថា ជា​ដំណោះ​ស្រាយ​ចំពោះ​វិវាទ​ដែល​បាន​កើត​ឡើង​​បន្ទាប់ពី​ការ​បោះ​ឆ្នោត​​​​នីមួយៗ​ក្នុង​ចំណោម​ការ​បោះ​ឆ្នោត​ប្រាំលើក​​​​​ចាប់តាំង​​​ពី​ឆ្នាំ​១៩៩៣​មក៕

​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស