28.5 C
Phnom Penh

​រដ្ឋាភិបាល​​​ថា ផែន​​​ទី​​​​​​ផ្តល់​​​​​​ដោយ​​​បារាំង​​​​​​និង​​​ផែនទី​​​​​​ប្រើ​​​ដោយ​​​​​​រដ្ឋាភិបាល​​​​​​កម្ពុជា​​​​​​មិន​​​ខុស​​​គ្នា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​រដ្ឋាភិបាល​​​បារាំង​​​​​​​​បាន​​ប្រគល់​ផែន​ទី​​ព្រំដែន​កម្ពុជា-​វៀតណាម ឲ្យ​​​​រដ្ឋាភិបាល​ខ្ចី​កាល​​ពី​ម្សិលមិញ ដោយ​លោក​​ ហោ ណាំហុង ​​រដ្ឋមន្ត្រី​​ក្រសួង​​ការបរទេស​បាន​​​​មាន​​​ប្រសាសន៍​​​ថា​​​​​​មិន​​​មាន​​​ភាព​​​ខុស​​​គ្នា​​​រវាង​​​​​​​ផែនទី​​​​​​ដែល​​​ផ្តល់​​​ដោយ​​​បារាំង​​​​​​និង​​​ផែនទី​របស់​រដ្ឋាភិបាលទេ។​​​

លោក ណាំហុង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “អំបាញ់​​​មិញ​​​នេះ ឯក​​​​​​ឧត្តម វ៉ា គឹមហុង​​​ ក៏​​​បាន​​​ផ្ទៀង​​​ផ្ទាត់​​​​​​ឃើញ​​​ថា​​​​​​ អត់​​​ខុស​​​គ្នា​​​ទេព្រំដែន។​​​ េហតុអ្វី​​​ក៏​​​​​​វា​​​មិន​​​ខុស​​​គ្នា? ដោយ​​​សារ​​​យើង​​​ប្រើ​​​ប្រាស់​​​រាប់​​​ទសវត្សរ៍​​​ តាំង​​​ពី​​​ឆ្នាំ​​​១៩៨៥ ពេល​​​ចុះ​​​សន្ធិ​​​សញ្ញា​​​​​​ជាមួយ​​​វៀត​​​ណាម​​​ ដើម្បី​​​កំណត់​​​ព្រំដែន។​​​”

លោក ណាំហុង បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “ក៏​​​ប៉ុន្តែ​​​សុំ​​​ជម្រាប​​​ថា ទោះ​​​បី​​​ជា​​​យើង​​​យក​​​ផែនទី​​​បោន​​​ខ្នាត​​​១​​​លើ​​​១០០.០០០​​​ទៅ​​​ប្រើ​​​ជា​​​មួយ​​​វៀត​​​ណាម​​​ក្តី​​​ ទី​​​មួយ​​​ផ្អែក​​​ទាំង​​​ស្រុង​​​ ក៏​​​ប៉ុន្តែ​​​កន្លែង​​​ណា​​​ដែល​​​ឃើញ​​​ថា​​​ ខាត​​​ដល់​​​កម​​​្ពុជា​​​យើង​​​ យើង​​​ក៏​​​អត់​​​យក​​​ដែរ។​​​ យើង​​​យក​​​ការ​​​កាន់​​​កាប់​​​ជាក់​​​ស្តែង​​​​​​របស់​​​ប្រ​​​ជា​​​ជន​​​យើង​​​។”​​​​​​

លោក អ៊ូ ច័ន្ទឫទ្ធិ តំណាង​​​​​​រាស្រ្តគណបក្ស​​​សង្រ្គោះជាតិ បាន​​​មាន​​​ប្រសាសន៍ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មិន​​​ទាន់​​​អាច​​​បញ្ជាក់​​​​​​ជំហរ​​​​​​ ថាតើ​​​​​​ការ​​​ផ្ទៀង​​​ផ្ទាត់​​​ផែន​​​ទី​​​នោះ​​​ត្រឹម​​​ត្រូវ​​​នៅ​​​ឡើយ​​​ទេ។​​​​​​

លោក ច័ន្ទឫទ្ធិ បាន​​​មាន​​​​​​ប្រសាសន៍​​​​​​ថា “អត់​​​អា​​​ច​​​បញ្ជាក់​​​​​​​​​បាន​​​​​​ថា​​​ត្រឹម​​​ត្រូវ​​​ ព្រោះ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​ដំណាក់​​​កាល​​​នេះ​​​ ប្រមូល​​​ឯក​​​សារ​​​​​​ និង​​​ព័ត៌មាន​​​​​​ផ្សេង​​​ៗ​​​ ដើម្បី​​​​​​យក​​​ទៅ​​​ផ្ទៀង​​​ផ្ទាត់​​​ដោយ​​​ឡែក។”​​​​​​​​​​​​

រយៈ​​ពេល​៣​ខែ​​​​កន្លង​​​​​​មក​​​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​​បាន​ធ្វើ​យុទ្ធនាការ​​មួយ​ដើម្បី​បញ្ជាក់​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​​សម​​​​គំនិត​​​ក្នុង​ការ​​ទន្ទ្រាន​​របស់​វៀត​​​ណាម​ចូល​ប្រទេស​​​​កម្ពុជា​។ កាលពី​ថ្ងៃទី១៥ ខែ​សីហា ​លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​​គណបក្ស​ប្រឆាំង ​​ត្រូវ​បាន​ចាប់​ខ្លួន​​​និង​ដាក់​ពន្ធនាគារ​​តាម​បទបញ្ជា​របស់​លោក​​​​​​នាយក​​​​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ដែល​បានចោទ​​គាត់​​​ពីបទ​ក្បត់​​​​ជាតិ​ទាក់ទិននឹង​ការ​បង្ហោះ​ហ្វេសប៊ុក​​ញុះញង់​​​អំពី​បញ្ហា​ព្រំដែន​៕

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស