30.4 C
Phnom Penh

​​​​សមត្ថ​​​កិច្ច​​​បាញ់​​​​​​ស្លា​​​ប់​​​​​​​​​ជន​​​សង្ស័យ​​​ប្លន់​​​ម៉ូតូ​​​ពីរ​​​នាក់​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​​​​មន្ត្រី​​​និយាយ​​​ថ្ងៃ​​​នេះ​​​ថា កម្លាំង​​​​​​​​​​​​បើក​​​ប្រតិបត្តិ​​​ការ​​​​​​បង្ក្រាប​​​ក្រុម​​​​​​សង្ស័យ​​​ប្លន់​​​​​​មូតូ​​​មួយ​​​ក្រុម​​​ក្នុង​​​ខណ្ឌ​​​ព្រែក​​​ព្នៅ​​​ដោយ​​​ជន​​​សង្ស័យ​​​ត្រូវ​​​បាញ់​​​ស្លាប់​​​ដោយ​​​សារ​​​តែ​​​បាញ់​​​តដៃ​​​ជា​​​មួយ​​​​​​សមត្ថ​​​កិច្ច។​​​

លោក រ័ត្ន ស៊្រាង មេ​​​បញ្ជា​​​ការ​​​កង​​​រាជ​​​អា​​​វុធ​​​ហត្ថ​​​ក្រុង​​​ភ្នំ​​​ពេញ បាន​​​មាន​​​ប្រ​​​សាសន៍​​​ថា ​​​កម្លាំង​​​របស់​​​លោក​​​បាន​​​​​​ដេញ​​​តាម​​​ក្រុម​​​​​​ចោរ​​​ប្លន់​​​មួយ​​​ក្រុម​​​ ក្រោយ​​​ពី​​​​​​​​​​​​ពួក​​​គេ​​​បាន​​​បាញ់​​​សម្លាប់​​​ជន​​​រង​​​គ្រោះ​​​ម្នាក់​​​​​​ឈ្មោះ​​​ឌិន ដារិទ្ធ អាយុ​​​២១​​​ឆ្នាំ ក្នុង​​​ខណ្ឌ​​​ទួល​​​គោក​​​នៅ​​​ម៉ោង​​​៥​​​និង​​​២០​​​នាទី​​​ព្រឹក​​​ថ្ងៃ​​​នេះ​​​ ហើយ​​​​​​បាន​​​យក​​​ម៉ូតូ​​​ទៅ​​​បាត់។​​​

​​​​​​​​​ឧត្តម​​​សេនីយ៍​​​ទោ រ័ត្ន ស៊្រាង បាន​​​និយាយ​​​ថា​​​ កម្លាំង​​​របស់​​​លោក​​​បាន​​​ដេញ​​​តាម​​​ ហើយ​​​​​​ចាប់​​​បាន​​​ជន​​​សង្ស័យ​​​ពីរ​​​នាក់​​​​​​ក្នុង​​​ខណ្ឌ​​​ឫស្សី​​​កែវ ហើយ​​​ដែល​​​​​​​​​​​​ឈាន​​​ដល់​​​ការ​​​ចាប់​​​ខ្លួន​​​ស្ត្រី​​​ពីរ​​​នាក់​​​ទៀត នៅ​​​ក្នុង​​​​​​ខណ្ឌ​​​​​​ព្រែក​​​ព្នៅ ក្នុង​​​នោះ​​​មាន​​​ស្ត្រី​​​ម្នាក់​​​​​​មាន​​​កាំ​​​ភ្លើង​​​ខ្លី​​​មួយ​​​ដើម​​​នៅ​​​ក្នុង​​​កាបូប​​​​​​។

​​​​​​​​​មេ​​​បញ្ជា​​​ការ​​​កង​​​រាជ​​​អា​​​វុធ​​​ហត្ថ​​​ក្រុង​​​ភ្នំ​​​ពេញ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “យើង​​​តាម​​​​​​​​​ក្រុម​​​ប្លន់​​​ម៉ូតូ​​​ពីរ​​​នាក់​​​ទៀត ប៉ុន្តែ​​​បាន​​​បាញ់​​​ត​​​នឹង​​​កម្លាំង​​​យើង​​​ យើង​​​​​​បាញ់​​​ត​​​វិញ​​​ក៏​​​ត្រូវ​​​ស្លាប់”៕​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស