33.2 C
Phnom Penh

លោក ស៊ាង ចែត​​​ថា លោក​​​មិន​​​បាន​​​សូក​​​ប៉ាន់​​​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេឃុំបក្សប្រឆាំងម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ស្រីកំណាន់របស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីឲ្យនាងបដិសេធថាមិនមានសេ្នេហាលួចលាក់ជាមួយតំណាងរាស្ត្ររូបនេះ បានប្រាប់តុលាការថា លោកមិនបានជាប់ពាក់ព័ន្ធនឹងការសូកប៉ាន់ទេ។

លោក ស៊ាង ចែត ត្រូវបានចាប់ខ្លួន និងចោទប្រកាន់កាលពីខែមេសា បន្ទាប់ពីរងការចោទថាបានសូកប៉ាន់ស្រីកំណាន់របស់លោក កឹម សុខា គឺ ខុម ចាន់តារាទី ក្នុងពេលដែលមានការស៊ើបអង្កេតដ៏លេចធ្លោទៅលើទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ។

ម្តាយរបស់ ចាន់តារាទី មិនមានវត្តមាននៅក្នុងសវនាការទេ។

ក្នុងសវនាការនៅឯតុលាការក្រុងនៅថ្ងៃនេះ លោក ស៊ាង ចែត មេឃុំស្រកនៅខេត្តកំពង់ចាម បានអះអាងថា លោកបានឲ្យលុយ២លានរៀលទៅម្តាយរបស់ ចាន់តារាទី ដែលរស់នៅក្នុងឃុំរបស់លោក ដើម្បីឧបត្ថម្ភម្តាយនាងពេលមានរឿងនោះប៉ុណ្ណោះ តែម្តាយរបស់នាងបានបដិសេធមិនព្រមទទួលទេ។

លោក ស៊ាង ចែត បាននិយាយថា “ខ្ញុំមិនបានប្រព្រឹត្តអីទេ។ ខ្ញុំគ្រាន់តែនាំពាក្យគេប៉ុណ្ណោះ”។

សាលក្រមនឹងប្រកាសនៅថ្ងៃទី៥ខែធ្នូ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស