28.5 C
Phnom Penh

លោក​ទៀ បាញ់​ហៅការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​កម្ពុជា​ថា​ ជា​ការ​អនុវត្ត​ផែនការ​បដិវត្តន៍​ពណ៌​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក​ទៀ បាញ់​បាន​ចាត់ទុក​ការ​ដាក់​សម្ពាធ​ទាំងឡាយ​មក​លើ​ប្រទេស​កម្ពុជា​ តាម​ការ​ញុះញង់​របស់​ក្រុម​ប្រឆាំង​គឺ​ជាការ​ចូលរួម​ចំណែក​អនុវត្ត​ផែនការ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា។​

ការ​អះអាង​របស់​លោក​ទៀ បាញ់​ធ្វើឡើង​នៅ​ក្នុង​​ពិធី​បិទ​វគ្គ​បណ្តុះ ​បណ្តាល ​និង​ហ្វឹកហ្វឺន​ឆ្នាំ​២០១៨ ​និង​បើក​វគ្គ​សិក្សា​ឆ្នាំ​២០១៩​ នៅ​សាកល​វិទ្យាល័យ​ការពារ​ជាតិកាល​ពីព្រឹកមិញ​នេះ។​

សារ​ព័ត៌មាន​Fresh News​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​បាន​ដក​ស្រង់​សម្តី​ របស់​លោក​ទៀ បាញ់​ចុះ​ផ្សាយ​ថា ​លោក​ជំរុញ​ឱ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​ចូលរួម​ទប់​ស្កាត់ ​នូវ​ការ​បង្ក​ចលាចល​ ដែល​ប៉ុនប៉ង​ប្រើ​ ប្រាស់​កម្លាំង​មហាជន​ដើម្បី​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់។​

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​រូប​នេះអះអាង​ថា ​ការ​ដាក់​សម្ពាធ​ទាំង​ ឡាយ​ជាការ​រួម​ចំណែក​អនុវត្ត​ផែន​ការ​បដិវត្តន៍​ពណ៌។​

ការ​ព្រមាន​របស់​លោក​ហ៊ុន សែន​ធ្វើឡើង​ក្រោយ​ពេល​សហគមន៍​អន្តរជាតិ​ត្រៀម​​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ តាម​រយៈ​ករ​ដក​ហូត​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​មក​លើ​កម្ពុជា​ និង​ការ​ត្រៀម​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​បន្ទាប់ពី​សហគមន៍​អន្តរជាតិ​រក​ឃើញ​ថា ​របប​លោក​ហ៊ុន សែន​បាន​បំផ្លាញ​គោល​ការណ៍​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​កាលពី​ចុង​ឆ្នាំ​២០១៧​ បំបិទ​សិទ្ធិ​សេរីភាព​សង្គម​ស៊ីវិល​ គាប​សង្កាត់​ស្ថាប័ន​សារ​ព័ត៌មាន​ឯករាជ្យ​ជាច្រើន​ ធ្វើ​ទុក្ខ​បុក​ម្នេញ​មន្ត្រី​បក្ស​សង្រ្គោះ​ជាតិ​មិន​ឱ្យធ្វើ​នយោបាយ​ ហើយ​រៀបចំ​ការ​ បោះឆ្នោត​ក្លែងក្លាយ ​កាលពី​ខែ​កក្កដា​២០១៨​ថែម​ទៀត៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស