32.5 C
Phnom Penh

ក្រសួង​ការ​បរទេស​ប្រកាស​កែ​ទម្រង់​បុគ្គលិក​ក្រៅ​ប្រទេស​របស់​ខ្លួន​មួយ​ចំនួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការ​បរទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​៦​ខែ​កុម្ភៈ ​ម្សិលមិញ​បាន​ប្រកាស កែ​សម្រួល​ការ​តែងតាំង​មន្រ្តី​ទូត​របស់​កម្ពុជា​មួយ​ចំនួន។​

សេចក្តី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​បាន​សម្រេច​ដក​លោក​ហេង ហុក​ជា​លេខា​ទី១​ នៃ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ភូមា ​និង​កញ្ញា​តាន់សូលីដា​ជា​លេខា​ទី១​ នៃ​ស្ថាន​បេសក​កម្ម​អចិន្ត្រៃយ៍​កម្ពុជា​ ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស។​

ក្រសួង​ការ​បរទេស​ក៏​បាន​សម្រេច​តែងតាំង​លោក​ម៉ៅ ដារ៉េត​ ជា​ឯក​អគ្គ​រដ្ឋទូត​ប្រចាំ​ប្រទេស​ភូមា​ជំនួស​លោក​សូ ប៊ុណ្ណា​និង​តែង​តាំង​លោក​សាយ ប៊ុនឆេង​ជា​លេខា​ទី​១​ជំនួស​លោក​វ៉េង វុទ្ធា​ ប្រចាំ​ស្ថាន​បេសកម្ម​អចិន្ត្រៃ​កម្ពុជា​នៅ​អង្គការ​សហ​ប្រជាជាតិ​ និង​អង្គការ​អន្តរជាតិ​នានា​ក្នុង​ទីក្រុង​ហ្សឺណែវ ​ប្រទេស​ស្វ៊ីស។​

ចំណែក​លោក​ហេង ហុក​ត្រូវ​បាន​តែងតាំង​ជា​អនុ​ប្រធាន​នាយកដ្ឋាន​សវនកម្ម​ផ្ទៃ​ក្នុង​ជំនួស​អ្នកស្រី​ប៉ូ ស៊ីវត្ថា ​ដែល​ត្រូវ​ចូល​និវត្តន៍៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស