33.2 C
Phnom Penh

ឧបទ្វីប​កូរ៉េ ត្រៀម​ផ្ទុះ​សង្រ្គាម​ខណៈ​ចិន និង​ឥណ្ឌា​បាញ់​គ្នា​មួយ​ប្រ៉ា​វតាម​ព្រំដែន​ស្លាប់​កងទ័ព​ជាង៦០នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈនេះ មាន​សេចក្ដីរាយការណ៍​ពី​ឧបទ្វីប​កូរ៉េ មក​ថា ទាំង​កូរ៉េ​ខាងត្បូង និង​កូរ៉េខាងជើង បាន​កំពុង​ត្រៀម ធ្វើ​សង្រ្គាម​នឹងគ្នា ជាថ្មី​ម្ដងទៀត ។ កូរ៉េខាងជើង​ជា​ប្រទេស​មាន​អាវុធ​នុយ​ក្លែង​អ៊ែរ​ដល់ទៅ ៣០គ្រាប់ ដែល​ជា​អាវុធ​ប្រល័យលោក។ចំណែក​ឯកូរ៉េ​ខាងត្បូង​វិញ ពុំ​មាន​សេចក្ដីរាយការណ៍​ណាមួយ​អះអាង​ថា ប្រទេស​នេះ មាន​អាវុធ​នុយ​ក្លែង​អែ​រដែ​រឬទេ។

ប៉ុន្តែ​ប្រទេស​នេះ គ្រឿង​សព្វាវុធ​ទំនើប​ៗច្រើនណាស់ ដែល​ផលិត​នៅ​សហរដ្ឋអាមេរិក ហើយ កងទ័ព​អាមេរិក ក៏​មាននៅ​លើទឹក​ដី​នៃ​ប្រទេស​នេះ​ដែរ។ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ គឺ​កូរ៉េខាងជើង​បាន​ប្រកាស​ថា កងទ័ព កងរថក្រោះ និង​កាំភ្លើង​ត្បាល់ នឹង​ត្រូវ​បញ្ជូន​ទៅ​ដាក់​ពង្រាយ​ឡើងវិញ នៅ​តំបន់​សេដ្ឋកិច្ច Kaesong និង​តំបន់​ភ្នំ Kumgang ដែល​ស្ថិតនៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​កូរ៉េ​ខាងត្បូង។ អ្នកនាំពាក្យ​កងទ័ពជើងគោក នៃ​ប្រទេស​កូរ៉េខាងជើង បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌​មាន​មជ្ឈឹ​មបក្ស​កូរ៉េ KCNA ថា កងទ័ព​កូរ៉េខាងជើង​កំពុងតែ​បង្ហាញ​នូវ​ជំហរ​ដ៏​ម៉ឺងម៉ាត់​របស់​ខ្លួន ក្នុង​ការ​ចេញ​សកម្មភាព​យោធា​ឲ្យបាន​ទាន់ពេល​តប​ទៅតាម​ការ​បញ្ជា របស់​បក្ស និង​រដ្ឋាភិបាល។

ការប្រកាស​នេះ ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃអង្គារ គឺ​បន្ទាប់ពី​កូរ៉េខាងជើង​បាន​បំផ្ទុះ​កំទេច​ចោល​អគារ​កម្ពស់ ៤ជាន់ ដែល​ជា​កន្លែង​ទទួល មន្ត្រី​កូរ៉េ​ខាងត្បូង​ចូលរួម​កិច្ចប្រជុំ​ដើម្បី​សន្តិភាព​នៃ​ប្រទេស​កូរ៉េ​ទាំងពីរ ហើយ​អាគារ​នេះ ស្ថាបនា​ឡើង​នៅ ឆ្នាំ២០១៨។ស្ថិតនៅ​ក្រោម​ផែនការ​សកម្មភាព​ត្រៀម​ប្រយុទ្ធ ដូចនេះ គណៈកម្ម​កា​រម​ជ្ឈឹ​មយោ​ធា​នៃ​គណបក្ស​ពលករ​កូរ៉េ​នឹង​ចេញ​សេចក្តី​សម្រេច​នៅក្នុង​ពេល​ឆាប់​ៗ ដើម្បីឲ្យ​យោធា និង​អាវុធ ធត្រូវ​បញ្ជូន​ទៅ​ដាក់​ពង្រាយ​នៅ​តំបន់​ភ្នំ​ទេសចរណ៍ Kumgang និង​តំបន់​សេដ្ឋកិច្ច Kaesong ដែល​ទីតាំង​ទាំងពីរ​នេះ​ស្ថិតនៅ​លើទឹក​ដី​ព្រំដែន​កូរ៉េខាងជើង ជាប់នឹង​កូរ៉េ​ខាងត្បូង។

ជាមួយគ្នា​នេះ បណ្ដាញ​ផ្សាយ​ព័ត៌មាន​របស់ ក្រុង​ព្យុងយ៉ាង​បាន​ប្រកាស​ថា កងទ័ព និង​សព្វាវុធ​របស់​ខ្លួន​បាន​ត្រៀម​រួច​ដោយ​រង់ចាំ​តែ​ការ​វាយលុក​ចូល​កូរ៉េ​ខាងត្បូង​តែប៉ុណ្ណោះ បើ​ស្ថានការណ៍​សង្រ្គាម​ធ្លាក់​មកដល់។ បើ​សង្រ្គាម​ផ្ទុះឡើង គឺ​ប្អូនស្រី របស់​មេដឹកនាំ​កូរ៉េ​ខាងត្បូង​ដែល​មិនព្រម​ចេញមុខ នឹងជា​អ្នកបញ្ជា​ការ​ប្រយុទ្ធ​ដោយ​ផ្ទាល់។

តែ​យ៉ាងណា មាន​សេចក្ដីរាយការណ៍​ពី​ទី​ក្រូ​ងសេ​អូ​លម​កថា ក្រសួងការពារជាតិ នៃ​ប្រទេស​នេះ បាន​ចាប់ផ្ដើម​បញ្ជូន កង​កាំ​ភ្លើង​ត្បាល និង រថក្រោះ ទៅ​ដាក់​ពង្រាយ តាម​ព្រំដែន ជាប់នឹង​កូរ៉េ​ខាងត្បូង នៅ​តំបន់​មួយចំនួន​រួចហើយ​ស្រប​ពេល ដែល ប្រធានាធិបតី មូន​ចែ​អ៊ី​ន បាន​ប្រកាស កូរ៉េ​ខាងត្បូង អស់​ភាព​អត់ធ្មត់​នឹង​កូរ៉េខាងជើង​ទៀតហើយ។ លោក​ព្រមាន​ថា ភាព​តានតឹង និង​ការ​បំផ្ទុះ​គ្រប់​បែក កំទេច​អាគារ​សន្តិភាព គឺជា សញ្ញា​អាក្រក់​ទៅ​ហើយ។

តែ​ផ្ទុយ​ទៅ អ្នកស្រី គី​មយូ​ជុង ដែល​ទើប​ក្លាយជា ប្រមុខ​កងទ័ព​កូរ៉េខាងជើង​បាន ប្រាប់​ទៅ លោ​កមូន​ចែ​អ៊ី​ន អោយ​សុំទោស បក្ស​ពលករ​កូរ៉េខាងជើង​ព្រោះតែ​កូរ៉េខាងជើង ជា​អ្នក​រំលោភ កិច្ច​ព្រមព្រៀង​យុទ្ធ​សន្តិភាព ដោយ​បង្ហោះ​ខិត​ប័ណ្ណ​ឃោសនា វាយប្រហារ​មេដឹកនាំ​កូរ៉េខាងជើង គី​មជុង​អ៊ុន។ មកដល់ពេលនេះ ស្ថាន​កា​រណ័​យោធា កំពុង​ឡើង​កំ​ដៅ ជា​ខ្លាំង។

ចំណែក​ពី​ព្រំដែន​រវាង​ចិន​និង​ឥណ្ឌា​វិញ គឺ​ការ​ផ្ទុះ អាវុធ​នៅ​ព្រំដែន​ចិន​-ឥណ្ឌា ភាគី​ទាំងពីរ​បន្ទោស​គ្នា​ទៅវិញទៅមក ខណៈ​ភាព​តានតឹង​កាន់តែ​ខ្លាំង។យោង​តាម​របាយការណ៍​សារព័ត៌មានTurbo Newsបានឱ្យ ដឹង​ថា​កងទ័ព​រណសិរ្ស​រំដោះ ប្រជាជន​ចិន៤៣នាក់​ត្រូវ​បាន​បាញ់សម្លាប់ និង​រាប់​សិប​នាក់​ត្រូវ​បាន​រង​របួស​នៅក្នុង​ជម្លោះ​ប្រដាប់ អាវុធ​នឹង​ទាហាន ឥណ្ឌា​នៅ​លើ​ជ្រលងភ្នំ Galwan Valley។

នេះ​ជា​តួលេខ​សរុប​នៃ​សង្គ្រាម​ពីរ​ថ្ងៃ​កាលពី ថ្ងៃ​ចន្ទ​និង​ថ្ងៃ អង្គារ​ក្នុង​សប្ដាហ៍​នេះ ។តែ​តួលេខ​នេះ​គ្រាន់តែ​ជារ​បាយ​ការណ៍​ចេញ​មក​ពី​រដ្ឋាភិបាល​ក្រុង​ដេលី​ទេ ខណៈ​ក្រុង​ប៉េកាំង​មិន​មាន​របាយការណ៍​បញ្ជាក់​ពី​ការខូចខាត​ឡើយ។ សារព័ត៌មាន​ឥណ្ឌា​ជាច្រើន​ចុះផ្សាយ​ថា យ៉ាងតិច​ណាស់​ទាហាន២០នាក់​របស់​ឥណ្ឌា ត្រូវ​បាន​សម្លាប់​ក្នុង​ការ​ប៉ះ​ទង្គិចះ​អាវុធ​នឹង​កងទ័ព​ចិន។ប្រទេស​ឥណ្ឌា បាន​ដាក់​ការ​ស្ដីបន្ទោស​ថា​ការ​ផ្ទុះ អាវុធ​នេះ​គឺ​ផ្ទុះឡើង​ដោយសារតែ​ភាគី​ចិន​ប៉ុង​ប៉ុន​ផ្លាស់ប្ដូរ​ស្ថានភាព​ដោយ​រំកិល​ប៉ុស្តិ៍​កងទ័ព​ចូល​ទឹកដី​ឥណ្ឌា។

សូមជម្រាប​ថា​នេះ​ជា​សប្ដាហ៍​ដ៏​តានតឹង​បំផុត​រវាង​ឥណ្ឌា​និង​ចិន​ក្នុងរយៈពេល​ប្រាំ​សប្ដាហ៍​មក​ហើយដែល​កងទ័ព​ចិន ឥណ្ឌា​ប្រឈមមុខ​គ្នា​នៅ​តាម​ដែន រួម​នៃ​ប្រទេស​ទាំងពីរ។នេះ​ជា​ការ​បង្ហូរឈាម​របស់​កងទ័ព​ការពារ​ទឹកដី​នៃ​ប្រទេស​ទាំងពីរ​ជា​លើកទីមួយ​ក្រោយពី​សង្គ្រាម​ព្រំដែន​ដ៏​ធំ​ចុងក្រោយ​រវាង​ប្រទេស​ទាំង២ ក្នុង​ឆ្នាំ ១៩៦២ដែល​ជា​ការ​ប៉ះទង្គិច​គ្នា​ដ៏​បង្ហូរឈាម។គួរ​ឱ្យ​ដឹង​ទៀត​ថា ព្រំដែន​រវាង​ចិន​និង​ឥណ្ឌា​មាន​ប្រវែង ៣៤៨៨ គីឡូម៉ែត្រ ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស