29.6 C
Phnom Penh

ឥណ្ឌា​ធ្វើពិធី​បុណ្យ​ជូន​វិញ្ញណក្ខន្ធ​កងទ័ព​ស្លាប់​ក្នុង​ការ​ប៉ះទង្គិច​ជាមួយ​ចិន​ខណៈ​ភាព​តានតឹង​នៅតែ​ខ្លាំង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​រដ្ឋាភិបាល​ឥណ្ឌា នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៨មិថុនា​នេះ បាន​ធ្វើ​ពិ​ធិបុ​ណ្យ​សព​ជូន​វិញ្ញណក្ខន្ធ​កងទ័ព​របស់​ខ្លួន២០នាក់ ដែល​បាន​ស្លាប់​នៅក្នុង​ការ​ប៉ះ​ទង្គិច​មួយ​ប្រ៉ាវ​ជាមួយ​កងទ័ព​ចិន នៅ​តាម​ព្រំដែន​កាលពី​ថ្ងៃទី១៥មិថុនា។

ពិធីបុណ្យ​នេះ គឺជា​ការគោរព​ដល់​ការ​លះបង់​របស់​កងទ័ព​ឥណ្ឌា​ដែល​បាន​ស្លាប់ ដើម្បី​ទឹកដី របស់​ខ្លួន។បណ្ដាញ​ផ្សាយ​ព៏​ត៌​មាន Channel News Asia ដែល​ស្រង់​ពីទី​ភ្នាក់ងារ​សារព័ត៌មានReuters បាន​ចុះផ្សាយ​ថា ខណៈនេះ នៅ​តំបន់​ដែល​កងទ័ព​ចិន និង​ឥណ្ឌា​វាយប្រហារ​គ្នា​នៅ​ជ្រលងភ្នំ Galwan ភាគ​ខាងលិច នៃ​ជួរភ្នំ ហិ​ម៉ាឡៃ ក្នុងរយៈពេល៣ថៃ​មកនេះ​គឺ​នៅតែ ប្រឈមមុខ​ដាក់គ្នា​នៅឡើយ​ទេ បើ​ទោះជា​ប្រទេស​ទាំងពីរ​ស្វែងរក​ការកាត់បន្ថយ​ភាព​តឹង​តឹង​ក៏ដោយ។

នៅក្នុង​ការ​ប៉ះទង្គិច​គ្នា នេះ​សម្រាប់ ឥណ្ឌា បាន​អោយ​ដឹង​ថា កងទ័ព​របស់​ខ្លួន​ស្លាប់២០នាក់ ប៉ុន្តែ​ប្រទេស​ចិន វិញ​មិនបាន​អោយ​ដឹង​ថា​កងទ័ព​របស់​ខ្លួន​ស្លាប់​ឬរបួស​ប៉ុន្មាន​នាក់​នោះ​ទេ។ សារព័ត៌មាន​របស់ ឥណ្ឌា​បាន​ចុះផ្សាយ​ថា កងទ័ព​ចិន​ស្លាប់​ដល់ទៅ ៤៣នាក់។

នេះ​ជា​លើក​ទី៣ ដែល​ប្រទេស មហាយក្ស​ធំ២នេះ មានការ​ប៉ះទង្គិច​គ្នា តាម​ព្រំដែន បណ្ដាល​អោយ​ស្លាប់​កងទ័ព​ជាច្រើន​នាក់។ កងទ័ព​នៃ​ប្រទេស​ទាំង២នេះ​ធ្លាប់​ប៉ះ​ទង្កីច​គ្នា​ជា​ទ្រង់ទ្រាយ​ធំ​នៅ​ឆ្នាំ១៩៦២ ម្ដង និង​នៅ​ឆ្នាំ១៩៦៧ ម្ដងទៀត។

រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​លោក Subrahmanyam Jaishankarបាន​និយាយទៅ​កាន់​សម​ភាគី​ចិន លោក វាំង​យី កាលពី​ថ្ងៃពុធ​ទី១៧ ខែមិថុនា​ថា ភាគី​ទាំងពីរ​យល់ព្រម​នឹងគ្នា​ថា នឹង​មិន​មាន​សកម្មភាព​កងទ័ព​អ្វី​ជាថ្មី​ទៀត​ទេ​ដោយ​ធានា អោយ​មាន​សន្តិភាព និង​ស្ថិរភាព​តាម​ព្រំដែន​ឡើងវិញ។តាម​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា លោក​វាំង​យី រដ្ឋមន្ត្រី​ការបរទេស ចិន សន្យា​ថា​នឹង ពិនិត្យមើល​សកម្មភាព​របស់​កងទ័ព​ចិន​ឡើងវិញ​ដែល​នៅក្នុង​តំបន់​មានការ​ប៉ះទង្គិច​គ្នា​នេះ។

ប៉ុន្តែ​លោក​ថា ប្រទេស​ចិន​បាន​ទាមទារ​អោយ​ឥណ្ឌា​ដាក់ទណ្ឌកម្ម​លើ​កងទ័ព​ឥណ្ឌា​ដែល ជា​អ្នក​បង្ក​ការ​ប៉ះទង្គិច។ចាប់តាំងពី​លោ​កណា​រិន​ឌ្រា​ម៉ូ​ឌី ឡើង​កាន់​តំណែង​ជានា​យក​រដ្ឋមន្ត្រី​នៅ​ឆ្នាំ២០១៤ មនា​សិកា​ជាតិ​ខ្ពស់​របស់​កងទ័ព​ឥណ្ឌា បាន​កើនឡើង ដែល​មិនបាន​ទុក​អោយ​ចិន​បង្ក​ការរំលោភ​ព្រំដែន​បាន​ឡើយ។ចិន​ជា​ប្រទេស មាន​សេដ្ឋកិច្ច​ធំជាង​ឥណ្ឌា​ដល់ទៅ៥ដង ហើយ វិស័យ​យោធា ក៏​ធំជាង​ឥណ្ឌា​ច្រើនដង​ដែរ។

ប៉ុន្តែ​ប្រទេស​ធំ២នេះ មាន​អាវុធ​នុយក្លេអ៊ែរ​ដូចគ្នា។ សម្រាប់​លោ​កណា​រិន​ឌ្រា​ម៉ូ​ឌី មិនដែល​ខ្លាច​ឡើយ​ទោះជា​ចិន មាន​កម្លាំងទ័ព​ច្រើន លើសលុប​ក៏ដោយ។នៅក្នុង​ពិធីបុណ្យ​សព កងទ័ព​ឥណ្ឌា​ដែល​បាន​ពលី​ជីវិត​ដើម្បី​មាតុភូមិ ធ្វើឡើង​នៅ​រដ្ឋ​បី​ហា ភាគ​ខាងកើត​ប្រទេស លោ​កណា​រិន​ឌ្រា​ម៉ូ​ឌី​បាន ថ្លែង​ថា៖ ពលី​ជីវិត​របស់​កងទ័ព​ឥណ្ឌា​នឹង​មិន​អត់​ន័យ​នោះ​ទេ ហើយ​ថា ជីវិត​របស់​ពួក​គេ​គឺ​សម្រាប់​ពលរដ្ឋ​ឥណ្ឌា​គ្រប់គ្នា។ ក្នុង​ពេល​ដែល​លោ​កណា​រិន​ឌ្រា​ម៉ូ​ឌី​សម្ដែង​ដូចនេះ សម្រាប់​គណបក្ស Bharatiya Janata ដែល​ជាគ​ណបក្ស​កាន់អំណាច​បាន​អំពាវ​នា​សុំ​អោយ​ពលរដ្ឋ​ឥណ្ឌា ធ្វើ​ពហិ​កា កុំ​ទិញទំនិញ​របស់​ចិន។

សមា្រប់​លោ​កណា​រិន​ឌ្រា​ម៉ូ​ឌី បាន​ប្រកាស​លុបចោល​ព្រឹត្តិ​ការណ៍​របស់​គណបក្ស Bharatiya Janata រយៈពេល២ថ្ងៃ​ដែល​លោក​ថា លោក​យកពេល​វេលា​នេះ ដើម្បី ពិនិត្យ មើល​ឡើងវិញ​ស្ថានភាព​កងទ័ព​ឥណ្ឌា ដែល​ឈរជើង​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​ចិន។

នៅ​ខណៈនេះ ស្ថានការណ៍​តាម​ព្រំដែន ឥណ្ឌា​-ចិន ជាពិសេស ក្នុង​តំបន់​វាយប្រហារ​គ្នា មាន​សេចក្ដីរាយការណ៍​ជាច្រើន បាន​ចុះផ្សាយ​ថា ភាព​ផុយ​ស្រួច​នៃ​ការ​ពើប​ប្រយុទ្ធ​គ្នា រវាង​កងទ័ព​ទាំង២នៅតែ​អាច​កើតមាន ដោយសារតែ​សកម្មភាព​កងទ័ព​នៃ​ប្រទេស​ទាំង២កំពុង​ស្ថិត​ក្នុង​ការ​ត្រៀម​ប្រយុទ្ធ​ខណៈ គ្រឿង​សព្វាវុធ​ជាច្រើន​ឃើញ​មាននៅ​ទី​តាំង​រៀង​ៗខ្លួន​ហើយ​នោះ​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស