32.5 C
Phnom Penh

ក្រុមសិទ្ធិមនុស្សជំរុញឱ្យចៅក្រមអនុវត្តកាតព្វកិច្ចពេញលេញតាមច្បាប់ដើម្បីធានាការជំនុំជម្រះដោយយុត្តិធម៌សម្រាប់ជនជាប់ចោទ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

និងតួនាទីរបស់ខ្លួន ដែលច្បាប់បានចែង ដើម្បីធានាដល់ការទទួលបានសិទ្ធិជំនុំជម្រះក្តីប្រកបដោយយុត្តិធម៌។

កាតព្វកិច្ចទាំងនោះរួមមានការប្រាប់ ឬពន្យល់ទៅជនជាប់ចោទអំពីការចោទប្រកាន់ និងប្រភេទបទល្មើសដែលចោទប្រកាន់ទៅលើពួកគេ។ ប្រាប់ពីសិទ្ធិមានមេធាវីការពារក្តី ឬសិទ្ធិការពារខ្លួនដោយខ្លួនឯង សិទ្ធិនៅស្ងៀមស្ងាត់ក្នុងពេលសវនាការជាដើម។

ព្រឹត្តិបត្រព័ត៌មានរបស់ CCHR ចេញផ្សាយការពីថ្ងៃ៦ ខែកក្កដា បានរកឃើញពាក់ព័ន្ធការសង្កេតសវនាការរបស់ខ្លួនលើសំណុំរឿង២៧៣ នៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ចាប់តាំងពីថ្ងៃទី១ខែមករា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៣០ខែមេសា២០២០។

ព្រឹត្តិបត្រព័ត៌មានដដែល ឱ្យដឹងថា ក្នុងចំណោមសំណុំរឿងទាំងនោះមានសំណុំរឿង១៩៦  ឬស្មើនឹង៧២% ចៅក្រមបានប្រាប់អំពីការចោទប្រកាន់ និងពន្យល់ពីប្រភេទនៃការចោទប្រកាន់ទៅជនជាប់ចោទពេញលេញតាមកាតព្វកិច្ចរបស់ខ្លួន។

ទោះបីជាយ៉ាងនេះក្តី CCHR រកឃើញថាក្នុងចំណោមសំណុំរឿង៦៤ ឬស្មើនឹង ២៣% ចៅក្រមបានត្រឹមតែពន្យល់ផ្នែកខ្លះអំពីបទចោទប្រកាន់ទៅជនជាប់ចោទប៉ុណ្ណោះ ហើយមានសំណុំរឿង១៣ទៀតឬស្មើ៥% ចៅក្រមមិនបានពន្យល់ទៅជនជាប់ចោទអំពីបទចោទប្រកាន់តែម្តង។

ដោយឡែក សិទ្ធិមានមេធាវី សិទ្ធិការពារដោយផ្ទាល់ខ្លួនឯង និងសិទ្ធិនៅស្ងៀមស្ងាត់ក្នុងពេលសវនាការ CCHR រកឃើញថាចៅក្រមរឹតតែមិនបានបំពេញតួនាទីរបស់ខ្លួនចំពោះជនជាប់ចោទឱ្យបានពេញលេញថែមទៀត។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអះអាងថា ផ្អែកលើទិន្នន័យខាងលើបង្ហាញយ៉ាងច្បាស់ថា មានចំនួនសំណុំរឿងតិចតួចនៅឡើយដែលចៅក្រមបានប្រាប់និងពន្យល់ពេញលេញទៅជនជាប់ចោទអំពីសិទ្ធិរបស់ពួកគេ។

បញ្ហានេះ CCHR ថាសិទ្ធិរបស់ជនជាប់ចោទមិនត្រូវបានគោរពពេញលេញ ហើយការអនុវត្តន៍របស់តុលាការបែបនេះគឺមិនបានអនុលោមទៅតាមបទដ្ឋានជាតិ និងអន្តរជាតិពាក់ព័ន្ធសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ឡើយ។

ទោះបីជាយ៉ាងណាក្តី កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី លោក កើត រិទ្ធ បានប្តេជ្ញាកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដើម្បីធានាបាននូវប្រព័ន្ធយុត្តិធម៌សង្គមកាន់តែប្រសើរ។

កាលពីដើមឆ្នាំ២០២០នេះ អង្គការគម្រោងយុត្តិធម៌ពិភពបានចេញរបាយការណ៍បង្ហាញថា កម្ពុជាមានសន្ទស្សន៍នីតិរដ្ឋទាបបំផុតនៅក្នុងលោក ដោយស្ថិតនៅលំដាប់ថ្នាក់១២៧ នៅក្នុងចំណោមប្រទេស និងដែនដីសរុប ១២៨ នៅទូទាំងពិភពលោក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស