28.5 C
Phnom Penh

ពលរដ្ឋជិត២00 គ្រួសារ នៅខេត្តកោះកុង ដែលមានវិវាទដីធ្លីជាមួយ លោកឧកញ៉ា ហេង ហ៊ុយ បន្តប្រមូលផ្តុំគ្នាតវ៉ារកយុត្តិធម៌

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាងប្រជាពលរដ្ឋជិត ២០០គ្រួសារ ដែលអះអាងថា ជាអ្នករងគ្រោះដោយសារបញ្ហាដីធ្លី ជាមួយលោកឧញ្ញា ហេង ហ៊ុយ មានផ្ទះរស់នៅឃុំ ជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ បានប្រមូលផ្តុំគ្នា ធ្វើដំណើរទៅកាន់សាលាស្រុកស្រែអំបិល ដើម្បីជម្រុញឲ្យអាជ្ញាធរស្រុក ធ្វើការដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ ដែលមានវិវាទដីធ្លីរ៉ាំរ៉ៃ ជាមួយភាគីលោក ហេង ហ៊ុយ ដែលអូសបន្លាយជាច្រើនឆ្នាំកន្លងមកហើយ នៅមិនទាន់មានដំណោះស្រាយពីអាជ្ញាធរនៅឡើយ។

ជាមួយគ្នានេះ តំណាងប្រជាពលរដ្ឋ ក៏បានដិសេធ ចំពោះសេចក្តីសម្រេច របស់អាជ្ញាធរស្រុកស្រែអំបិល និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានចេញប្លង់កម្មសិទ្ធិដីធ្លីកំពុងមានវិវាទនេះ ជូនភាគី លោក ហេង ហ៊ុយ ដោយប្រជាពលរដ្ឋមិនបានដឹងខ្លួនជាមុន ហើយពួកគាត់ មិនអាចទទួលយកបានទេ។

អ្នកស្រី ដេត ហ៊ួរ ដែលជាតំណាងពលរដ្ឋបានប្រាប់សាព័ត៌មាន The Cambodia Daily នៅមុនការផ្សាយនេះបន្តិចថា អាជ្ញាធរស្រុកបានប្រាប់ពួកគាត់ថា អាជ្ញាធរនៅមិនទាន់អាចចេញប្លង់កម្មសិទ្ធិឲ្យឧកញ៉ា ហេង ហ៊ុយ នៅឡើយទេ ដោយសារឧកញ៉ារូបនេះកំពុងមានបញ្ហាដីធ្លីជាមួយប្រជាពលរដ្ឋ។ 

អ្នកស្រីព្រមានថា ប្រសិនបើអាជ្ញាធរមិនរកយុត្តិធម៌ឲ្យពលរដ្ឋទេ នោះពួកគេនឹងនាំគ្នាទៅធ្វើបាតុកម្មដល់ទីក្រុងភ្នំពេញតែម្តង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស