30.4 C
Phnom Penh

មនុស្ស៥នាក់​ស្លាប់ និង​ជាច្រើន​នាក់​ទៀត​រង​របួស ក្នុង​ហេតុការណ៍​បាក់ដង​សន្ទួច​នៅ​ក្រុង​ប៉ោយប៉ែត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បានឱ្យ​ដឹង​ថា យ៉ាងហោចណាស់ មាន​មនុស្ស៥នាក់​ស្លាប់ និង​រង​របួស៤នាក់​ផ្សេងទៀត ក្នុង​ហេតុការណ៍​បាក់ដង​សន្ទូច​នៅក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​ក្នុង​ក្រុង​ប៉ោយប៉ែត នៅ​រសៀល​ថ្ងៃទី១២ខែសីហា​នេះ។ទំព័រ​ហ្វេសប៊ុក​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បានឱ្យ​ដឹង​ដែរ​ថា ព័ត៌មាន​បឋម គឺ​មាន​មនុស្ស០៥នាក់​បាន​ស្លាប់​ភ្លាម និង៤នាក់​ផ្សេងទៀត រង​របួសធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​បាក់ដង​សន្ទួច នៅ​ការដ្ឋាន​មួយ​នៅ ក្រុង​ប៉ោយប៉ែត ។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗក្រោយ​កើតហេតុ អភិបាលខេត្ត​បន្ទាយមានជ័យ​លោក អ៊ុំ រាត្រី បាន​ដឹកនាំ​កម្លាំង​ចុះទៅ​ដល់ទី​តាំង រួម​ជាមួយ​អាជ្ញាធរ​ក្រុង កងកម្លាំង ដើម្បី​ជួយសង្គ្រោះ អាយុជីវិត​ប្រជាពលរដ្ឋ​ក្នុង​ហេតុការណ៍​នោះ។ ករណី​បាក់​រលំ​ដង​សន្ទួច ឬអគារ​សាងសង់​មិនមែន​កើតឡើង​ជា​លើក​ទី១ឡើយ សម្រាប់​កម្ពុជា​ចាប់តាំងពី​ឆ្នាំ២០១៩មក ដោយ​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​បញ្ហា​នេះ យល់ថា​ករណី​បែបនេះ​កើត​ឡើង​ដដែល​ៗ ដោយសារ​ភាព​ធ្វេសប្រហែស គ្មាន​បច្ចេកទេស​សាងសង់​ត្រឹមត្រូវ គ្មាន​ការ​យន្តការ​ជាក់លាក់​ពី​រដ្ឋាភិបាល និង​អំពើពុករលួយ​ជាដើម។

កាលពី​ថ្ងៃទី២២ ខែមិថុនា ករណី​បាក់​រលំ​អគារ​កម្ពស់៧ជាន់​នៅ​ខេត្ត​ព្រះសីហនុ បណ្តាល​ឱ្យ​កម្មករ​សំណង់​ជា​ជនជាតិ​ខ្មែរ​ចំនួន ២៨នាក់​ស្លាប់ និង ២៦នាក់​ទៀត​រង​របួស។ ដោយឡែក ការ​បាក់​រលំ​អគារ​កម្ពស់៧ជាន់​នៅ​ខេត្ត​កែប កាលពី​ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ បណ្ដាល​ឱ្យ​កម្មករ​សំណង់​ជា​ជនជាតិ​ខ្មែរ​ចំនួន ៣៦នាក់ ស្លាប់ ហើយ​កម្មករ​ចំនួន ២៣នាក់​ផ្សេងទៀត​បាន​រង​របួសធ្ងន់​ស្រាល។សោក​នាដ​កម្ម​ធំៗ​ទាំងពីរ​នេះ ជនរងគ្រោះ​នៅ​មិនទាន់​ទទួល​បាន​យុត្តិធម៌ នៅឡើយ ក្រៅពី​ទទួល​បាន​សំណង​ពី​រដ្ឋាភិបាល​មួយចំនួន​តែប៉ុណ្ណោះ​៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស