30.4 C
Phnom Penh

អ្នកវិភាគលើកឡើងថា លោកហ៊ុន សែន អាចនឹងបន្សល់ទុកនយោបាយប្រល័យជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគនៅក្រៅប្រទេសបានធ្វើការប្រៀបធៀបរបបនយោបាយពីរនៅកម្ពុជា ទី១ គឺរបបនយោបាយខ្មែរក្រហម ហើយទី២ គឺរបបនយោបាយ បច្ចុប្បន្នដែលដឹកនាំដោយរដ្ឋាភិបាលលោក ហ៊ុន សែន។

អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា ខ្មែរក្រហម ជា«របបនយោបាយប្រល័យពូជសាសន៍» ។ ដោយឡែក បក្ខពួកលោក ហ៊ុន  សែន គឺជា«របបនយោបាយប្រល័យជាតិ» ។

លោកបន្តថា ពលរដ្ឋខ្មែរ ម្ចាស់ប្រទេសកម្ពុជា ល្មមដល់ពេលរួមគ្នាប្រើសិទ្ធិ បដិសេធអំណាចគ្រួសារហ៊ុនហើយ ពីព្រោះក្រុមនេះ មានហ្សែន ឬ Genetic ជាអ្នកលក់ជាតិអចិន្ត្រៃយ៍ ពុករលួយជាប្រព័ន្ធ លក់ជាតិជាចំហ ទាំងទឹកដី ដើម្បីធ្វើសេដ្ឋី និងរកបង្អែកពង្រឹងចន្ទល់អំណាចរបស់ខ្លួន។ 

លោកបន្តថា ការដឹកនាំរបស់លោក ហ៊ុន សែន សព្វថ្ងៃជាការដឹកនាំតាមបែបបន្ដមរតកកុម្មុយនិស្ដ ប្រើកម្លាំងដណ្ដើមអំណាច ឬធ្វើរដ្ឋប្រហារអចិន្ត្រៃយ៍ ហើយវិធីដែលរក្សាអំណាចអចិន្ត្រៃយ៍របស់ខ្លួននោះ ត្រូវបានគូសវាសដោយកុម្មុយនីស្ត ព្រមទាំងមានមារយាទប្រជាភិថុតិនិងក្បត់ខ្មែរអចិន្ត្រៃយ៍ជាដើម។

លោកបន្តថា ពួកកុម្មុយនិស្ដលើកបន្តុបឳ និងត្រៀមជួយរៀបចំផ្លូវឲ្យកូនថែមទៀត ដើម្បីទុកឲ្យធ្វើជាឧបករណ៍បម្រើបុព្វហេតុរបស់គេ ដូចជាការបង្ហូរជនអន្តោប្រវេសន៍ខុសច្បាប់ យួន~ចិន ចូលកម្ពុជាអញ្ចឹង  ដែរ។

ទោះបីជាយ៉ាងនេះក្តី ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន តែងប្រកាសច្រានចោលការជួយជ្រោមជ្រែងពីបរទេសដើម្បីរក្សាអំណាច ហើយការដឹកនាំរបស់លោកបច្ចុប្បន្នកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវ និងមិនមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងពីប្រទេសណាមួយឡើយ។

យ៉ាងនេះក្តី កាលពីថ្ងៃទី ២២ ខែមិថុនា លោក ហ៊ុន សែន បានប្រកាសក្តែងៗថាបច្ចុប្បន្នគ្មាននរណាសមត្ថភាពចង់ប្រជែងយកតំណែងនាយករដ្ឋមន្ត្រីពីលោកនោះឡើយ ហើយលោកនឹងបន្តកាន់អំណាច២អាណត្តិទៅមុខទៀត។

លោកបន្តថា បេក្ខភាពនាយករដ្ឋមន្រ្តីបន្ទាប់ពីរូបលោក គឺមានច្រើនណាស់នៅក្នុងជួរគណបក្សប្រជាជនកម្ពុជាមិនមែនមានតែកូនប្រុសច្បងរបស់លោក គឺលោកហ៊ុន ម៉ាណែតតែម្នាក់នោះទេ។

តែយ៉ាងណា លោកប្រកាសគាំទ្រលោកហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីជំនាន់ក្រោយរបស់កម្ពុជា។ រីឯសមាសភាគបក្សប្រឆាំងដែលចង់បានតំណែងលោកវិញ គឺត្រូវរង់ចាំរហូតដល់ជាតិក្រោយ ព្រោះអំណាចគណបក្សប្រជាជនកម្ពុជា នឹងត្រូវរឹងមាំ រាប់សិបឆ្នាំបន្តទៅមុខទៀត។

ក្រុមអ្នកតាមដានសង្គមធ្លាប់និយាយថា អំណាចរបស់លោកហ៊ុន សែន អាចរឹងមាំទៅបានដោយសារការគ្រប់គ្រងកម្លាំងប្រដាប់អាវុធក្នុងដៃ ការគ្រប់គ្រងអ្នកមានទ្រព្យសម្បត្តិ និងការបង្កើតឱ្យមានវប្បធម៌ អញ្ញជួយឯង ឯងជួយអញ្ញ ជាដើម៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស