28.5 C
Phnom Penh

កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ជាង ៥០០នាក់បន្ថែមទៀត និងស្លាប់ម្នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងសុខាភិបាល បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ៥៧៦ នាក់បន្ថែមទៀត និងស្លាប់ម្នាក់ នៅថ្ងៃនេះ។ 

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ ឱ្យដឹងថា អ្នកឆ្លងទាំង ៥៧៦នាក់  ក្នុងនោះ ជនជាតិវៀតណាម ៣នាក់ ជនជាតិចិន៣នាក់ និងជនជាតិខ្មែរ ៥៧០នាក់។

ក្រសួងបន្តថា អ្នកឆ្លងជំងឺកូវីដ-១៩  ទាំងនោះ ត្រូវបានក្រសួងរកឃើញពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចំនួន៥៤៤នាក់ ហើយនៅខេត្តស្វាយរៀង ១៦នាក់ , ព្រះសីហនុ ១២ នាក់,  សៀមរាប២នាក់ កណ្តាលម្នាក់ និង កំពង់ចាមម្នាក់។

ក្រៅពីរកឃើញងអ្នកឆ្លងជាង៥០០ នាក់ នៅថ្ងៃនេះ ក៏មានអ្នកជំងឺកវីដ-១៩ ម្នាក់បានស្លាប់។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ឱ្យដឹងថា ស្ត្រីដែលអាយុ ៥៥ឆ្នាំ រស់នៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបានរកឃើញវិជ្ជមានកូវីដ-១៩ កាលីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។

នៅថ្ងៃនេះដែរ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានចេញសេចក្តីជូនដំណឹង ដោយប្រាប់អ្នកលក់ដូរ និងអ្នកដើរផ្សារដើមគ , ផ្សារបឹងត្របែកផ្លាហ្សា, ផ្សារដីថ្មីនៅផ្លូវ ៩០៤ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ និងផ្សារបឹងព្រលិត ក្នុងខណ្ឌ៧មករា  ត្រូវដាច់ខ្លួនឯងដោយឡែក និងតាមដានសុខភាព រយៈពេល ១៤ ថ្ងៃតាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃទី២ ដល់ទី ៦ ខែមេសា ឆ្នាំ២០២១ ឬក្រោយថ្ងៃអ្នកជំងឺបានទៅ។

ចំណែកអ្នកលក់ និងទៅផ្សារនាគមាស, ចាប់ពីថ្ងៃទី២១ ខែមីនា ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ក៏ត្រូវដាច់ដោយឡែកនិងតាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ ថ្ងៃ ដូចគ្នាដែរ។

ការជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ធ្វើឡើងបន្ទាប់ពីមានអ្នកជំងឺកូវីដ-១៩ បានទៅដើរផ្សារ ខាងលើនេះ ដើម្បីទិញបន្លែ ត្រី សាច់។

កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១សាលារាជធានីភ្នំពេញ បានបិទដំណើរផ្សារអូរឫស្សីរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី៤ ខែមេសា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ក្រោយរកឃើញអាជីវករនិងសន្តិសុខផ្សារឆ្លងជំងឺកូវីដ-១៩បន្តបន្ទាប់។ 

ការឆ្លងរាលដាននៃជំងឺកូវីដ-១៩ មិនមែននៅទីតាំងផ្សារទេ បច្ចុប្បន្នជំងឺនេះ ក៏បានឆ្លងដល់កម្មកររោងចក្រ «ឌីន ហាន»ផងដែរ។ រយៈពេលជាង ១ ខែមកនេះ អ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការសហគមន៍បានកើនដល់ ៣ពាន់ ៦០៤នាក់ ហើយស្លាប់ចំនួន២៥ នាក់ គិតត្រឹមព្រឹកថ្ងៃទី៩ ខែមេសានេះ ក្នុងនោះអ្នកជំងឺព្យាបាលជាសះស្បើយមានចំនួន១ ៩៨៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១ ៥៩១ នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស