ក្រសួងវប្បធម៌អះអាងថា ខ្លួនគ្មានសិទ្ធិអនុញ្ញាតឱ្យអ្នកព័ត៌មានបរទេសចំនួន៥០០នាក់ចូលទៅទស្សនាប្រាសាទអង្គរវត្តតាមសំណើរបស់លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានឡើយ។
រដ្ឋមន្រ្តីក្រសួងវប្បធម៌អ្នកស្រីភឿង សកុណាបានសរសេរលិខិតតបតការស្នើរបស់លោកខៀវ កញ្ញារីទ្ធ កាលពីថ្ងៃទី១០ ខែមេសា ហើយសារព័ត៌មានThe Cambodia Dailyទើបទទួលបាន។លិខិតនោះសេរសេរថា ការអនុញ្ញាតឱ្យជនបរទេសចូលទស្សនាប្រាសាទអង្គរ ជាសមត្ថកិច្ចរបស់គ្រឹះស្ថានអង្គរដែលនៅក្រោមឆ័ត្ររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងទេសចរ។
លិខិតតបតរបស់អ្នកស្រីភឿង សកុណធ្វើឡើងបន្ទាប់ពីលោកខៀវ កាញារីទ្ធ កាលពីថ្ងៃទី២ខែមេសាបានផ្ញើលិខិតមួយទៅកាន់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដើម្បីអនុញ្ញាតឱ្យអ្នកសារព័ត៌មានបរទេសចម្រុះជាតិសាសន៍ប្រមាណ៥០០នាក់ ដែលនឹងមកចូលរួមសន្និសីទ សារព័ត៌មានអាស៊ីឆ្នាំ២០១៩នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០១៩ខាងមុខនេះ បានចូលទស្សនាប្រាសាទអង្គវត្ត។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ គ្រោងនាំអ្នកសារព័ត៌មានបរទេសទាំងនេះចូលទៅកម្សាន្តនៅប្រាសាទអង្គរវត្ត៕