42.2 C
Phnom Penh

ក្រសួង​ការពារជាតិ​អះអាង​ថា​ រំសេវ​ដែល​សមត្ថ​កិច្ច​រូបអូស​បាន​ក្នុង​ខេត្ត​កំពង់ធំ​មិន​មែន​ជា​ករណី​ភេរវ​កម្ម​នោះ​ទេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តី​ជាន់ខ្ពស់​របស់​ក្រសួង​ការពារ​ជាតិ​អះអាង​ថា​ រំសេវ​ដែល​សមត្ថ​កិច្ច​រូបអូស​បាន​ក្នុង​ខេត្ត​កំពង់ធំ​មិន​មែន​ជា​ករណី​ភេរវ​កម្ម​នោះ​ទេ។​

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​លោក​ឈុំ សុជាតិ​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​៩​ខែ​ឧសភា​នេះ​ថា​  បន្ទាប់​ពី​សមត្ថ​កិច្ច​បាន​ប្រទះ​ឃើញ​រំសេវ​ជាច្រើន​នៅ​ក្នុង​ភូមិ​កំណប់ ​ឃុំ​សុចិត្រ​ ស្រុក​សណ្តាន់ ​ខេត្ត​កំពង់ធំ​ ​មាន​ការ​ភ្ញាក់​ផ្អើល​និង​ការ​សង្ស័យ​ថា ​ជា​ករណី​ភេរវកម្ម​ ប៉ុន្តែ​លោក​ថា​ ក្រុម​ហ៊ុន​រុករក​រ៉ែ​របស់​ចិន​ បាន​នាំចូល​រំសេវ​ទាំង​នោះ​ដើម្បី​ធ្វើការ​បំផ្ទុះ​យក​រ៉ែ​របស់​ពួកគេ​ប៉ុណ្ណោះ។​

កាល​ពី​ពេល​ថ្មីៗ​នេះ ​សមត្ថ​កិច្ច​ខេត្ត​កំពង់ធំ​បាន​បើក​ប្រតិបត្តិ​ការ​ជា​ទ្រង់​ទ្រាយ​ធំចុះ​ធ្វើ​ការ​រឹបអូស​រំសេវ​ដែល​មាន​ជាតិ​ផ្ទុះ​ ដាក់​ក្នុង​ទូរ​កុងទីន័រ​មួយ​នៅ​កណ្ដាល​ព្រៃ ​ក្នុង​ស្រុក​សណ្ដាន់​ យក​មក​រក្សា​ទុក​នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត។​

កន្លង​មក​ មេ​ដឹកនាំ​របប​ក្រុង​ភ្នំពេញ​តែង​ចេញ​មុខ​អះអាង​ថា​ កម្ពុជា​មិន​មែន​ជា​គោល​ដៅ​ដែល​ក្រុម​ភេវរជន​ធ្វើ​ភេរវ​កម្ម​ទេ។​ ប៉ុន្តែ​កន្លង​មក​ក៏​ធ្លាប់​មាន​ករណី​ជនជាតិ​ចិន​យក​គ្រឿង​ផ្ទុះ​ដែល​កែច្នៃ​ទៅ​ដាក់​បង្កៃ​នៅ​មុខ​ហាង​ជនជាតិ​ចិន​ដូច​គ្នា​ដែល​មក​រក​ស៊ី​នៅ​កម្ពុជា៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស