អ្នកវិនិយោគក្នុងក្រុមហ៊ុន CIC Partner ទាមទារឱ្យថ្នាក់ដឹកនាំទាំង ១៣នាក់សងលុយពួកគេវិញ បន្ទាប់ពីបាត់លុយវិនិយោគរាប់សិបលានដុល្លារ
ដោយ៖ ហាស់ សាន
សមាជិករងគ្រោះពីការផ្តល់ប្រាក់កម្ចីដើម្បីទទួលបានការប្រាក់ក្នុងក្រុមហ៊ុន CIC Partner ទាមទារឱ្យអ្នកគ្រប់គ្រងជាន់ខ្ពស់ទាំង ១៣នាក់របស់ក្រុមហ៊ុននេះ សងលុយពួកគេវិញ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិនិយោគដែលដាក់លុយរកស៊ីនៅក្នុងក្រុមហ៊ុននេះអះអាងថា បុរសម្នាក់ដែលគេស្គាល់ថាជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនជិត ២០ មានរចនាសម្ព័ន្ធដូចជាសម្បុកពីងពាង និងជាថៅកែហាង ផាកកាហ្វេ (Park Café) គឺលោក គុយ វ៉ាត បានធ្វើឲ្យបាត់លុយរាប់សិបលានដុល្លារ ដែលជាលុយវិនិយោគនៅក្នុងក្រុមហ៊ុន។ ពួកគេនិយាយថា លោក គុយ...
ព័ត៌មានថ្មីៗ
បទវិភាគ
បទវិភាគ៖ អាហ្វ្រិកខាងត្បូងអូសអ៊ីស្រាអែលឡើង ICC តែផ្ដល់ឱកាសឱ្យរុស្ស៊ីបន្តវិនាសកម្មនៅអ៊ុយក្រែន
កាលពីសប្ដាហ៍មុន តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC បានបើកសវនាការបឋមទៅលើសំណុំរឿងដែលប្ដឹងដោយរដ្ឋាភិបាលអាហ្វ្រិកខាងត្បូង ករណីចោទអ៊ីស្រាអែល ពាក់ព័ន្ធនឹងអំពើប្រល័យពូជសាសន៍ទៅលើប្រជាជនប៉ាឡេស្ទីន ក្នុងសង្គ្រាមអ៊ីស្រាអែល វាយសងសឹកលើពួកហាម៉ាស់។
ក្នុងសវនាការរបស់ ICC...
សេចក្ដីរាយការណ៍ពិសេស
នយោបាយ
ព័ត៌មានអន្តរជាតិ
ការបោះឆ្នោតនៅរុស្ស៊ី៖ លោក ពូទីន ត្រូវបានកំណត់ថាជាអ្នកឈ្នះរួចទៅហើយ ព្រោះគ្មានគូប្រកួត
គ្មានអ្វីភ្ញាក់ផ្អើលទេ ទោះបីជាលោក វ៉្លាឌីមៀរ ពូទីន ឈ្នះឆ្នោតមួយអាណត្តិថ្មីទៀតក៏ដោយ ព្រោះគូប្រកួតដែលមានថាមពល មានប្រជាប្រិយភាព ត្រូវបានរដ្ឋអំណាចរបស់លោក ពូទីន កម្ចាត់អស់ហើយ។
មេបក្សប្រឆាំងមួយដ៏ល្បី គឺលោក អាឡេចហ្សេ ណាវាលនី ត្រូវបានសម្លាប់នៅក្នុងពន្ធនាគារ ដែលក្រុមប្រឆាំង និងក្រុមបស្ចិមប្រទេសចោទថាជាការសម្លាប់ដោយរដ្ឋអំណាចរបស់វិមានក្រឹមឡាំង ព្រោះអ្នកនយោបាយរូបនេះមិនត្រូវបានគេទុកជីវិតឱ្យរស់ឡើយ។
មានអ្នកនយោបាយជាច្រើនរូប មានទាំងស្ត្រីផង ដែលស្នើចុះឈ្មោះជាបេក្ខជនប្រធានាធិបតី ត្រូវស្ថាប័នជាតិបោះឆ្នោតរបស់ប្រទេសដែលស្ថិតនៅក្រោមមេដឹកនាំផ្ដាច់ការរូបនេះ បានឃារឃាំងអ្នកនយោបាយទាំងនោះ ក្រោមហេតុផលថា ពុំមានលក្ខណៈសម្បត្តិត្រឹមត្រូវ និងអ្នកខ្លះមានជាប់ពិរុទ្ធភាព។...
លោក ពូទីន ព្រមានបញ្ឆេះសង្គ្រាមនុយក្លេអ៊ែរ ប្រសិនបើរុស្ស៊ីរងការគំរាមកំហែងធ្ងន់ធ្ងរបំផុត
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សង្គ្រាមវោហារសាស្ត្រពីមេដឹកនាំវិមានក្រឹមឡាំង និងក្រុមបស្ចិមប្រទេសកាន់តែឡើងកម្ដៅខ្លាំងឡើង រហូតប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ជាបុរសខ្លាំងបំផុតនៅវិមានក្រឹមឡាំង ចេញសារគំរាមញឹកញាប់អំពីការអាចផ្ទុះសង្គ្រាមនុយក្លេអ៊ែរ ឬអាវុធប្រល័យលោកដ៏រង្គាល។
នៅក្នុងសប្ដាហ៍នេះទៀត លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសថា ប្រទេសរុស្ស៊ី បន្តស្ថិតក្នុងស្ថានភាពត្រៀមប្រយុទ្ធជានិច្ច ហើយត្រៀមលក្ខណៈពេញលេញទាំងស្រុងក្នុងការបញ្ឆេះសង្គ្រាមនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ចុះថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា នេះ។
ក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ រ៉ូស្ស៊ីយ៉ា១...
នាយកដ្ឋានស៊ើបការណ៍សហរដ្ឋអាមេរិកថាចិនកំពុងរកទីតាំងដាក់មូលដ្ឋានទ័ពក្នុងប្រទេសជំពាក់បំណុលចិន
ក្រុមចារកម្មសហរដ្ឋអាមេរិក បានបញ្ចេញសេចក្តីរាយការណ៍របស់ខ្លួនជាថ្មីទៀតដែលទាក់ទងប្រទេសចិន កំពុងស្វែងរកការស្ថាបនាមូលដ្ឋានទ័ពរបស់ខ្លួននៅក្រៅប្រទេសថែមទៀតនៅបណ្ដាប្រទេសដែលជាកូនបំណុលរបស់ខ្លួនពាន់លានដុល្លារ និងជាប្រទេសមានចំណងទាក់ទងម៉ឺនឆ្នាំ។
ការវាយតម្លៃក្នុងសេចក្តីរាយការណ៍ប្រចាំឆ្នាំពីក្រុមភ្នាក់ងារនៃការិយាល័យរបស់នាយកមជ្ឈមណ្ឌលចារកម្មសហរដ្ឋអាមេរិក ដែលបានបោះពុម្ពផ្សាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានបង្ហាញអំពីមហិច្ឆតាក្រុងប៉េកាំង ដែលមានផែនការពង្រីកមូលដ្ឋានទ័ពរបស់ខ្លួននៅទូទាំងពិភពលោក។
តាមការចុះផ្សាយរបស់ទស្សនាវដី្តអាមេរិកាំង Newsweek បានស្រង់សេចក្តីរាយការណ៍នោះមកចុះផ្សាយថា ប្រទេសចិន មានការពង្រីកមូលដ្ឋានទ័ពរបស់ខ្លួនឱ្យដល់គោលដៅ ដែលជាការពង្រឹងភូមិសាស្ត្រយោធា និងនយោបាយនៃប្រទេសដ៏ធំមួយនេះ។
ប្រទេសណាដែលធ្លាក់ក្នុងបំណុលចិន ហើយគ្មានលទ្ធភាពសងត្រឡប់ទៅឱ្យចិន វិញ គឺប្រទេសនោះជាគោលដៅដែលចិន ត្រូវទូទាត់ជាមួយនឹងការផ្ដល់ដីឱ្យចិន ជួលស្ថាបនាមូលដ្ឋានទ័ពរបស់ចិន។
ប្រទេសដែលស្ថិតក្នុងការសង្ស័យថាអាចផ្ដល់ឱ្យចិន ស្ថាបនាមូលដ្ឋានទ័ព មានកម្ពុជា មានភូមា គុយបា ប៉ាគីស្ថាន ប្រទេសដែនកោះ...
រដ្ឋមន្ត្រីនៃបុរីវ៉ាទីកង់ ទាមទារឱ្យរុស្ស៊ីបញ្ឈប់ការឈ្លានពានអ៊ុយក្រែន បន្ទាប់ពីបន្ទូលរបស់សម្ដេច ប៉ាប Francis ដែលស្នើឱ្យអ៊ុយក្រែនចុះចាញ់សង្គ្រាម
Cardinal Pietro Parolin រដ្ឋមន្ត្រីនៃបុរីវ៉ាទីកង់ នៃគ្រិស្តសាសនានិកាយកាតូលិក បានចេញមុខឆ្លើយតបនឹងអ្នកកាសែត ដោយទាមទារឱ្យរុស្ស៊ី បញ្ឈប់ការឈ្លានពានអ៊ុយក្រែន។
ការថ្លែងពីរដ្ឋមន្ត្រីបុរីវ៉ាទីកង់ គឺជាការថ្លែងបន្ទាប់ពីបន្ទូលរបស់សម្ដេច ប៉ាប Francis ដែលស្នើឱ្យអ៊ុយក្រែន ចុះចាញ់សង្គ្រាមឈ្លានពានពីរុស្ស៊ី ក្រោមហេតុផលថា លើកទង់ស និងការទៅរកតុចរចាជាការល្អជាងបន្តទុកឱ្យប្រជាជនអ៊ុយក្រែន ស្លាប់ដោយសង្គ្រាម រងការវាយបកខ្លាំងពីសំណាក់អ៊ុយក្រែន។
តាមទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋមន្ត្រីបុរីវ៉ាទីកង់ Cardinal Pietro Parolin បានប្រាប់ទិនានុប្បវត្តិថា...
សម្តេច ប៉ាប មេគ្រិស្តសាសនានិកាយកាតូលិក ចង់ឱ្យអ៊ុយក្រែនលើកទង់សចុះចាញ់រុស្ស៊ី
ប្រទេសអ៊ុយក្រែន បើកការរិះគន់វាយប្រហារយ៉ាងខ្លាំងក្លាចំពោះសុន្ទរកថាសម្តេច ប៉ាប Francis ដែលប្រាប់ឱ្យអ៊ុយក្រែន យល់ព្រមចរចាជាមួយនឹងរុស្ស៊ី ព្រោះតែសង្គ្រាមបានបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសច្រើនសិបម៉ឺននាក់ ហេដ្ឋារចនាសម្ព័ន្ធបានរងការខូចខាតស្ទើរខ្ទេចខ្ទី និងពលរដ្ឋភៀសខ្លួនមានច្រើនលាននាក់ថែមទៀត។
ក្នុងបទសម្ភាសន៍កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ជាមួយប្រព័ន្ធផ្សព្វផ្សាយស្វីស RSI ដែលទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីអាទិត្យ ទី១០ ខែមីនា សម្តេច ប៉ាប Pope Francis បានអំពាវនាវឱ្យមេដឹកនាំអ៊ុយក្រែន...