វ៉ាស៊ីនតោន​ទម្លាយ​ការសម្ងាត់​ពី​កិច្ច​ប្រ​ជុំ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល

មន្ត្រី​សេតវិមាន​មួយ​រូប​ ដែល​​រដ្ឋា​ភិបាល​​​កម្ពុជា​បាន​ចាត់​ទុក​ថា​ ជា​អ្នក​នាំ​ពាក្យ​ឲ្យ​គណ​បក្ស​ប្រឆាំង​នោះ​​បាន​លើក​ឡើង​​ម្តង​ទៀត​អំពី​កង្វល់​ស្តី​ពី​បញ្ហា​របាយ​ការណ៍​សិទ្ធិ​មនុស្ស​ និង​​ភាព​ត្រឹម​ត្រូវ​នៃ​ការ​បោះ​ឆ្នោតរបស់​រដ្ឋា​ភិបាលកម្ពុជា​​។ នៅ​ក្នុង​​កំណត់​ហេតុ​មួយ​ដែល​បាន​​ចុះ​ផ្សាយ​តាម​​គេហទំព័រ​របស់​សេត​វិមាន​កាលពី​ថ្ងៃ​អង្គារ ​​ស្តី​អំពី​កិច្ច​ប្រ​ជុំ​របស់​លោកស្រី​ជា​មួយ​បណ្តា​មេដឹក​នាំ​អង្គការ​សិទិ្ធ​មនុស្ស​មួយ​ចំនួន​នៅ​រាជធានី​ភ្នំ​​ពេញ​ កាល​ពី​​ថ្ងៃ​ទី​២០ ​ខែ​វិច្ឆិកា លោកស្រី សាមន្ថា ផៅវើ​ (Samantha Power) នាយកជាន់​ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​បរទេស ​និង​សិទ្ធិ​មនុស្ស​ប្រ​ចាំ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិអាមេ​រិក​បាន​​មានប្រ​សាសន៍​ថា ​​ប្រ​ជា​ពលរដ្ឋ​ខ្មែរ​​ភាគ​​ច្រើន​បាន​បាត់​បង់​ជំ​នឿ​លើ​ប្រព័ន្ធ​នយោ​បាយ​។ ការ​និយាយ​រិះ​គន់​អំពី​​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​របស់​លោក​ ស្រី​ ផៅ​វើនៅ​មុន​ការ​ធ្វើ​ទស្សនកិច្ច​​របស់​ប្រ​ធានាធិបតីសហរដ្ឋ​អាមេរិក​ លោកបារ៉ាក់អូបាម៉ា​(Barack Obama)​កាល​ពី​ដើម​ខែ​នេះ​បាន​ធ្វើ​ឲ្យ​​ក្រសួង​ការ​បរទេស​​នៅ​រាជធានី​ភ្នំ​ពេញ​រិះ​គន់​​យ៉ាង​ខ្លាំង​​ដែល​បាន​ហៅ​ការ​​រិះ​គន់​របស់​លោកស្រី​​ថា​​​ជា​ការ​ឃោសនា​ឲ្យ​អ្នកនយោបាយ​ប្រ​ឆាំង​។ នៅ​ក្នុង​​ការ​លើក​ឡើង​ចុង​ក្រោយ​បំផុត​របស់​លោក​ ស្រី​ លោកស្រីផៅ​វើមាន​ប្រ​សាសន៍​ថា​ប្រ​ទេស​កម្ពុជា​បាន​ទទួល​រង​គ្រោះ​ពី​"​ប្រ​ព័ន្ធ​តុលាការ​ខ្សោយ​"​ហើយ​បាន​ចោទ​រដ្ឋា​ភិបាល​ថា​បាន​​កាត់​ទោស​សកម្ម​ជន​នានា​ដោយ"​គ្មាន​ភស្តុតាង​​ត្រឹម​ត្រូវ"​។ ការ​លើក​ឡើង​របស់​លោកស្រីផៅ​វើ​ ​ត្រូវ​បាន​រៀប​ចំ​រួម​គ្នា​ជា​មួយ​លោកស្រី​វ៉ាលើរីចារ៉េត (Valerie Jarrett )ជា​ទី​ប្រឹក្សា​ជាន់​ខ្ពស់​និង​​ជា​ជំនួយ​ការ​ផ្ទាល់​របស់​ប្រ​ធានាធិបតី​​លោកបារ៉ាក់អូ​បាម៉ា​ទទួល​បន្ទុកកិច្ចការអន្តររដ្ឋាភិបាល​និង​ទំនាក់​ទំនង​​សារធា​ណៈ​ដែល​លោកស្រី​ក៏​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​ជា​មួយ​​អង្គការ​​ក្រៅ​រដ្ឋា​ភិបាល​ ព្រម​ទាំងលោកឯក​អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អា​មេរិក​ វីលៀមថូដ​ ​ប្រចាំ​កម្ពុជា​ផង​ដែរ ​កាល​ពី​ថ្ងៃ​ទី​២០​ខែវិច្ឆិកា។ លោកស្រី​ ផៅវើនិង​លោកស្រីចារ៉េតបាន​លើក​ឡើង​​​អំពី​កិច្ច​ប្រជុំនៅ​រាជធានី​ភ្នំពេញថា"ប្រជា​ពលរដ្ឋកម្ពុជា​ដែល​យើង​បាន​ជួប​ប្រជុំ​ជា​មួយ​នោះ​ពួកគេ​បាន​ពណ៌នា​ពី​ការ​ចាត់​វិធាន​ការ​​ដើម្បី​​កែលម្អ​​​ប្រព័ន្ធ​នយោបាយ​ដែល​នៅ​ក្នុង​នោះ​​ប្រជាពល​រដ្ឋ​កម្ពុជា​ភាគច្រើន​​ហាក់​ដូច​​ជា​បាត់​បង់​ជំនឿ"។ ពួកគាត់​បាន​លើក​ឡើង​បន្ត​ថា"ដោយ​សារ​កង្វះ​ខាត​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​ និង​តុលាការ​ទន់​​ខ្សោយ​​ជម្លោះ​តែង​តែ​កើត​ឡើង​ជា​រឿយៗ​​ជុំ​វិញ​បញ្ហា​សិទ្ធិ​ដី​ធ្លី​។​កាន់តែ​ធ្ងន់​ធ្ងរ​ជាង​នេះ​ទៀត​នោះ​ ​រដ្ឋាភិបាល​កម្ពុជា​បាន​បណ្តេញ​ប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ដោយ​បង្ខំ​ចេញ​ពី​លំនៅ​ដ្ឋាន​របស់​ពួកគេ​ ដោយ​មិន​មាន​​ដំណើរ​ការ​ឬសំណង​ត្រឹម​ត្រូវ​ឡើយ​។ប្រជា​ពលរដ្ឋ​ដែល​ធ្វើ​ការ​តវ៉ា​ចំពោះ​បញ្ហានេះ​ត្រូវ​បាន​អាជ្ញាធរ​យាយី​​ហើយ​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​ ត្រូវ​បាន​គេចាប់​ខ្លួន​ និងផ្តន្ទាទោស​ពី​បទ​ឧក្រិដ្ឋ​"។ លោកស្រី​ផៅវើនិងលោកស្រីចារ៉េតក៏​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថាបាន​ប្រើ​ច្បាប់​បរិហាកេរ្តិ៍និង​​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ដើម្បី​បំភិតបំភ័យ​ទាំង​សកម្ម​ជន​ និង​អ្នក​​សារព័ត៌មាន​...

បន្ទាប់​ពីខ្សែ​ភាព​យន្តរឿង“ វាល​ ​ពិឃាត” លោក រ៉ូឡង់ ចូហ្វ មាន​ ​ឥទ្ធិ​ពល​លើ​កម្ពុជា ពេល​បច្ចុប្បន្ន

លោករ៉ូឡង់ចូហ្វ (Roland Joffe) ប្រហែល​​ជា​​​មិន​​បាន​ដឹង​ថា ​រឿងរ៉ាវ​មិត្ត​ភាព​មួយ​ដែល​លោកបាន​ជួយ​ទម្លាយ​ការ​ពិត បាន​ប្រ​សូត​ចេញ​ពី​សោក​នាដ​កម្ម​មួយនៅ​​ក្នុង​ចំណោម​សោក​​នាដ​កម្ម​ធំៗ​បំផុត​ក្នុង​​រយៈ​ពេល​មួយ​សត​វត្សរ៍​កន្លង​មក​នេះ​​ដោយ​របៀប​ណា​នោះ ​ធ្វើ​ឲ្យ​មនុស្សម្នា​មាន​ការ​ចាប់​អារម្មណ៍​រហូត​ដល់​សព្វ​ថ្ងៃ។ ប៉ុន្តែ​ការ​ចាក់​បញ្ចាំង​លើក​ដំបូង​នូវ​ខ្សែ​ភាព​យន្ត​រឿង “ វាល​ពិឃាត” ដែល​​លោក​ដឹក​នាំ​ថតនៅ​​ក្នុង​ឆ្នាំ១៩៨៤​ នៅ​តែ​ជា​ខ្សែ​ភាព​យន្ត​មួយ​ក្នុង​ចំណោម​ខ្សែភាព​យន្ត​ ដែល​ពណ៌​នា​ភាគ​ច្រើន​បំផុត​អំពី​ប្រទេស​កម្ពុជា។​ភាព​យន្ត​នេះ​ត្រូវបាន​ដាក់​ពាក្យ​ស្នើ​សុំ​ពាន​រង្វាន់​អូស្កា​ចំនួន​ប្រាំ​ពីរហើយ​ក៏​ទទួល​បាន​ពាន​រង្វាន់​នេះ​ចំនួន​បី ដោយ​មួយ​ក្នុង​ចំណោម​នោះ​បាន​ទៅ​លើ​លោកហាំងង៉ោតួសម្តែងដែល​មិន​ធ្លាប់​ទទួល​បាន​ការ​ហ្វឹក​ហាត់ ដែល​សម្តែង​ជា​តួ​អង្គ​អ្នក​កាសែត​កម្ពុជាម្នាក់ឈ្មោះឌិតប្រ៉ន។ ដោយ​ពេល​នេះ​មាន​វ័យ​៦៧​ឆ្នាំ​ ពេល​វេលា​បាន​កន្លង​ផុត​ទៅ​២៨​ឆ្នាំ​ហើយ​ចាប់​តាំង​ពី​ចាក់​បញ្ចាំង​ខ្សែ​ភាព​យន្ត​នេះ​មក ហើយ​​ពេល​នេះ​លោករ៉ូឡង់ចូហ្វ ​បាន​វិល​ត្រ​ឡប់​មក​ប្រទេស​កម្ពុជា​វិញក្នុង​គោល​​បំណង​​ចូល​រួម​អប​អរ​ការ​ចេញ​ផ្សាយ​សៀវ​ភៅ​ថ្មី​មួយ​ដែលមាន​ចំណង​ជើង​ថា “ Phnom Penh Noir ”​ (អ្នក​រស់​នៅ​ភ្នំពេញ) នៅ​ក្លឹប​អ្នក​កាសែត​ឆ្លើយ​ឆ្លង​ព័ត៌​មាន​បរទេស​កាល​ពី​ថ្ងៃ​សុក្រ។ ពេល​នេះលោករ៉ូឡង់ចូហ្វ ​មាន​ភាព​យន្ត​​ ដែល​ទទួល​បាន​ជោគ​ជ័យ​ជា​ច្រើន​។តែ​ទោះ​​ជា​យ៉ាង​ណា លោកនៅ​តែ​មាន​ទំនាក់​ទំនង​ជា​មួយ​កម្ពុជា គឺ​មិន​ត្រឹម​តែ​តាម​រយៈ​ប្រជា​ប្រិ​យភាព​ដែល​នៅ​តែ​មាន​របស់​ភាព​យន្ត​ខាង​លើ​នេះ​ ជា​ឧបករណ៍​ប្រ​វត្តិ​សាស្ត្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​តាម​រយៈ​កិច្ច​ការ​របស់​លោក​ក្នុង​ឋានៈ​ជា​ស្ថាបនិក​មួយ​រូប​​ក្នុង​ចំណោម​ស្ថាប​និក​មូលនិធិ​កម្ពុជា (Cambodia Trust) ដែល​ជួយ​ដល់​អ្នក​ពិការ​ផងដែរ។ អង្គុយ​លើ​សាឡុង​នៅ​​ក្នុង​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់ (Raffles Hotel Le Royal) កាល​ពី​ថ្ងៃ​ច័ន្ទ​ លោករ៉ូឡង់ចូហ្វ ​បាន​មាន​ប្រ​សាសន៍​ថាប្រទេស​កម្ពុជាដែល​លោក​ព្យាយាម​ពណ៌​នា​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​រឿង “ វាល​ពិឃាត” ដែលត្រូវ​បាន​ថត​បញ្ចប់​នៅ​ក្នុង​ប្រទេស​ថៃ និង​ពណ៌​នា​ពី​រឿង​រ៉ាវ​របស់​អ្នក​កាសែត​ម្នាក់មក​ពី​​កាសែតឌឹញូវយ៉កថែមស៍ (The New ​York Times) ឈ្មោះស៊ីដនីស្គែន​បឺក...

ប្រព័ន្ធ​​​តុលាការ​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​​​​មិន​​​អាច​​​ដោះ​​​​ស្រាយ​​​សិទ្ធិ​​​របស់​​​ទណ្ឌិត​​​ដែល​ជាអនីតិជន​​​

នៅ​​​ឯសិក្ខាសាលា​​​រយៈពេល​​​ពីរ​​​ថ្ងៃ​​​​​​ស្ដី​​អំ​ពី​​​សិទ្ធិ​​​កុមារ​​​កាល​​​ពី​​​ថ្ងៃ​ច័ន្ទ មន្ត្រី​​​​ខេត្ត​​​សៀម​​​រាប​​​លើក​​​ឡើង​​​​​​ថា  ​​​កង្វះ​​​​​​ប្រព័ន្ធ​​​តុលា​ការសម្រាប់​អនីតិជន​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ មាន​​​ន័យ​​​ថា ​អនីតិជន​​​តែង​​​តែ​​​ត្រូវ​​​បាន​​​ដាក់​​​ពន្ធ​​​នាគារ​​​ជា​មួយ​​​​នឹង​​​ទណ្ឌិត​​​វ័យ​​​ចំណាស់ហើយ​​​ក្មេង​​​ៗ​​​ទាំង​​​នោះ​​​ជាប់​​​ពន្ធ​​​នាគារ​​​ដោយ​​​​​​មិន​​​បាន​​​ទទួល​ការអប់​​​រំ​​​ជាផ្លូវ​​​ការ​​​ឡើយ​។ រៀប​​​ចំ​​​ដោយ​​​ក្រសួង​​​យុត្តិធម៌ ដោយ​​​មាន​​​ការ​​​ឧបត្ថម្ភពី​​​អង្គការ​​​យូនីសេហ្វ និង​​​អង្គការ​​​សិទ្ធិ​​​កុមារ​​​អន្ដរជាតិ សិក្ខា​​​សាលា​​​នេះ​​​មាន​​​បំណង​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​ចំពោះ​​​​គម្លាត​​​នៅ​ក្នុង​​​ប្រព័ន្ធ​​​ច្បាប់​​​បច្ចុប្បន្ន​​​ ការអនុវត្ត​​​ច្បាប់​​​ដែល​​​នៅ​​​មាន​​កម្រិត និង​​​ឥរិយាបថ​​​​មិន​ល្អ​​​​ចំពោះ​​​កុមារ​​​នៅ​​​ក្នុង​​​ប្រព័ន្ធ​​​តុលាការ​​​កម្ពុជា។ អង្គការ​​​យូនីសេហ្វ បាន​​​លើកឡើង​​​នៅ​ក្នុង​​​សេច​​​ក្ដី​​​ថ្លែង​​​ការណ៍​​​មួយ​​​ថា “ ការ​​​ខ្វះ​​​លទ្ធភាព​​​ស្វែង​​​រក​​​យុត្តិ​​​ធម៌​​​របស់​​​កុមារ​​​អាច​​​ជាឧប​​​សគ្គ​​​ដល់​​​​ការ​​អនុវត្ត​​​​ច្បាប់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា” ។អង្គការ​​​យូនី​​​សេហ្វ​​​បាន​​​បន្ថែម​​​ថា​កុមារ​​​ដែល​​​ត្រូវ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ឧក្រិដ្ឋ​​​នៅ​​​ក្នុង​​​ប្រទេស​​នេះ​​​ជា​​​រឿយ​​​ៗ​​​​មិន​មាន​មេធាវី​ការ​ពារ​ឡើយ​​​​​។ នៅ​​​ក្នុង​​​ក្រម​​​នីតិ​​​វិធី​​​ព្រហ្មទណ្ឌ និង​​​ក្រម​​​ព្រហ្មទណ្ឌពិតជា​​​មាន​​​​មាត្រា​​​​មួយ​​​ចំនួន​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​អនី​​​តិជន ប៉ុន្ដែ​​​​​​គ្មាន​​​ប្រព័ន្ធ​​​តុលាការ​​​​ដាច់​ដោយឡែក​សម្រាប់​អនីតិជន​​​​​​​ទេនៅ​​​ក្នុង​​​ប្រទេស​កម្ពុជា​​​ ចំណែក​​​ច្បាប់​​​សម្រាប់​​​អនីតិ​ជន​​​ស្ថិត​​​ក្នុង​​​ដំណាក់​​​កាល​​​ព្រាង​​​នៅ​​​ឡើយ។​​​ យោង​​​តាម​​​តួ​​​លេខ​​​ផ្ដល់​​​ដោយ​​​អង្គការ​​​យូនី​​​សេហ្វ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ចំនួន​​​អនីតិ​​​ជន​​​ជាប់​​​ពន្ធ​​​នាគារ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​កើន​​​ឡើង​​​ពី ៤០៣​​​នាក់​​​ក្នុង​​​ឆ្នាំ​​​២០០៥​​​ ដល់​​៧៧២​​​នាក់​​​ក្នុង​​​ឆ្នាំ​​​២០១០។ សកម្មជន​​​សិទ្ធិ​​​មនុស្ស ​​​បាន​​​លើកឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា កង្វះ​​​ការ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ចំពោះ​​​អនីតិជន​​​ក្នុង​​​ប្រព័ន្ធ​​​​តុលាការ​​បាន​​​ធ្វើ​​​ឲ្យ​​​សុវត្ថិ​​​ភាព​​​របស់​​​អនី​​​តិជន​​​ប្រឈម​​​នឹង​​​ហានិភ័យ។​​​ លោក សុក សំអឿន នាយក​​​ប្រតិបត្តិ​​​​​​អង្គការ​​​ក្រុម​​​អ្នក​​​ច្បាប់​​​ការ​​​ពារ​​​សិទ្ធិ​​​​​​​កម្ពុជា​​​បាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មាន​​​ប្រសាសន៍ថា “ ខ្ញុំគិត​​​ថា គួរតែ​​​មាន​​​មណ្ឌល​​​ឃុំខ្លួន​​​អនីតិជន​​​មួយ​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​មនុស្ស​​​ចាស់ ហើយ​​​រដ្ឋាភិបាល​​​ត្រូវ​​​តែធ្វើ​​​ឲ្យ​​​ប្រាកដ​​​ថា កុមារ​​​ដែល​​​នៅ​​​ក្នុង​​​ពន្ធ​​​នាគារ​​​ទាំងនោះ​​​អាច​​​បន្ដ​​​ការ​​​សិក្សា​​​របស់​​​ខ្លួន​​​បាន​​​”។​​​ លោក​​​បាន​​​បន្ថែម​​​ថា“ កុមារ​​​ក្រោម​​​អាយុ​​​១៤​​​ឆ្នាំមិន​​​ត្រូវ​​​ទទួល​​​ទោស​​​ព្រហ្ម​​​ទណ្ឌ​​​ទេ ​ប៉ុន្ដែ​​​ជា​​​រឿយៗ​​​យើង​​​ត្រូវ​​​ព្យាយាម​​​ពន្យល់​​​នគរ​​​បាល​​​ឲ្យ​​​ជឿថា កុមារ​​​ទាំង​​​នោះ​​​មាន​​​អាយុ​​​ក្រោម​​​១៤​​​ឆ្នាំ”។ លោក សំអឿន បាន​​​មានប្រសាសន៍​​​ថា ​គំរូ​​​ដ៏​​​សម​​​រម្យ​​​សម្រាប់​​​កម្ពុជា​​​ត្រូវ​​​មើល​​​នោះគឺ​​​ប្រទេស​​​ថៃ។​​​នៅ​​​ទី​​​នោះ ​ការ​ផ្តន្ទា​ទោស​​​អតិ​​​បរមា​​​សម្រាប់​​​​អនីតិជន​​​​គឺ​មាន​រយៈ​ពេល​ពី​​រ​​​ឆ្នាំ​ដោយ​ដាក់​នៅ​​​ក្នុង​​​មណ្ឌល​​​ឃុំ​​​ខ្លួន​​​អនី​​​តិជន​​​។​​​ចំណែក​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​វិញ ជា​​​រឿយ​​​ៗ ទោស​​​ត្រូវ​​​បាន​​​តុលាការ​​​​កាត់​ចេញ​ពាក់​កណ្តាល​ ប៉ុន្ដែ​​​នោះ​​​​មាន​​​ន័យ​​​ថា កុមារ​​​នៅ​​​តែ​​​ជាប់​​​ពន្ធ​​​នាគារ​​​ច្រើន​​​ឆ្នាំ​​​ដដែល។​​​ លោក យូ ប៊ុនឡេង ប្រធាន​​​​សាលា​ឧទ្ធរណ៍​​​​បាន​​​មានប្រសាសន៍ថា សិក្ខា​​​សាលា​​​នោះ​​​នឹង​​​​វាយ​តម្លៃ​​ពី​ការ​អនុវត្ត​​​ច្បាប់​ក្នុង​​​​​ការ​​​ឃុំ​​​ខ្លួន​​​អនីតិជន​​​និង​វាយ​តម្លៃ​អំពី​ផល​​​​ប៉ះពាល់​​​​ដល់​សិទ្ធិ​​​កុមារ​​​។​​​ លោក យូ ប៊ុនឡេង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ យើង​​​ក៏​​​ត្រូវ​​​ពិចារណា​​​អំពី​​​ការ​​​ឃុំ​​​ខ្លួន​​​ដែល​​​គួរ​​​តែ​​​ជា​​​ជម្រើស​​​ចុង​​​ក្រោយ​​​ផង​​​ដែរ។​​​អនីតិ​ជន​​​គួរតែឃុំ​​​ខ្លួន​​​ក្នុង​​​ពន្ធ​​​នាគារ​​​ដោយ​​​ឡែក​​​ពី​​​មនុស្ស​​​ចាស់”។ លោក អាលីស្ដែរ នីកុលសុន (Alistair Nicholson)ប្រធាន​​​អង្គការ​​​សិទ្ធ​​​ិកុមារ​​​អន្ដរ​​​ជាតិ​​​​​​​​​មានប្រសាសន៍ថា ច្បាប់​​​កម្ពុជា​​​បាន​​បញ្ចូល​រួច​ហើយ​នូវ​ចំណុច​មួយ​នៃ​អនុ​សញ្ញា​​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​ស្ដី​​​អំពី​​​សិទ្ធិ​​​កុមារ​​​ ប៉ុន្ដែការ​​​អនុវត្ត​​​​ច្បាប់​នោះ​​​នៅ​​​តែ​​​ជា​​​បញ្ហា។​​​ លោក​​​បាន​​​មានប្រសាសន៍ថា “ មាន​​​​ភាព​ល្អ​​​ក្នុង​​​ច្បាប់​​​កម្ពុជា​​​ពាក់​​​ព័ន្ធ​​​នឹង​​​​កុមារ​​​ ​ដោយ​​​​​​ការ​​​កែ​​​ប្រែ​​​ជា​​​ច្រើន​ត្រូវ​បាន​ពិចារណា​រួច​ហើយ​​​​ ប៉ុន្ដែ​​​មិន​​​ទាន់​​​បាន​​​ធ្វើ​​​នៅ​​​ឡើយ​​​ទេ និង​​​នៅ​​​តែ​​​មិន​​​ទាន់​​​បាន​​​យល់​​​និង​​​អនុវត្ត​​​ពេញ​​​លេញ​​ទេ។​​​កុមារ​​​ដែល​​​ត្រូវ​​​​បាន​សង្គម​​​​​​អាណិត​ ​អាសូរ​និង​​ថែ​ទាំ​​​​ទំនង​​​ជា​​​នឹង​​​ក្លាយ​​​ជា​​​ពលរដ្ឋ​​​ល្អ​​​ពេល​​​គេ​​​ពេញ​​​វ័យ”៕ ​​​ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា​​​​​​​​​

​កម្ពុជា ជា​ប្រទេ​ស​​រងផល​​ប៉ះ​ពាល់​​​​ខ្លាំង​​បំផុត​ទី​២ ​ដោយ​សារ​កា​រប្រែប្រួលអា​កាស​ធាតុ​ពិភពលោក​

យោង​តា​ម​របាយ​ការណ៍​ថ្មី​មួ​យ​ ដោ​យ​​​អង្គ​កា​រ​ Germanwatch ​ជា​អង្គ​ការ​​បរិស្ថាន​មា​ន​​មូ​ល​ដ្ឋាន​នៅ​ក្រុង​បោនបា​ន​ឲ្យ​ដឹង​ថាកម្ពុជា​គឺ​ជា​ប្រទេ​ស​​ដែល​​រង​ផល​ប៉ះ​ពាល់​​ខ្លាំ​ង​បំ​ផុត​ទី​២នៅ​ក្នុង​ពិ​ភព​លោក ដោយ​សារ​ការ​ប្រែ​ប្រួល​​អា​កាស​ធាតុ​​ក្នុង​ឆ្នាំ​២០១១ ដែល​ខ្លួ​ន​ធ្លាប់នៅ​លំដាប់​​ថ្នាក់​ខ្ពស់​បំ​ផុត​ ដោ​យ​សារ​តែ​ទឹក​ជំ​នន់​ធ្ងន់​ធ្ងរ​កា​ល​ពី​ឆ្នាំ​មុន​។ ​របាយការ​ណ៍​មា​ន​ចំ​ណង​ជើង​ថាសន្ទស្ស​ន៍​ហា​និ​ភ័យ​អាកាស​ធាតុ​ពិ​ភព​លោកឆ្នាំ​​២០១៣ដែល​ចេញផ្សាយ​​កា​ល​ពី​ម្សិល​មិញ​​​អ​ំ​ឡុង​សន្និសីទស្តី​ពីកា​រ​ប្រែ​ប្រួ​ល​​​អា​​កា​ស​ធាតុ​ប្រ​ចាំ​ឆ្នាំ​​របស់​អ​ង​្គការ​​សហ​ប្រជា​ជាតិ​ ក្នុងទី​ក្រុង​ ដូហា ប្រទេស​កាតា បា​ន​​បង្ហាញ​ថា ​បា​ន​​ចាត់​​ចំ​ណាត់​ថ្នាក់​ប្រទេស​កម្ពុជា​​ទី​២ បន្ទាប់​​​ពី​ប្រទេ​ស​​ថៃ ដែ​ល​ជន់​លិច​ដោ​យ​​សារ​ទឹក​​ជំ​នន់ក្នុងឆ្នាំ​២០១១។ ខណៈ​ដែល​ប្រទេស​កម្ពុជា​​ ស្ថិត​នៅ​ក្នុ​ងចំ​ណោមប្រទេ​ស​​​ដែល​​រង​ផល​​ប៉ះ​ពាល់​​ខ្លាំ​ង​ជា​ង​គេ​​ដែល​មិន​ធ្លាប់​មាន​លើក​ទី​១កា​ល​ពីឆ្នាំ​មុន​ ប្រទេ​ស​​នេះ​​ស្ថិត​នៅ​លំ​ដាប់​ទី​២៨​សម្រាប់​រយ​ៈ​ពេល​២៨​ឆ្នាំ​​​ដែល​របាយ​ការណ​៍​​​នេះ​បាន​រាយការណ៍​។ ​លោកស្វេនហាមេលីង (Sven Harmeling) អ្នក​ជំនាញ​នៅ​អង្គកា​រ Germanwatch ផ្នែក​គោល​​​នយោបា​យ​អា​កាស​​ធាតុ​​អ​ន្តរជាតិ​បា​ន​មាន​ប្រ​សាសន៍​តាមទូរស័ព្ទ​ពី​ទី​ក្រុ​ង​​ដូ​ហា​​កា​ល​​ពី​ម្សិលមិញ​​ថា “ កម្ពុជា​ ជា​ប្រទេ​ស​​មួ​យ​ ដែល​កា​រ​ប្រែ​ប្រួល​អា​កាស​​ធា​តុ នៅ​តែ​ជា​បញ្ហា​មួ​យ​ ​បើទោះ​ជា​​ផល​ប៉​ះ​ពាល់​​មិន​​អា​​​ក្រក់​ដូច​ក្នុង​ឆ្នាំ​​២០១១​ក៏ដោយហើយ​បញ្ហា​នេះ​​ក៏​មាន​នៅ​​ប្រទេ​ស​​ផ្សេង​ទៀត​នៅ​ក្នុង​តំ​បន់​នេះ​ផង​ដែរ​ ដូច​​ជា​ប្រទេ​ស​​វៀត​ណា​ម​នៅ​លំ​ដាប់​ទី​៦​ ​និង​​ប្រទេ​ស​ថៃ” ​នៅ​​លំ​ដាប់​ទី​៩។ កា​រ​​ធ្វើចំ​ណាត់​ថ្នាក់​​នេះ ផ្អែ​ក​លើ​សូចនា​ករ​ចំ​នួ​ន​​បួ​ន​ គឺ ​ចំ​នួ​ន​អ្នក​ស្លាប់​ក្នុង​មួ​យ​ឆ្នាំ​​បណ្តាល​មក​ពី​ព្រឹត្តិការណ៍ទាក់​ទ​ង​នឹង​​អា​កាស​ធាតុ​ និង​ចំ​នួន​​អ្នក​ស្លា​ប់​ទាក់​ទង​នឹង​​ចំ​នួ​ន​ប្រជា​ជន​សរុប​ ​ព្រម​ទាំ​ង​កា​រ​បាត់​បង់​កា​រ​ចំ​ណាយ​​សម​មូល​និង​ផលិត​ផល​ក្នុង​ស្រុក​សរុប។ លោកហាមេលីង ​បា​ន​​ព្រមាន​​ថាខណៈ​ដែល​កម្រិ​តទឹក​សមុទ្រ​កើន​ឡើង ​និង​ចំ​នួន​ទឹក​​ជ​ំ​នន់​កើន​ឡើង ខ្យល់​ព្យុះ​​ទី​ហ្វុង ​និង​ភ្លៀ​ង​ធ្លាក់​ខ្លាំ​ង​ នឹង​កើត​ឡើង​ជា​ង​សព្វ​ដង​នៅ​​ពេល​​ខាង​មុខ។ លោក​បា​ន​មា​ន​ប្រ​សាសន៍​ថា “ លំ​​ដាប់​ទី​២៨ គួរតែ​ជា​សញ្ញា​ប្រ​កាស​អាសន្ន​​​សម្រាប់​កម្ពុជា​ ប៉ុន្តែ​ខ្ញុំ​ឃើញ​គ្រោ​ះ​​ថ្នាក់​​​​របស់​ប្រទេ​ស​​កម្ពុជា​​កើត​ឡើង​ជា​រឿយ​ៗ ដោ​យ​សារ​គ្រោះ​មហន្តរាយ​ទាក់​ទង​នឹង​​​អា​កាស​​ធាតុ​នៅ​ពេល​​អនាគត​”។ លោក​បា​ន​បន្ថែម​ថាជា​ទូ​ទៅ​ ខណ​ៈ​ដែល​បណ្តា​ប្រទេសឧស្សា​ហ​កម្ម​​បណ្តាល​ឲ្យ​មា​ន​ការ​ប្រែ​ប្រួល​​អា​​​កា​ស​ធាតុ​គឺប្រទេ​ស​កំ​ពុង​​អភិវឌ្ឍន៍​ទេ​ ដែល​​ទទួល​រង​ផល​វិ​បាក​នេះ​។ ​កាល​ពី​ឆ្នាំ​មុន ​កា​រ​ជ​ន់​លិច​នៅ​ក្នុង​ប្រទេ​ស​​​កម្ពុជាបា​ន​ធ្វើ​ឲ្យ​មនុស្ស​​ចំ​នួន​​២៥០​នាក់​ស្លាប់ ​រាប់​ពាន់​នាក់​គ្មាន​ជម្រក បំ​ផ្លាញ​ស្រូវ​រា​ប់​មុឺន​ហិកតា និង​ធ្វើ​ឲ្យ​រដ្ឋា​ភិ​បាល​បន្ថយការ​ព្យា​ករកំ​ណើន​ផលិត​ផល​ក្នុ​ង​ស្រុក​សរុ​ប៧​ភាគ​​រយ​​មក​ត្រឹម​​៦​ភាគ​​រយ​វិញ។ ​បើទោះ​​​ជា​មា​ន​ទឹក​​ជំ​នន់​ឆ្នាំ​​២០១១​ក៏​ដោ​យ ក៏​លោកកែវវីប្រធា​ន​​ខុទ្ទកា​ល័យ​គណៈ​កម្មាធិកា​រ​​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ត​រាយបា​ន​ច្រាន​ចោល​កា​រ​ដាក់​​ចំណាត់​​ថ្នាក់​ខ្ពស់​​​​សម្រាប់​កម្ពុជា​​​ក្នុ​ង​របាយការណ៍​នេះ​​ដែរ។ ​លោក​​បន្ត​ថា “ យើង​ច្រាន​ចោល​ការ​ចាត់​ចំ​ណាត់​ថ្នាក់​នេះ​...ហើយ​ខ្ញុំ​​មិន​ដឹង​ថា តើ​អង​្គ​កា​រ​ Germanwatch នេះវាយ​​តម្លៃ​យ៉ា​ង​ម៉េច​ទេ​”។     ទោះ​​ជាយ៉ា​ង​ណាលោក កែវ វី ​មា​ន​ប្រ​សាសន៍​ថា ​មិន​អា​ច​​បដិ​សេធ​អំ​ពី​ផល​ប៉​ះ​ពាល់​​នៃ​​អា​កា​​ស​ធាតុនៅ​ក្នុង​ប្រទេ​ស​កម្ពុជា​​​ទេ​។លោក​បន្ត​ថា “ កម្ពុជា​ ជា​ប្រទេ​ស​​ក្រី​ក្រ​មួ​យ ​ហើយ​វា​​លំ​បាក​សម្រាប់​យើង​​ក្នុង​កា​រ​សម្រប​​ទៅ​តា​ម​​កា​រ​ប្រែ​ប្រួល​​អា​កាស​ធាតុ​ ប៉ុន្តែ​បើ​ធៀប​ទៅ​នឹង​​បណ្តា​ប្រទេ​ស​ផ្សេង​ទៀតនៅ​ក្នុងតំ​បន់ យើងមា​ន​ផល​ប៉ះ​ពាល់​តិចតួចប៉ុណ្ណោះ​​៕ ប្រែសម្រួល​ដោ​យចេវប៊ុននី​​​​​​​                   ​​ ​​​​

មិ​ន​ទាន់​ដឹង​ពី​មូល​ហេតុ​នៃ​ការ​បាញ់​ប្រហារ​លើ​ជនជាតិ​រុស្ស៊ី​ម្នាក់​ក្នុង​​រាជធានីភ្នំពេញ​នៅ​ឡើយ​ទេ

នគរបាល​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថាជន​ជាតិ​រុស្ស៊ី​ម្នាក់​បាន​រង​របួស​​ធ្ងន់​​ បន្ទាប់​ពី​ជន​​​​មិន​ស្គាល់​មុខ​​​មួយ​​​ក្រុម​បាន​​បាញ់​មួយ​​​គ្រាប់​​​ត្រូវ​​​ចំ​​​ពោះ​​​ កាល​ពី​​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ច័ន្ទ​ នៅ​ក្នុង​ខណ្ឌ​ចំការ​មន​ រាជ​ធានី​ភ្នំពេញ​។ លោកមុំស៊ីថាប្រធាន​​​នគរបាល​ទេសចររាជ​ធានី​ភ្នំពេញ​ បាន​មាន​ប្រសាសន៍​ថាលោកកូស​ស្ដេនកូកុន​ស្តាន​ទីន (Kostenko Konstantin) អាយុ​៤២​ឆ្នាំ ជា​អ្នក​ជំនួញ​ម្នាក់​ ដែល​បាន ​​​រស់​នៅ​ក្នុង​ខេត្ត​កំពត​រយៈ​ពេល​ប្រាំមួយ​ខែ​មក​ហើយ​នោះ​​​ ត្រូវ​បាន​គេ​បាញ់​មួយ​គ្រាប់​ ​ខណៈ​ពេល​គាត់​ចុះ​ពី​លើ​រថយន្ដ​តូយូ៉តាហាយ​ឡិនដឺ​ នៅ​ខាង​ក្រៅ​ផ្ទះ​មិត្ត​ភក្ដិ​ម្នាក់​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌ​ចំការ​មន​។ លោកស៊ីថាមាន​ប្រសាសន៍​បន្ត​​​​ថា “ ​ជន​រង​គ្រោះ​ត្រូវ​គេ​បាញ់​មួយ​គ្រាប់​ចំ​ដៃ​ខាង​ឆ្វេងធ្លាយ​មក​ពោះ​” ហើយ​លោក​​បន្ថែម​ថានគរបាល​កំពុង​ស៊ើប​អង្កេត​ ដើម្បី​ស្វែង​​​រក​​​ចាប់​ខ្លួន​ជន​ល្មើស​។ លោកមាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​ថា​​​ “ ខ្មាន់​​​កាំ​​​ភ្លើង​​​​​​កំ​​​ពុង​រត់​គេច​ខ្លួន​នៅ​ឡើយ ហើយ​មាន​ព័ត៌មាន​តិច​តួច​ទាក់​ទង​នឹង​​​​ករណី​​​នេះ​ពី​ព្រោះ​នៅ​ពេល​​មាន​​ការ​បាញ់​ប្រហារ​នេះ​មិន​មាន​​សាក្សី​នៅ​តាម​ផ្លូវ​នោះ​​​ទេ​”។ ​​​នៅ​​​​ក្នុង​បន្ទប់​​ដាច់​ដោយ​ឡែក​មួយ​​នៅ​គ្លីនិក​ខេមរៈបុត្រ​ ដែល​​​​​​ស្ថិតនៅ​តាម​​​បណ្តោយ​​​ផ្លូវ​២៧១​កាល​ពី​ម្សិលមិញ​ លោកកុន​ស្តាន​ទីន​ ត្រូវ​បាន​​បញ្ចូល​ឈាម និង​​​​ព្យួរ​​​​សេ​​​រ៉ូមមាន​​​ប្រសាសន៍​​​ថា ​​​​​​​លោក​​​ត្រូវ​​​បាន​​​បាញ់ ដោយ​​​​ជន​មិនស្គាល់​មុខ​ម្នាក់​ក្នុង​ចំណោម​បក្ខ​ពួក​បួន​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​សំដៅ​ទៅ​រថយន្ដ​របស់​លោក​។ លោកកុន​ស្តាន​ទីនបាន​និយាយ​ថាលោក​មិន​បាន​ចាំ​មុខ​បុរស​ទាំង​នោះ​​​​ទេ ហើយ​​​​លោក​​មាន​ប្រសាសន៍​ថាបុរស​ទាំង​នោះ​ជាជន​ជាតិ​អាស៊ី​ ហើយ​គាត់​មិន​ដែល​មាន​ជម្លោះ​ជាមួយ​នរណា​ម្នាក់​​​​ដែល​​​អាច​​​បណ្តាល​​​ឲ្យ​​​មាន​​​ការ​​​បាញ់​​​ប្រ​​​ហារ​​​នេះ​​​ទេ​​​។គាត់​បាន​បន្ថែម​​ទៀត​​ថា ជន​​​​​​ល្មើស​​​ទាំង​នោះ​​​​មិន​​​បាន​​​​យក​ទ្រព្យ​​​សម្បត្តិ​​​​របស់​គាត់​ទេ​។ អ្នក​ស្រី​​​ដារីយ៉ានីគ្លូដូ (Dariara Nikludoo) អាយុ​៣០​ឆ្នាំ​ ជា​មិត្ត​ភក្តិ​ម្នាក់​​​របស់​លោក កុន​ស្តាន​ទីន មក​ពី​ទីក្រុង​មូស្គូ ​បាន​និយាយ​តាម​ទូរស័ព្ទ​ថា ការ​​​​បាញ់​​​​ប្រហារ​នេះ​បាន​កើត​ឡើង​នៅ​កណ្ដាល​អធ្រាត្រ បន្ទាប់​ពី​អ្ន​ក​​​ស្រី​​​​និង​ស្ត្រី​​​​ជន​ជាតិ​រុស្ស៊ី​ពីរនាក់​ផ្សេង​ទៀត​ជិះ​រថយន្ដ​ជាមួយ​លោក កុន​ស្តាន​ទីន ​ពី​ក្រុង​ព្រះសីហនុ​ មក​​​​រាជ​ធានី​ភ្នំពេញ​ ដែល​ពួកគាត់​​​​មាន​គម្រោង​​​​ស្នាក់​​​នៅ​​​​​​​មួយ​យប់​​នៅ​ខុនដូ​របស់​​ស្ត្រី​ម្នាក់​ ជា​មួយ​មិត្ត​ភក្ដិ​របស់​គាត់​។ អ្នក​ស្រីបន្ថែម​ថា “ ​ជន​មួយចំនួន ​​​​ដែល​​​ជិះ​​​ម៉ូតូ​នោះ​​​...ពួក​​​គេ​​​មាន​​​​​​អាវុធ​ ដូច្នោះ​មិត្ត​ភក្ដិ​របស់​ខ្ញុំ  ស្នើ​ឲ្យ​យើង​អង្គុយ​នៅ​កៅ​អីខាង​ក្រោយ​។ពួក​គេ​មាន​កាំ​ភ្លើង​មួយ​ដើម​ ហើយ​ស្រែក​ដាក់​យើង​”។ ​​​អ្នក​ស្រី​ នី​គ្លូដូនិយាយថា ​​​លោកកុន​ស្តាន​ទីន​បាន​ប្រាប់​ឲ្យ​​​បុរស​ទាំង​នោះ​​ចាក​ចេញ​ ហើយ​​ជន​ម្នាក់​ក្នុង​ចំណោម​ជន​ទាំង​នោះ​បាញ់​លោក​តែ​ម្ដង​។វា​ជា​​​ស្ថាន​​​ភាព​​​បន្ទាន់​​​ណាស់​​​​។ លោក ស្រី​ ភឹមប៊ុណ្ណារិទ្ធ ជា​វេជ្ជបណ្ឌិត​​​​ដែល​​​ព្យាបាល​លោក កុន​ស្តាន​ទីន និង​ជា​ម្ចាស់​គ្លីនិក​ខេមរៈបុត្រ​ ​មាន​ប្រសាសន៍​ថាលោក​បាន​ផ្ទេរ​លោក​ កុន​ស្តាន​ទីនទៅ​កាន់​មន្ទីរពេទ្យ​មួយ​កាល​ព្រឹក​ម្សិលមិញ​ ហើយ​គាត់​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​នៅ​ឡើយ​ ដោយ​​សារ​ក្បាល​គ្រាប់​នៅ​បៀម​ជាប់​នៅ​ភ្លៅ​​ខាង​ស្ដាំ​របស់​​គាត់​។ លោក ភឹមប៊ុណ្ណារិទ្ធ ​មាន​ប្រសាសន៍​បន្តថា​​​ “ ជន​រង​គ្រោះ​រង​របួស​​ធ្ងន់​។ ការ​ព្យា​បាល​​របួស​​​របស់​គាត់​អាច​មាន​រយៈ​ពេល​យ៉ាង​តិច​១០​ថ្ងៃ​”។ ​លោកបាន​​បន្ថែម​ថាមន្ត្រី​​​នគរបាល​ និងមន្ត្រី​ស្ថាន​ទូត​រុស្ស៊ី​ បាន​ចុះ​មក​សួរ​សុខទុក​្ខ​លោកកុន​ស្តាន​ទីននៅ​គ្លីនិក​របស់​លោក​៕ (រាយការណ៍​បន្ថែម​ដោយឃីសុវុឌ្ឍី) ប្រែសម្រួល​ដោយឃិនណៃ

ពាក្យថា អ្នក​ទោស​នយោបាយ​ ពិតជាលំបាកនឹង​ឲ្យ​និយម​ន័យ​  និង​​​ពិ​បាក​​ស្វែងយល់​​ខ្លាំងណាស់

លោកបារ៉ាក់អូបាម៉ា (Barack Obama) ប្រធានាធិបតី​សហរដ្ឋ​អាមរិក​ចង់​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ទោស​នយោបាយ​។ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន​ លើក​ឡើង​ថាគ្មានអ្នក​ទោស​នយោបាយ​នោះ​ទេ​។​នៅ​ពេល​អង្គការ​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា មាន​អ្នក​ទោស​នយោបាយ​ច្រើន​នោះ​ ពួក​គេ​មិន​យល់​ស្រប​​គ្នា​ថា “ អ្នក​ទោស​នយោបាយ”​ទាំង​នេះ​​មាន​យ៉ាង​ដូចម្ដេច​នោះ​ទេ​​ ហើយ​ក៏​មិន​ដឹង​​ថាមាន​អ្នក​ទោស​នយោបាយ​ប៉ុន្មាន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ដែរ​​។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ​ការ​បក​ស្រាយ​​​​​ខាងលើនេះពិត​ជា​​​​ជួប​​​បញ្ហាចម្រូងចម្រាស។ លោក​ បារ៉ាក់អូបាម៉ាបាន​​ក្រើន​រំឭក​​អំឡុង​ ​ការ​មក​បំពេញ​ទស្សនកិច្ច​ក្នុង​រាជ​ធានី​ភ្នំពេញ​​នា​ពេល​ថ្មី​ៗ​នេះ​ថា ទំនាក់​ទំនង​កម្ពុជា​-សហ​រដ្ឋ​អាមេរិក​ទៅ​ថ្ងៃ​អនាគត​ ពឹង​ផ្អែក​លើ​ការ​ដោះ​លែង​អ្នក​ទោស​នយោបាយ​ទាំង​នេះ​ ប៉ុន្ដែ លោក​បាន​លើក​ឡើង​តែ​មួយ​ករណី​ប៉ុណ្ណោះ​ គឺ​លោកម៉មសូណង់​ដូដែល​តែង​តែ​រិះគន់​រដ្ឋាភិបាល​ និង​ជា​ម្ចាស់​ស្ថានីយ​វិទ្យុ​ឯក​រាជ្យ​ដែលកំពុង​ជាប់​ពន្ធ​នាគារ​។ ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​រាជ​ធានី​ភ្នំពេញ​ បាន​លើក​ឡើង​ថាខ្លួន​មិន​បាន​ដឹង​ថាតើ​មាន​អ្នក​ទោស​នយោបាយ​ប៉ុន្មាន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ​ ហើយ​ក៏​មិន​បាន​តាម​ដាន​បញ្ហា​នេះ​ដែរ​។លោកសុរិយាស៊ូបេឌីប្រេសិត​សិទ្ធិ​​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថាលោក​ត្រូវ​ការ​ពេល​វេលា​​ខ្លះ​ ដើម្បី​ឲ្យ​និយម​ន័យ​ថាតើ​អ្វី​ទៅ​ជា​អ្នក​ទោស​នយោបាយ​នៅ​ក្នុង​បរិបទ​​កម្ពុជា​។ អង្គការ​តែ​មួយ​គត់​ដែល​មិន​​ទំនង​ជា​តស៊ូ​ជាមួយ​នឹង​បញ្ហា​នេះ​ គឺ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​។ នៅ​ក្នុង​ចំណោម​អ្នក​ទោស​២០​ម្នាក់​នាក់​នៃ​អ្នក​ទោស​កម្ពុជា​​២៦​នាក់​ដែល​​ជាប់​ពន្ធនាគារនៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ខ្លួន​​ឃ្លាំ​មើល​ លោក​ស្រី​ ណាលីពីឡូក (Naly Plorge) ប្រធាន​អង្គការ​លីកាដូ​​បាន​លើក​ឡើង​ថាអ្នក​ទោស​ដែល​ជាប់​ពន្ធនាគារ​ចំនួន​១៣​នាក់​ សព្វ​ថ្ងៃ​មាន​​ឈ្មោះ​ជា​អ្នកទោស​នយោបាយ​​ គឺ​អ្នក​ដែល​ត្រូវ​បានផ្ដន្ទាទោស​ដោយ​អយុត្តិធម៌​​ចំពោះ​ការ​​លើក​កម្ពស់​ ន​ិង​ការ​ពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេឬក៏​ក្រុម​ផ្សេង​ៗ​ទៀត​ដែល​មិន​បាន​ប្រើ​អំពើ​ហិង្សា​នោះ​។ ទោះ​ជា​យ៉ាងណា​អ្នក​ជាប់​ពន្ធ​នាគារ​ទាំង​១៣​នាក់​នោះត្រូវ​បាន​ចោទ​ប្រកាន់​ ឬក៏​ផ្ដន្ទាទោស​ពី​បទ​ល្មើស​មួយ​ចំនួន​ ដែល​រាប់​ចាប់​តាំង​ពី​ការ​ឆបោក​រហូត​ដល់​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត។លោកស្រីពីឡូកជឿជាក់​បញ្ហា​ទាំង​នោះ​...

មានក្តី​​បារម្ភ​កាន់​តែ​ច្រើនជុំ​វិញសេច​ក្តីព្រាង​ច្បាប់​ស្តីពី​ការ​វាយ​តម្លៃពី​ផលប៉ះ​ពាល់ផ្នែក​បរិស្ថាន​​

បណ្តា​អង្គ​ការក្រៅ​រដ្ឋាភិបាល​បាន​ លើក​ឡើង​ពី​បញ្ហាព្រួយ​បារម្ភ​ជា​ច្រើន​​ដែល​នឹង​ត្រូវ​ដាក់​ជូន​ទៅ​ក្រសួង​បរិស្ថាន​ក្នុង​ពេល​ឆាប់ៗ​នេះ ជុំ​វិញច្បាប់​វាយ​តម្លៃ​ពី​ផល​ប៉ះ​ពាល់ផ្នែក​បរិស្ថាន​ (EIA) ដែល​​ទើប​​ស្នើ​ឡើង​ និង​ដែល​​ត្រូវ​រដ្ឋាភិបាល​​ចេញ​​ផ្សាយ​កាលពី​សប្តាហ៍​មុន​។ ក្តី​ព្រួយ​បារម្ភដែល​​​ត្រូវ​បាន​អង្គការ​បណ្តាញ​សិក្សា​ពី​ផល​ប៉ះពាល់ផ្នែក​សង្គម​និង​បរិស្ថាន​​ដោយសារ​ឧស្សាហ​កម្ម​និស្សារណ​កម្ម (Extractive Industry Social and Environment Impact Network) ​ជាសមន្ធ​អង្គ​ការ​ក្រៅ​រដ្ឋាភិបាលបាន​ចង​ក្រង​ឡើងនេះបង្ហាញ​ពី​ការ​ខ្វះ​ចន្លោះ​ដ៏​ធំ​មួយ​​​​​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ដែល​អនុញ្ញាត​​ឲ្យគម្រោង​នានា​​របស់​រដ្ឋ​ដែល​គេ​គិត​ថា“ មាន​លក្ខណៈ​បន្ទាន់”ដំណើរ​ការ​ដោយ​មិន​ចាំ​បាច់​​មាន​ការ​វាយ​តម្លៃ​ពី​ផល​ប៉ះ​ពាល់។ លិខិត​ឆ្លើយ​តប​​ពី​​​អង្គការ​ Extractive Industry Social and Environment Impact Network​ លើក​​ឡើង​ថា“ មួយ​ផ្នែកមន្ត្រី​ក្រសួង​គួរ​តែ​ទទួល​បានការ​លើក​ទឹក​ចិត្ត​ឲ្យ​​បង្កើត​​គោល​ការណ៍​ដើម្បី​​ជួយ​កំណត់ថា តើ​បណ្តា​គម្រោង​ណា​មួយ​ពិតជា​​មាន​​ភាព​បន្ទាន់នោះ”។ ​ទោះ​បីជាលិខិត​ឆ្លើយ​តប​​នេះ​បានកោត​សរ​សើរ​​ចំពោះ​ការ​បញ្ចូល​​​ពិគ្រោះយោ​បល់​​ជាសាធារណៈនៅ​ក្នុង​សេច​ក្តី​ព្រាង​ច្បាប់​នេះ​ក្តី​ ក៏​​លិខិត​នេះ​គូស​បញ្ជាក់​​ថា “ ច្បាប​់នេះ​​គួរតែ​ផ្តល់សេចក្តី​លម្អិត​បន្ថែមទៀត​អំ​ពី​ដំណើរ​សម្រាប់​ស្វែង​រក​ការ​​ចូល​រួម​​ជា​សា​ធារ​​ណៈ​ រួម​ទាំង​បទប្បញ្ញត្តិ​នានា​​ដែល​ធានា​ថា សាធារណ​ជនទទួល​បាន​ព័ត៌​មាន​ទាន់​​ពេល​វេលា និង​គ្រប់​គ្រាន់អំពី​គម្រោង​នេះ​និងឱកាស​របស់​ពួកគេ​ក្នុង​ការ​​ចូល​រួម”។ នៅ​ឯ​សិក្ខា​សាលា​មួយ​ក្នុងរាជធានី​​ភ្នំ​ពេញ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​នៅ​ទី​នោះ​គេ​បាន​​​បញ្ចេញ​សេច​ក្តី​ព្រាង​ច្បាប់​នេះ​ មន្ត្រី​បាន​លើកឡើងថាមាន​តែ​ប្រ​ហែល​៥​ភាគ​រយ​ប៉ុណ្ណោះ​​នៃ​គម្រោង​នានា​ ដែល​រួម​មាន​រោង​ចក្រទំនប់​វារីអគ្គិសនី និង​ផ្លូវ​ថ្នល់​ ​អនុម័ត​ចន្លោះ​ពី​ឆ្នាំ​២០០៤​ដល់​ឆ្នាំ២០១១ ​​ពិតជា​បាន​ធ្វើ​ការ​វាយ​តម្លៃ​ពី​ផល​ប៉ះ​ពាល់​ផ្នែក​បរិស្ថាន​។ ខណៈដែល​សេចក្តី​ព្រាង​ច្បាប់​នេះ​លើក​ឡើង​ថា នឹង​ចេញ​អនុក្រឹត្យមួយ​​ដើម្បី​គ្រប់​គ្រងអ្នក​ពិគ្រោះ​យោបល់់នានាដែល​ធ្វើ​ការ​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​នោះអង្គ​ការ​ក្រៅ​រដ្ឋាភិបាល​ទាំង​នេះ​ក៏​បាន​លើក​ឡើង​ដែរ​ថា បណ្តា​អ្នក​ពិគ្រោះ​យោបល់​មិន​គួរ​មាន​ជម្លោះ​ផល​ប្រ​យោជន៍​ឡើយនិង​គួរ​ត្រូវ​បាន​វិនិច្ឆ័យ​ដោយ​ឯក​រាជ្យ​ដើម្បី​ផ្តល់​ការ​វាយ​តម្លៃ​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់​។ លោកដេលឌាឡេ (Dayl Dealehr) ដែល​បាន​​ចូល​រួម​ពាក់​ព័ន្ធ​ក្នុង​ដំណើរ​ការ​ធ្វើសេច​ក្តី​ព្រាង​ច្បាប់​នេះនិង​​ប្រធាន​ក្រុម​ហ៊ុន ​Cambodia Environment...

តុលា​ការពន្យារ​ពេល​​សាល​ក្រម​ក្នុង​​រឿង​ក្តី​​ធ្វើ​ឃាត​លោក ជា​ វិជ្ជា អតីត​ប្រធាន​សហ​ជីព​សេរីកម្មករ

​កាល​ពីថ្ងៃ​​សុ​ក្រ ​សាលា​​ឧទ្ធរណ៍​បា​ន​លើក​ឡើង​ថា ​ខ្លួន​បា​ន​​ពន្យារពេល​ប្រកាស​​​សាល​​ដីកា​​នៅ​​​ក្នុ​ង​កា​រ​​បើក​​សវ​នា​ការ​ឡើង​វិញ​ដើម្បី​​​ជំនុំ​ជម្រះ​បុរស​ពី​រ​នាក់​​ដែល​​គេ​ជឿថា​ត្រូវ​បា​ន​គេ​ទម្លាក់​កំ​ហុស​ទាំ​ង​ស្រុង​ពី​បទ​ធ្វើ​ឃាត​លោកជាវិជ្ជាមេដឹក​នា​ំ​​សហ​ជីព​​​កា​ល​ពី​ឆ្នាំ​​២០០៤។ ​តុលាកា​រ​នេះ​គ្រោ​ង​នឹង​ប្រ​កាស​សាល​ក្រម​​​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​​ផ្ទុយ​ទៅ​វិញ​ ​បា​ន​ប្រ​កាស​លើក​ពេល​​ទៅ​វិញ ​ដោយ​​គ្មាន​កាល​កំ​ណត់​​​ ដោយ​សំអាង​ថា​ ​រឿង​ក្តី​នេះ“ ​ស្មុគស្មាញ​”។ ​លោកជួនស៊ុន​ឡេងចៅក្រម​ប្រធា​ន​ក្រុម​ប្រឹក្សា​ជំនុ​ំជម្រះ​បា​ន​មា​ន​ប្រ​សាសន៍​កា​ល​ពី​ថ្ងៃ​សុក្រ​ថា​ “ សាលា​ឧទ្ធរណ៍​បា​ន​សម្រេច​​ពន្យារ​ពេល​រឿ​ង​ក្តី​នេះ​ ពី​ព្រោះ​វា​មា​ន​​កា​រ​ស្មុគស្មាញ​”។ ​លោក​មា​ន​ប្រ​សាសន៍​បន្ថែម​ថា “​ យើង​នឹង​ប្រ​កា​សសាលដី​កា បន្ទាប់​ពី​បុណ្យ​អំុ​ទូកប៉ុន្តែ​យើង​មិន​​ដឹង​ថា​ថ្ងៃ​ណា​ទេ​”។ ​បុណ្យ​អុំ​ទូ​ក​រយៈ​ពេល​បី​ថ្ងៃ​​នៅ​ថ្ងៃ​អង្គារពុធ និង​ព្រហស្បតិ៍ ត្រវ​បា​ន​​លុបចោល​នៅ​ក្នុង​រាជ​ធា​នី​ភ្នំពេញ​ ដើម្បី​គោរព​ព្រះ​​បរម​​សព​​​របស់​ព្រះ​មហាវី​រក្សត្រ សម្តេចឪ នរោត្តម​សី​ហ​នុ ​ប៉ុន្តែ​​ពិធី​បុណ្យ​នេះ​ត្រូ​វ​បា​ន​​អ​នុញ្ញាត​ឲ្យប្រា​រព្ធ​​ធ្វើ​នៅ​តា​ម​ខេត្ត​។ ​កាល​ពី​ឆ្នាំ​២០០៥សុខសំ​អឿននិងប៊នសំណាង ត្រូ​វ​បា​នសាលា​ដំ​បូ​ង​រាជ​ធា​នី​ភ្នំពេញកាត់​ទោស​ពី​បទ​ធ្វើ​ឃាត​លោកជាវិជ្ជានិង​ត្រូ​វ​បា​ន​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនា​គា​រ​រយ​ៈ​ពេល​២០​ឆ្នាំ​ ប៉ុន្តែ​ត្រូវ​បា​ន​ដោ​ះ​លែង​​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អា​សន្ន​​ក្នុង​ឆ្នាំ​​២០០៨ ​ដោ​យ​តុ​លា​កា​រ​​កំ​ពូល​ ដែល​បា​ន​​បង្គាប់​​ឲ្យ​មា​ន​​កា​រ​​ស៊ើប​អង្កេត​រឿង​ក្តី​ទំាង​មូ​ល​ឡើង​វិញ។ ​នៅ​​ពេល​បើក​សវនា​ការ​​​ជំនុំជម្រះ​ពួ​ក​គាត់​​ឡើ​ង​វិញកា​ល​ពី​ថ្ងៃ​​ទី​៧ខែ​ វិច្ឆិកាព្រះ​រាជ​អាជ្ញា​​​សាលា​ឧទ្ធរណ៍មិន​បា​ន​បង្ហាញ​​ភ័ស្តុតា​ង​ថ្មី​ច្បាស់​លាស់​ប្រឆាំ​ង​នឹង​​បុរសទាំ​ង​ពីរ​នាក់​​នេះ​ទេហើយ​បា​ន​លើក​ឡើង​ថា ​កា​រ​ស៊ើប​អ​ង្កេត​លើក​ទី២ ដោ​យ​ធ្វើ​​កា​រ​​សន្និដ្ឋានដូ​ច​​លើក​ទី​១ ​ដែរថា​ សុខសំអឿននិង ​ប៊ន​ សំ​ណាងបា​ន​សម្លាប់​លោកជា​ វិជ្ជា​។ បុរសទាំង​ពីរនាក់​មា​ន​កា​រ​ដោ​ះ​សាហើយ​និ​យាយ​​ថា ខ្លួន​​មិនបាន​ធ្វើ​ឃាត​លោក​ ជាវិជ្ជាទេ​។ ​​អង​្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ និងសម្តេច​ឪនៅ​ពេល​នោះក៏​បា​ន​គាំទ្រឲ្យ​មាន​ការ​ដោះ​លែង​បុរស​ទាំង​ពីរ​នាក់​នេះ​ដែរ។ ​លោកហេងពៅអតី​តស្នង​កា​រ​​នគរ​បា​ល​​រាជ​ធា​នី​ភ្នំ​ពេញ​​ ដែល​មា​ន​ឈ្មោះ​អា​ស្រូវ​បា​ន​ប្រាប់​ទស្ស​នាវ​ដ្តី​បារាំ​ង​មួ​យ​​ក្នុង​ឆ្នាំ​២០០៦​​ថា លោក​​ត្រូ​វ​បា​ន​​បញ្ជា​ឲ្យ​ទម្លាក់​​​​កំហុស​លើ​​អ្នក​​ទាំ​ង​ពីរ​ដោ​យ​សព​លោកហុកឡងឌី​ អតីត​អគ្គ​ស្នង​កា​រ​​នគរបាល​​ជាតិ​។ ​ទោះ​ជា​យ៉ាង​ណា  លោកហេងពៅ ​ដែល​​បា​ន​ដឹក​នាំ​កា​រ​​ស៊ើប​អង្កេត​​លើ​កា​រ​ធ្វើ​ឃាត​លោកជាវិជ្ជា ​បច្ចុប្បន្ននេះ​​ជាប់​ពន្ធនាគារ​​រយៈ​ពេល​​ជាង​១០០ឆ្នាំ​ ចំពោះ​បទ​ល្មើស​​ធ្ងន់​ធ្ងរ​ជា​ច្រើន​​ បា​ន​​បដិ​សេធ​មិ​ន​ព្រម​ធ្វើ​សក្ខី​កម្ម​នៅ​​ពេល​​​បើក​សវនា​កា​រ​ឡើង​វិញ​​នៅ​​សាលា​​ឧទ្ធរណ៍​ចំ​ពោះ​​ សុខសំ​អឿននិងប៊នសំ​ណាងដោ​យ​សារ​ថាលោក​បា​ន​ប្តូរទៅ​ជា​កាន់​សាសនា​គ្រិស្ត​វិញ​ហើយ។ ​សុខសំ​អឿនបាន​​​និយាយ​ថាមេធាវី​របស់​គាត់បា​ន​ប្រាប់​គាត់​អំ​ពី​កា​រ​​ពន្យារ​ពេល​នេះ​​​កា​ល​ពី​ព្រឹក​ម្សិ​ល​មិញ​។ លោក​បា​នមាន​ប្រ​សាសន៍​ថា “ ខ្ញុំ​​ខក​ចិត្ត​ ពី​ព្រោះ​​ខ្ញុំ​​បា​ន​និង​កំ​ពុង​​តែ​រង់​ចាំអស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​​​ដើ់ម្បី​ទទួល​យុត្តិ​ធម៌ហើយ​ខ្ញុំ​មិន​បា​ន​ប្រព្រឹត្ត​​អំ​ពើឧក្រិដ្ឋ​​នេះទេ​”។ ​លោកជុំសុវណ្ណា​លីមេធាវី​​​របស់​​ ប៊នសំណាង មា​ន​ប្រ​សាសន៍​ថា លោក​សង្ស័យ​ថាតុលា​ការ​នេះ​​ពន្យារ​ពេល​​សាល​​ក្រម​ ដោ​យ​សារ​មា​ន​កា​រ​ចាប់​អា​​រម្មណ៍​​យ៉ាង​ច្រើន​ពី​សាធា​​រណ​ជន​​ក្នុង​រយៈ​ពេល​​ប្រាំ​បី​ឆ្នាំ​​មក​នេះ​​។ ​លោកបាន​មា​ន​ប្រ​សាសន៍​ថា​ “ ​​ខ្ញុំ​គិត​ថាប្រជា​ពលរដ្ឋ​​ចា​ប់​អា​រម្មណ៍​​ខ្លាំង​ណាស់​ចំពោះ​​ រឿង​ក្តី​នេះ​ ដូច្នេះ​​ចៅក្រម​​ត្រូ​វ​កា​រពេល​វេលា​​ថែម​ទៀត​​ ដើម្បី​ពិ​ចារណា​”៕ ប្រែ​សម្រួល​ដោយ ​ចេវប៊ុននី​​​​​​​​​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន មាន​ប្រសាសន៍​ថា ស៊ីក្លូ​នៅ​ក្នុង​រាជធានីភ្នំពេញ​គួតែ​រថែរក្សា​

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបាន​ថ្លែងអំពី​ការ​អភិរក្សដោយ​ការ​ធ្វើ​ដំណើរ​តាម​រ៉ឺ​ម៉ក​កង់​​ ឬ ​ស៊ីក្លូដែល​ធ្លាប់​មាន​នៅក្នុង​​រាជ​ធានីភ្នំពេញ​​ខណៈពេល​ដែល​រាជ​ធានី​​​នេះ​កំពុង​តែ​​កើន​ឡើង​​យាន​យន្ត​ទំនើប​ៗ​​ជាច្រើន។ ថ្លែង​នៅក្នុង​ពិធីសម្ពោធបើក​ការដ្ឋាន​សាង​សង់​​ស្ពាន​អាកាស​ថ្មី​ក្នុង​ខណ្ឌ​មានជ័យ​ រាជ​ធានី​ភ្នំពេញ​ លោកហ៊ុនសែន​ បាន​លើក​អំពី​ប្រធាន​បទ​នេះ​ មក​ពិភាក្សា​ខណៈ​ពេល​ដែល​ការ​កក​ស្ទះ​ចរា​ចរណ៍​នៅ​រាជ​ធានី​ភ្នំពេញ​​កំពុង​បង្ក​ការ​លំបាក​​យ៉ាង​ខ្លាំង​ស្ទើរ​គ្រប់​ទី​កន្លែង។ លោកថ្លែង​ថា “ បច្ចុប្បន្ន​​នេះ​យើង​កំពុង​​​ព្រួយ​បារម្ភ​​​អំពីការ​បាត់​បង់​ស៊ីក្លូ។ ​បើ​និយាយ​ពី​ភាព​ទំនើប​វិញ គ្មាន​​នរណា​ម្នាក់​ខ្វល់ខ្វាយ ​អំ​​ពី​ស៊ីក្លូទេ។ យើង​ត្រូវ​តែ​ធ្វើការ​អភិរក្សវា​​ផង​ដែរ​​។យើង​ឃើញ​មាន​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ខ្លះ​បាន​យក​ចិត្តទុក​ដាក់​អំពី​បញ្ហា​ស៊ីក្លូ​នេះ​ដែរហើយ​​អ្នក​ទេស​ចរបរទេស​ចូល​ចិត្ត​ជិះ​ស៊ីក្លូ​​”​។ ទោះ​ជា​យ៉ាង​ណា​ លោកហ៊ុនសែនបាន​ឈប់​លើក​ឡើង​ពី​រឿង​​នេះ​​ភ្លាម​​ហើយ​មិន​បាន​​​ប្រាប់​​ថា ត្រូវ​​អភិរក្ស​​​ស៊ីក្លូ​​ដោយ​របៀប​ណានោះ​ទេ​​ ​ដោយ​​ទុក​ឲ្យ​​អ្នក​ទទួល​ខុស​ត្រូវ​អំពី​បញ្ហា​នេះ​​ធ្វើ​តាមអនុសាស​ដែលលោក​​​បាន​លើក​ឡើង​។ លោក អុឹម សម្បត្តិ នាយក​ប្រតិបត្តិ​នៃ​សមា​គម​អភិរក្ស​ស៊ីក្លូ​ និង​មុខ​របរ​បាន​ស្វាគមន៍​នូវ​អនុសាសន៍​​របស់​នាយករដ្ឋ​មន្ត្រី​ដោយ​និយាយ​ថាលោកសង្ឃឹម​ថាបញ្ហា​នេះ​អាច​ជួយ​ឲ្យ​ស៊ីក្លូមាន​ប្រជាប្រិយ​ភាព​ថែម​ទៀត​។លោកមាន​ប្រសាសន៍ថា​ ចំនួន​អ្នក​ធាក់​ស៊ីក្លូ​បាន​ធ្លាក់​ចុះ​យ៉ាង​លឿន​ កាលពី​ឆ្នាំ​២០០៨​មាន​អ្នក​ធាក់​ស៊ីក្លូ​​ចំនួន​១.៥០០នាក់និង​នៅ​ឆ្នាំ២០១១មាន​ចំនួន​១.០០០នាក់​។ លោកមាន​ប្រសាសន៍​បន្តថា “ ឥឡូវ​នេះ​យើង​មានការ​បារម្ភអំពី​ការ​ធ្លាក់​ចុះ​នៃចំនួន​ស៊ីក្លូ​ដែល​មាន​ចំនួន​ប្រហែល​​៦០០ទៅ​៧០០​គ្រឿង​​កំពុង​ដំណើរការ​។ការ​ធ្លាក់​ចុះ​នេះ​ដោយ​សារ​ពួកគេ  មិន​អាច​រក​ប្រាក់​គ្រប់​គ្រាន់​បាន ​​ដូច្នេះ​មនុស្ស​កាន់​តែ​តិច​ទៅៗ​ដែល​ចង់​មក​ធាក់​ស៊ីក្លូ”។ លោកសម្បត្តិមាន​ប្រសាសន៍​បន្ត​ទៀត​ថាអាជ្ញាធរ​​បាន​​បាន​ជួយ​ឲ្យ​អ្នក​ធាក់​ស៊ីក្លូ​ចត​ស៊ីក្លូ​របស់​ខ្លួន​តាម​បណ្តោយ​ផ្លូវ​នានា​ និង​ពួកគេ​បាន​ជួយ​លើក​តម្កើង​ស៊ីក្លូ​ទេសចរណ៍​ ប៉ុន្តែលោកជឿថាមិន​មាន​ស៊ីក្លូ​ច្រើន​​ទៀត​ទេ។ លោកសម្បត្តិបាន​លើក​ឡើងថា​​ សមា​គម​របស់​លោក​​បាន​ស្នើ​ទៅ​សាលា​រាជ​ធានី​ដើម្បី​ឲ្យ​ជួយ​ផ្តល់​កន្លែង​សម្រាប់​ធ្វើ​​ការិយា​ល័យ​សមាគម​​ ហើយ​បាន​ស្នើ​សុំ​ឲ្យ​មាន​កន្លែង​​ចត​ស៊ីក្លូ​បម្រុង​ទុកជា​ពិសេស​​ ប៉ុន្តែ​ មិន​ដែល​  ទទួល​បាន​​ការ​​ឆ្លើយ​តប​ពី​មន្ត្រី​សាលា​រាជ​ធានីវិញ​ទេ។ លោកអុកវណ្ណៈអាយុ​៤១ឆ្នាំជា​អ្នក​ធាក់​​ស៊ីក្លូ​ម្នាក់​បាន​និយាយថា “ នៅ​ក្នុង​រដូវ​កាល​មាន​អ្នក​ទេសចរណ៍​ច្រើន​យើង​អាច​រក​ប្រាក់​បាន​ប្រាំដុល្លារ​ឡើង​ទៅ​ក្នុង​មួយ​ថ្ងៃប៉ុន្តែ នៅ​រដូវកាល​មិន​មាន​ភ្ញៀ​វទេសចរ​យើង​​អាច​រកប្រាក់​បាន​ត្រឹម​តែ​៧.០០០​រៀល ឬ១០.០០០រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ ឥឡូវ​នេះ​ពួកគេ  ឈប់​ជិះ​ស៊ីក្លូ ហើយ​ពួកគេ​ចូល​ចិត្តជិះរឺុម៉ក​ម៉ូតូ​វិញ”។ លោកឡុងឌីម៉ង់អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​ មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹងអំពី​គំនិត​ផ្តួច​ផ្តើម​របស់​រដ្ឋា​ភិ​បាល ​ដើម្បី​ជួយ​អ្នក​ធាក់​ស៊ីក្លូ​ទេហើយ​បាន​បដិសេធ​​មិន​ធ្វើ​អត្ថា​ធិប្បាយបន្ថែម​ទៀត​ទេ​។ លោកតាំងសុជាតិគ្រិស្នាប្រធាន​​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​ បាន​បដិសេធ​ មិន​ធ្វើ​សេចក្ដី​អត្ថា​ធិប្បាយ​​អំពីស៊ីក្លូ​នៅ​រាជ​ធានី​ភ្នំពេញ​ទេ៕ ប្រែសម្រួលដោយឃិនណៃ​

ព្រះរាជាណាចក្រ​កម្ពុជា ​នឹង​កែ​លម្អ​ប្រព័ន្ធ​គ្រប់​គ្រង​ចរាចរណ៍​ផ្លូវ​អាកាសតាម​​​ផ្កាយរណប​

ក្រុម​មន្ត្រី​អាកាសចរណ៍របស់កម្ពុជា ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ក្នុង​ពេល​ឆាប់​ៗ​នេះ​​ប្រទេស​កម្ពុជា​ នឹង​ដាក់​ជំនួស​នូវ​ប្រព័ន្ធ​គ្រប់​គ្រង​ចរាចរណ៍​ផ្លូវ​អាកាស​ (ATM) តាម​វិទ្យុ​ដែល​​សុទ្ធតែ​ ជា​របស់​ចាស់ៗ​ ប្រើ​ប្រាស់​នៅ​តាម​អាកាស​យានដ្ឋាន​អន្ដរជាតិ​របស់​ខ្លួនជាមួយនឹង​​ប្រព័ន្ធ​សូហ្វ​វែរកុំ​ព្យូទ័រ​បច្ចេកវិទ្យា​ទំនើប​​ដើម្បី​​ជួយ​​បង្ហាញ​ទិស​ដៅ​របស់​យន្ដ​ហោះ​​ដោយ​ប្រើ​ផ្កាយ​រណប​។ លោក​ ជា អូន អនុ​រដ្ឋ​លេខាធិការ​នៃ​រដ្ឋ​លេខាធិការ​រដ្ឋាន​អាកាសចរណ៍ស៊ីវិល (SSCA) បានមានប្រសាសន៍​ថា ដោយ​មាន​ថវិកា​ចំនួន២លាន​ដុល្លារ​ផ្ដល់​ដោយ​រដ្ឋាភិបាល​ជប៉ុន​ និយតករ​អាកាសចរណ៍​នឹង​ដំឡើង​ប្រព័ន្ធ​ ATM ​តាម​​​ផ្កាយ​រណប​ថ្មី​ នៅ​អាកាស​យានដ្ឋាន​ អន្ដរជាតិ​ភ្នំពេញ​ និង​អាកាស​យានដ្ឋាន​អន្ដរជាតិសៀមរាប ត្រឹមឆ្នាំ​២០១៥​។ លោក​ ជាអូនបាន​មាន​ប្រសាសន៍​ថា “​ឧបករណ៍​​ធម្មតា​ដែល​យើង​ប្រើ​រាល់​ថ្ងៃ​មិន​​អាច​សង្ឃឹម​បាន​​១០០​ភាគ​រយទេ​”។លោក​បាន​ពន្យល់​ថាយន្ដ​ហោះ​ដែល​ធ្វើ​ការ​ហោះ​ហើរ​ ឬចុះ​ចត​ក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​ស្ទង់​មើល​ទិស​ដៅ​ដោយ​ប្រើប្រាស់​សញ្ញា​វិទ្យុ​បញ្ជូន​ដោយ​ស្ថានីយនានា​នៅ​លើ​ដីដែល​ត្រូវបាន​សាង​សង់​ឡើង​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០​ និង​មិន​មាន​​បង្ហាញ​នៅ​លើ​ប្រព័ន្្ធ ​​​​រ៉ាដា​របស់​អាកាស​យានដ្ឋាន​ទាំង​នោះទេ​ រហូត​ដល់​​យន្តហោះ​ស្ថិត​ក្នុង​ចម្ងាយ​១៥០​គីឡូម៉ែត្រ​ពី​ស្ថានីយទាំង​នោះ​។ លោក​បាន​មាន​ប្រសាសន៍​ថាការ​​កែ​លម្អ​​អាកាស​យាន​ដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​ នឹង​ត្រូវ​ចាប់​ផ្ដើមនៅ​ដើម​ឆ្នាំ​ក្រោយ​។អាកាស​​​យាន​​​ ​​​ដ្ឋាន​អន្ដរជាតិ​សៀមរាប​ នឹង​ត្រូវ​ចាប់​ផ្ដើម​​កែ​លម្អ​​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៣ហើយ​អាកាស​យានដ្ឋាន​អន្ដរជាតិ​ក្រុង​ព្រះ​សីហនុ​ ក៏​នឹង​ត្រូវ​​​កែ​លម្អ​ផង​ដែរ​ ប្រសិន​បើ​​នៅ​មាន​ថវិកា​ក្នុង​គម្រោង​នេះ​។ លោកហុីរ៉ូស៊ិអុីណូហ្គូឈិ (Hiroshi...