30 C
Phnom Penh

ភាគ​២៖ ម្ចាស់​ភាគហ៊ុន​រងគ្រោះ​ក្នុង​ក្រុមហ៊ុន CIC Partner ទាមទារ​ស៊ើបអង្កេត​ករណី​បាត់​លុយ​រាប់​សិប​លាន​ដុល្លារ

អត្ថបទ​ដោយ៖ តាំង សារ៉ាដា ក្នុង​សេចក្តី​រាយការណ៍​ភាគ​១ សារព័ត៌មាន The Cambodia Daily បាន​បង្ហាញ​របាយការណ៍​ស៊ើបអង្កេត​របស់​សមាជិក​រងគ្រោះ​ពី​ការ​ផ្តល់​ប្រាក់​កម្ចី​ដើម្បី​ទទួល​បាន​ការប្រាក់​ខ្ពស់ ដែល​បាន​ទាមទារ​ឱ្យ​អ្នក​គ្រប់គ្រង​ជាន់ខ្ពស់​ក្នុង​ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ (Cambodian Investor Capital Partner) ចំនួន ១៣​នាក់ ដូចជា លោក គុយ វ៉ាត, លោក...
លោក ជុំ ឈាង

ព័ត៌មានអានច្រើនបំផុត

ព័ត៌មានថ្មីៗ

បទវិភាគ

បទវិភាគ៖ អាហ្វ្រិក​ខាងត្បូង​អូស​អ៊ីស្រាអែល​ឡើង ICC តែ​ផ្ដល់​ឱកាស​ឱ្យ​រុស្ស៊ី​បន្ត​វិនាសកម្ម​នៅ​អ៊ុយក្រែន

កាលពី​សប្ដាហ៍​មុន តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC បាន​បើក​សវនាការ​បឋម​ទៅ​លើ​សំណុំរឿង​ដែល​ប្ដឹង​ដោយ​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង ករណី​ចោទ​អ៊ីស្រាអែល ពាក់ព័ន្ធ​នឹង​អំពើ​ប្រល័យ​ពូជសាសន៍​ទៅ​លើ​ប្រជាជន​ប៉ាឡេស្ទីន ក្នុង​សង្គ្រាម​អ៊ីស្រាអែល វាយ​សងសឹក​លើ​ពួក​ហាម៉ាស់។ ក្នុង​សវនាការ​របស់ ICC...

សេចក្ដីរាយការណ៍ពិសេស

នយោបាយ

ព័ត៌មានអន្តរជាតិ

មេដឹកនាំ​អឺរ៉ុប​គាប​ចិន​ឱ្យ​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​គាប​រុស្ស៊ី​ឱ្យ​ព្រម​បញ្ចប់​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ធ្វើ​ដំណើរ​មក​ដល់​ទីក្រុង​ប៉ារីស កាលពី​រសៀល​ថ្ងៃ​អាទិត្យ ទី​៥ ខែ​ឧសភា ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល ៥​ថ្ងៃ​នៅ​ប្រទេស​បារាំង និង ២​ថ្ងៃ​ទៀត​នៅ​ប្រទេស​ហុងគ្រី និង​ប្រទេស​ហ្សែប៊ី។ នៅ​ទីក្រុង​ប៉ារីស លោក ស៊ី ជីនពីង បាន​ជួប​ប្រជុំ​ជាមួយ​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron និង​អ្នកស្រី Ursula von der Leyen...

វៀតណាម​រំលឹក​ការ​ជួយ​ពង្រឹង​ឯករាជភាព​ប្រទេស​កម្ពុជា ខណៈ​បន្ត​ទាមទារ​តម្លាភាព​នៃ​គម្រោង​ព្រែកជីក​ហ្វូណន

ប្រទេស​វៀតណាម នៅតែ​បន្ត​រំលឹក​នូវ​កិច្ច​សហប្រតិបត្តិការ​ជា​ប្រវត្តិសាស្ត្រ ដែល​នាំ​ឱ្យ​ប្រទេស​ទាំង​ពីរ​ជិតខាង​នឹង​គ្នា ក្លាយ​ជា​មិត្តភាព​ដ៏​រឹងមាំ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ខណៈ​ខ្លួន​បន្ត​លើក​ឡើង​អំពី​ផល​ប៉ះពាល់​បរិស្ថាន​ដែល​បង្ក​ឡើង​ដោយ​ទឹកសមុទ្រ​ចូល​ព្រែកជីក​ហ្វូណន​តេជោ អាច​ធ្លាយ​ចូល​ទឹក​ទន្លេមេគង្គ ដែល​វៀតណាម នៅ​ខ្សែទឹក​ខាងក្រោម។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​របស់​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម អ្នកស្រី Pham Thu Hang បាន​លើកឡើង​ជា​ថ្មី​ម្ដង​ទៀត​អំពី​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ដោយ​ទាមទារ​ឱ្យ​កម្ពុជា​បន្ត​សហការ​ជិតស្និទ្ធ​ជាមួយ​គណៈកម្មការ​ទន្លេ​មេគង្គ ដើម្បី​ធ្វើការ​វាយតម្លៃ​ពេញលេញ​អំពី​ផល​ប៉ះពាល់​បរិស្ថាន​ដែល​កើត​ចេញពី​ព្រែកជីក​មួយ​នេះ។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម VN Express កាលពី​ថ្ងៃទី​៥ ឧសភា។ យោង​តាម​ប្រភព​នៃ​សារព័ត៌មាន​នេះ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​វៀតណាម បាន​ទាមទារ​ឱ្យ​កម្ពុជា​បន្ត​សហការ​ជាមួយ​វៀតណាម ឱ្យ​ជិតស្និទ្ធ រួម​ទាំង​ជាមួយ​ប្រទេស​នៃ​តំបន់​ទន្លេមេគង្គ...

អត្ថាធិប្បាយ៖ តើ​រុស្ស៊ី​មាន​លទ្ធភាព​ឈ្នះ​សង្គ្រាម​នៅ​អ៊ុយក្រែន នៅ​ឆ្នាំ​២០២៤ នេះ​ដែរ​ឬ​ទេ?

សង្គ្រាម​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន មក​ដល់​ពេលនេះ​វា​ចូល​ដល់ ២​ឆ្នាំ​ជិត ៣​ខែ​មក​ហើយ។ នៅ​វគ្គ​ដំបូងៗ រុស្ស៊ី​លើក​ទ័ព​លុកលុយ​ប្រទេស​អ៊ុយក្រែន គឺ​សឹងតែ​វាយ​បំបែក​រដ្ឋធានី​គៀវ ទៅ​ហើយ ប៉ុន្តែ​ត្រូវ​បាន​ទ័ព​អ៊ុយក្រែន វាយបក​រុញច្រាន​ទ័ព​រុស្ស៊ី ត្រឡប់​មក​វិញ​ជាមួយ​នឹង​អ៊ុយក្រែន ទទួល​បាន​អាវុធ​ភ្លាមៗ​ពី​ក្រុម​បស្ចិម​ប្រទេស និង​ណាតូ។ គេ​ថា​នៅ​សល់​តែ ៦០​គីឡូម៉ែត្រ​ទៀត​ប៉ុណ្ណោះ ទ័ព​រុស្ស៊ី វាយ​ចូល​រដ្ឋធានី​គៀវ បាន​ទៅ​ហើយ តែ​ក្នុង​ពេល​នោះ រុស្ស៊ី រុល​ទៅ​មុខ​ពុំ​រួច​ដោយសារតែ​រថក្រោះ និង​រថពាសដែក​របស់​រុស្ស៊ី ជាប់​ផុង​ដោយសារតែ​ទ័ព​អ៊ុយក្រែន បាញ់​កម្ទេច​ឆេះ​យ៉ាង​សម្បើម​នៅ​លើ​ដងផ្លូវ​ដែល​រថក្រោះ​រថពាសដែក​រុស្ស៊ី​ទាំងនោះ​រុល​ចូល​ទៅ​រដ្ឋធានី​គៀវ។ នៅ​ថ្ងៃទី​០៤...

លោក ស៊ី ជីនពីង នឹង​ប្រឈម​នឹង​សំណួរ​ទាក់ទង​នឹង​រុស្ស៊ី ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​អឺរ៉ុប

មេដឹកនាំ​ចិន លោក ស៊ី ជីនពីង ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​រយៈពេល ៥​ថ្ងៃ​ទៅ​កាន់​បី​ប្រទេស​នៅ​អឺរ៉ុប គឺ​បារាំង ស៊ែប៊ី និង​ហុងគ្រី ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១០ ឧសភា។ នេះ​បើ​យោង​តាម​ការ​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ប្រទេស​ចិន។ យោង​តាម​សារព័ត៌មាន The Economic Times ប្រទេស​ទាំង​បី​នេះ​គឺជា​គោលដៅ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​នឹង​ចិន ដែល​លោក ស៊ី ចាប់​យក​ជា​អាទិភាព​នៃ​ទស្សនកិច្ច​របស់​លោក​នៅ​អឺរ៉ុប។ តែ​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​បារាំង របស់​មេដឹកនាំ​ចិន ធ្វើឡើង​តាម​ការ​អញ្ជើញ​របស់​លោក Emmanuel Macron។...

ស្ថានភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង៖ នាវា​ចិន​ដេញ​នាវា​ល្បាត​របស់​ហ្វីលីពីន​ចេញពី​ទីតាំង​ប្រឈម​មុខ​គ្នា

រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ ស្ថានភាព​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ប្រឈមមុខ​ដាក់​គ្នា​ក្នុង​ដែន​ទឹក​ជម្លោះ​រវាង​ចិន និង​ហ្វីលីពីន កាន់តែ​ឡើង​កម្ដៅ​ខ្លាំង​ឡើង។ កាលពី​ថ្ងៃទី​៣០ ខែ​មេសា ហ្វីលីពីន បាន​ហៅ​សកម្មភាព​របស់​នាវា​ល្បាត​របស់​ចិន ដែល​ធ្វើ​សកម្មភាព​យាយី​រារាំង និង​រហូត​ដល់​បាញ់​ទឹក​ទៅ​លើ​នាវា​ល្បាត​របស់​ហ្វីលីពីន គឺជា​សកម្មភាព​នៃ​ការ​បង្កើត​ជម្លោះ ហើយ​ឈាន​ទៅ​ដល់​ការ​អាច​ប៉ះទង្គិច​គ្នា​ដោយ​ប្រដាប់​អាវុធ។ បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia បាន​ចុះផ្សាយ​នូវ​សេចក្ដី​រាយការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី​១ ខែ​ឧសភា នេះ​ថា នាវាចម្បាំង​របស់​ចិន បាន​បណ្ដេញ​នាវា​ល្បាត ២​គ្រឿង​របស់​ហ្វីលីពីន ឱ្យ​ចេញពី​តំបន់​ដែន​ទឹក​នៃ​ប្រជុំ​កោះ​ដែល​ប្រទេស​ចិន និង​ហ្វីលីពីន ប្រទាញប្រទង់​គ្នា​ដណ្ដើម​កាន់កាប់។ ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា...

ព្រំដែន