31 C
Phnom Penh

ភាគ​២៖ ម្ចាស់​ភាគហ៊ុន​រងគ្រោះ​ក្នុង​ក្រុមហ៊ុន CIC Partner ទាមទារ​ស៊ើបអង្កេត​ករណី​បាត់​លុយ​រាប់​សិប​លាន​ដុល្លារ

អត្ថបទ​ដោយ៖ តាំង សារ៉ាដា ក្នុង​សេចក្តី​រាយការណ៍​ភាគ​១ សារព័ត៌មាន The Cambodia Daily បាន​បង្ហាញ​របាយការណ៍​ស៊ើបអង្កេត​របស់​សមាជិក​រងគ្រោះ​ពី​ការ​ផ្តល់​ប្រាក់​កម្ចី​ដើម្បី​ទទួល​បាន​ការប្រាក់​ខ្ពស់ ដែល​បាន​ទាមទារ​ឱ្យ​អ្នក​គ្រប់គ្រង​ជាន់ខ្ពស់​ក្នុង​ក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ឃែភីថល ផាតនើរ (Cambodian Investor Capital Partner) ចំនួន ១៣​នាក់ ដូចជា លោក គុយ វ៉ាត, លោក...
លោក ជុំ ឈាង

ព័ត៌មានអានច្រើនបំផុត

ព័ត៌មានថ្មីៗ

បទវិភាគ

បទវិភាគ៖ អាហ្វ្រិក​ខាងត្បូង​អូស​អ៊ីស្រាអែល​ឡើង ICC តែ​ផ្ដល់​ឱកាស​ឱ្យ​រុស្ស៊ី​បន្ត​វិនាសកម្ម​នៅ​អ៊ុយក្រែន

កាលពី​សប្ដាហ៍​មុន តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC បាន​បើក​សវនាការ​បឋម​ទៅ​លើ​សំណុំរឿង​ដែល​ប្ដឹង​ដោយ​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង ករណី​ចោទ​អ៊ីស្រាអែល ពាក់ព័ន្ធ​នឹង​អំពើ​ប្រល័យ​ពូជសាសន៍​ទៅ​លើ​ប្រជាជន​ប៉ាឡេស្ទីន ក្នុង​សង្គ្រាម​អ៊ីស្រាអែល វាយ​សងសឹក​លើ​ពួក​ហាម៉ាស់។ ក្នុង​សវនាការ​របស់ ICC...

សេចក្ដីរាយការណ៍ពិសេស

នយោបាយ

ព័ត៌មានអន្តរជាតិ

លោក ស៊ី ជីនពីង នឹង​ប្រឈម​នឹង​សំណួរ​ទាក់ទង​នឹង​រុស្ស៊ី ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​អឺរ៉ុប

មេដឹកនាំ​ចិន លោក ស៊ី ជីនពីង ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​រយៈពេល ៥​ថ្ងៃ​ទៅ​កាន់​បី​ប្រទេស​នៅ​អឺរ៉ុប គឺ​បារាំង ស៊ែប៊ី និង​ហុងគ្រី ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១០ ឧសភា។ នេះ​បើ​យោង​តាម​ការ​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ប្រទេស​ចិន។ យោង​តាម​សារព័ត៌មាន The Economic Times ប្រទេស​ទាំង​បី​នេះ​គឺជា​គោលដៅ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​នឹង​ចិន ដែល​លោក ស៊ី ចាប់​យក​ជា​អាទិភាព​នៃ​ទស្សនកិច្ច​របស់​លោក​នៅ​អឺរ៉ុប។ តែ​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​បារាំង របស់​មេដឹកនាំ​ចិន ធ្វើឡើង​តាម​ការ​អញ្ជើញ​របស់​លោក Emmanuel Macron។...

ស្ថានភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង៖ នាវា​ចិន​ដេញ​នាវា​ល្បាត​របស់​ហ្វីលីពីន​ចេញពី​ទីតាំង​ប្រឈម​មុខ​គ្នា

រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ ស្ថានភាព​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ប្រឈមមុខ​ដាក់​គ្នា​ក្នុង​ដែន​ទឹក​ជម្លោះ​រវាង​ចិន និង​ហ្វីលីពីន កាន់តែ​ឡើង​កម្ដៅ​ខ្លាំង​ឡើង។ កាលពី​ថ្ងៃទី​៣០ ខែ​មេសា ហ្វីលីពីន បាន​ហៅ​សកម្មភាព​របស់​នាវា​ល្បាត​របស់​ចិន ដែល​ធ្វើ​សកម្មភាព​យាយី​រារាំង និង​រហូត​ដល់​បាញ់​ទឹក​ទៅ​លើ​នាវា​ល្បាត​របស់​ហ្វីលីពីន គឺជា​សកម្មភាព​នៃ​ការ​បង្កើត​ជម្លោះ ហើយ​ឈាន​ទៅ​ដល់​ការ​អាច​ប៉ះទង្គិច​គ្នា​ដោយ​ប្រដាប់​អាវុធ។ បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia បាន​ចុះផ្សាយ​នូវ​សេចក្ដី​រាយការណ៍​របស់​ខ្លួន​នៅ​ថ្ងៃទី​១ ខែ​ឧសភា នេះ​ថា នាវាចម្បាំង​របស់​ចិន បាន​បណ្ដេញ​នាវា​ល្បាត ២​គ្រឿង​របស់​ហ្វីលីពីន ឱ្យ​ចេញពី​តំបន់​ដែន​ទឹក​នៃ​ប្រជុំ​កោះ​ដែល​ប្រទេស​ចិន និង​ហ្វីលីពីន ប្រទាញប្រទង់​គ្នា​ដណ្ដើម​កាន់កាប់។ ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា...

មេដឹកនាំ​ណាតូ​ថា​អ៊ុយក្រែន​នៅតែ​អាច​ឈ្នះ​សង្គ្រាម ខណៈ​រុស្ស៊ី​បង្កើន​ការ​វាយលុក​ខ្លាំង​នៅ​ភាគ​ខាងកើត

អគ្គលេខាធិការ​អង្គការ​យោធា​ណាតូ (NATO) លោក Jens Stoltenberg បាន​និយាយ​ថា វា​មិន​ទាន់​យឺត​ពេល​ពេក​នោះ​ទេ​ដើម្បី​ឱ្យ​អ៊ុយក្រែន ទទួល​បាន​ជ័យជម្នះ​ក្នុង​សង្គ្រាម បើ​ទោះជា​អ៊ុយក្រែន កំពុង​ខ្វះ​សព្វាវុធ​ចំពោះ​មុខ​ការ​វាយលុក​ដ៏​ខ្លាំង​របស់​កងទ័ព​រុស្ស៊ី ក៏ដោយ។ បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP លោក Stoltenberg ធ្វើការ​កត់សម្គាល់​ដូច​នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​ចន្ទ ទី​២៩ ខែ​មេសា នា​ឱកាស​លោក​បំពេញ​ទស្សនកិច្ច​ជា​ថ្មី​ម្ដង​ទៀត​ទៅ​កាន់​ទីក្រុង​គៀវ និង​ចំ​ពេល​កងទ័ព​រុស្ស៊ី អះអាង​ពី​ជ័យជម្នះ​ក្នុង​ការ​វាយ​ដណ្ដើម​បាន​ភូមិ​ជាច្រើន​នៅ​ក្នុង​តំបន់​ដុនបាស​ភាគ​ខាងកើត​នៃ​ប្រទេស​អ៊ុយក្រែន។ ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​លោក...

អ្នក​ស្រាវជ្រាវ​អាមេរិក​ថា​នាវាចម្បាំង​ចិន ២​គ្រឿង​ស្ថិត​នៅ​ផែ​មូលដ្ឋាន​ទ័ព​ជើងទឹក​សមុទ្រ​រាម​កម្ពុជា​ជា​អចិន្ត្រៃយ៍

មជ្ឈមណ្ឌល​ដើម្បី​សិក្សា​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​បន្ត​ចេញ​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​របស់​ខ្លួន​មួយ​ថែម​ទៀត ពាក់ព័ន្ធ​នឹង​មូលដ្ឋាន​ទ័ព​ជើងទឹក​សមុទ្រ​រាម​របស់​កម្ពុជា ដែល​កំពុង​ប្រែ​ក្លាយ​ទៅ​ជា​មូលដ្ឋាន​ទ័ព​ជើងទឹក​ចិន។ ទស្សនាវដី្ត​អង់គ្លេស Newsweek បាន​ស្រង់​ប្រភព​អ្នក​ស្រាវជ្រាវ​ម្នាក់​នៃ​មជ្ឈមណ្ឌល​ដើម្បី​សិក្សា​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​២៨ ខែ​មេសា ថា គេ​បាន​រក​ឃើញ​នាវា​ចម្បាំង​របស់​ចិន ចំនួន ២​គ្រឿង បាន​មក​ចូល​ចត​នៅ​ប៉ម​ទឹក​ជ្រៅ​នៃ​មូលដ្ឋាន​ទ័ព​ជើងទឹក​សមុទ្រ​រាម​របស់​កម្ពុជា រយៈពេល​ជាង ៤​ខែ​មក​ហើយ។ ក្រុម​ស្រាវជ្រាវ​អន្តរជាតិ​នេះ បាន​ផ្ដិត​រូបភាព​នាវាចម្បាំង​របស់​ចិន ២​គ្រឿង​នោះ ដោយ​យក​បាន​ពី​រូបភាព​ថត​ដោយ​ផ្កាយរណប ហើយ​បោះពុម្ព​ផ្សាយ​កាលពី​ថ្ងៃទី​១៨ ខែ​មេសា ដោយ​បង្ហាញ​នាវាចម្បាំង​ចិន ទាំង ២​គ្រឿង​នេះ...

លោក ស៊ី ជីនពីង ប្រាប់​ប្រមុខ​ការទូត​អាមេរិក​ថា អាមេរិក​មិន​ត្រូវ​ចាត់ទុក​ចិន​ជា​គូប្រជែង​នោះ​ទេ

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង។ ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃ​សុក្រ ទី​២៦ ខែ​មេសា នេះ បាន​ចុះផ្សាយ​ថា លោក ស៊ី បាន​ប្រាប់​លោក Blinken ថា ប្រទេស​ទាំង​ពីរ​គួរតែ​ធ្វើជា​ដៃគូ​ជាមួយ​គ្នា មិនមែន​គូប្រជែង​ឡើយ។ មិន​តែប៉ុណ្ណោះ ប្រទេស​ទាំង​ពីរ​នៅ​មាន​បញ្ហា​ជាច្រើន​ដែល​ចាំបាច់​ត្រូវ​ដោះស្រាយ...

ព្រំដែន